រាជរដ្ឋាភិបាល បង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប​

ភ្នំពេញ៖ រាជរដ្ឋាភិបាល នាថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចមួយស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប។

គណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាបនេះ  មានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងមានអនុប្រធាន៤រូបគឺ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងក្រសួងមហាផ្ទៃ។។ចំណែកសមាជិក មានវត្តមានមកពីទីស្តីការគណៈរដ្ឋមន្តី្រ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ក្រសួងអធិការកិច្ច,អង្គភាពប្រឆាំងអំពើពុករលួយ,ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តជុំវិញតំបន់ទន្លេសាប,អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ,មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, តំណាងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ, រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអភិបាលនៃគណៈអភិបាលខេត្តជុំវិញតំបន់ទន្លេសាប។

គណៈកម្មការនេះមានតួនាទី និងភារកិច្ចដឹកនាំការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរបស់រដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ធ្វើបច្ចុប្បន្នភាពផែនទីព្រំប្រទល់តំបន់១, តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប, ដឹកនាំការបោះបង្គោលព្រំដែនព្រៃលិចទឹក (តំបន់៣) នៃតំបន់ទន្លេសាប, ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ ,រៀបចំរបាយការណ៍លទ្ធផលការងារជូនរាជរដ្ឋាភិបាលនិងអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល។

គណៈកម្មការមានលេខាធិការដ្ឋានមួយជាសេនាធិកា ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានសមាសភាពចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ។ លេខាធិការដ្ឋានត្រូវបង្កើតឡើងដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គួររំលឹកថា នាពេលថ្មីៗនេះឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ បានជំរុញឱ្យខេត្តទាំង៦ជុំវិញបឹងទន្លេសាបពន្លឿនការងារចុះបញ្ជីដីធ្លីក្នុងតំបន់បឹងទន្លេសាបឱ្យបានឆាប់។

គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរទន្លេសាប អាជ្ញាធរមូលដ្ឋាននិងក្រសួងស្ថាប័នពាក់ព័ន្ធ  បានឯកភាពគ្នាកំណត់យកតំបន់បឹងទន្លេសាបទាំងមូលដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកំពុងជំរុញឱ្យមានការប្រើប្រាស់កម្លាំងសរុបរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កម្លាំងរបស់ខេត្តទាំង ៦ នៅជុំវិញបឹងទន្លេសាប រួមទាំងអាជ្ញាធរ ទន្លេសាប ពន្លឿនការងារចុះបញ្ជីដីធ្លីក្នុងតំបន់បឹងទន្លេសាបឱ្យបានឆាប់រហ័ស ប្រកប​ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ព្រមទាំងរៀបចំធ្វើបច្ចុប្បន្នភាពផែនទី ដើម្បីគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍតំបន់បឹងទន្លេសាបប្រកបដោយចីរភាព។

បើយោងតាមឯកឧត្តម អៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖បឹងទន្លេសាប គឺជាឃ្លាំងស្ដុកសារធាតុប្រូតេអ៊ីនដ៏សំខាន់របស់កម្ពុជា ដែលមានន័យថា ជាកន្លែងនៃប្រភពត្រីចម្រុះរាប់រយប្រភេទសម្រាប់ជាតម្រូវការរបស់ប្រជាជនខ្មែររាប់លាននាក់ ជារៀងរាល់ឆ្នាំ។ បឹងទន្លេសាប មិនត្រឹមជាឃ្លាំងស្ដុកសារធាតុប្រូតេអ៊ីនទេ តែការថែរក្សាការពារបាននូវ បឹងទន្លេសាប ដែលជាបឹងដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ប្រៀបបានដូចជាការរក្សាបាននូវកិត្តិយសរបស់ជាតិ រក្សាបានទ្រព្យសម្បត្តិដែលប្រទេសដទៃមិនមានហើយជាមួយគ្នានេះ បឹងទន្លេសាប ក៏អាចទាញជាផលប្រយោជន៍បម្រើឱ្យវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀត។

បឹងទន្លេសាប ត្រូវបានបែងចែកជាបី គឺតំបន់ប្រជាជនរស់នៅ ដែលអាចចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិកាន់កាប់ និងតំបន់មួយទៀត រដ្ឋាភិបាលបានកំណត់ជាតំបន់១ តំបន់២ និងតំបន់៣ ដែលទុកសម្រាប់ប្រជាពលរដ្ឋចូលទៅអាស្រ័យផល ប៉ុន្តែជាកម្មសិទ្ធិរបស់រដ្ឋ។ ចំណែកតំបន់មួយទៀតជាតំបន់ព្រៃលិចទឹក ដែលត្រូវតែការពារ និងអភិរក្សជាដាច់ខាត។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការចុះបញ្ជីដីធ្លីបញ្ចប់នៅកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

ថ្លែងនាកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នារសៀលថ្ងៃទី៧ កុម្ភៈ ២០២៤ ឯកឧត្តម សាយ សំអាល់ ចាត់ទុកការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនាពេលនេះ គឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស យើងនៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។

ការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លី ដែលជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ បានទទួលការសាទរជាច្រើននៅលើបណ្តាញសង្គម ហើយនេះគឺជាជោគជ័យដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ


Leave a Reply

Your email address will not be published.Required fields are marked *