តំបន់នៅ​តាមបណ្ដោយផ្លូវព្រៃស​ កំពុងមានសកម្មភាពអភិវឌ្ឍន៍​លំនៅឋាន​ដ៏មមាញឹក

ភ្នំពេញ ៖ តំបន់​នៅតាម​បណ្ដោយផ្លូវព្រៃស​ ចាប់ពីផ្លូវទំនប់​៧មករា ដល់​ផ្លូវ​២១៧ ចំការ​ដូង ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍលើវិស័យលំនៅឋាន​កាន់តែច្រើនគួរឱ្យកត់​ស​ម្គា​ល់ ដោយ​ក្នុងនោះ មានក្រុមហ៊ុន​​អភិវឌ្ឍន៍លំនៅឋានតូចធំជាច្រើន​បានចូលទៅអភិវឌ្ឍន៍ សាងសង់យ៉ាងសកម្ម ។ លោកអ្នកដឹងទេថា តើ​មាន​កត្តាអ្វីដែលជំរុញឱ្យតំបន់ផ្លូវព្រៃស​មានការទាក់ទាញ​សម្រាប់ការ​អភិវឌ្ឍ​លំនៅឋាន​បែបនេះ ?

បើតាមការ​សង្កេតជាក់ស្ដែង​ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោនយនេះ តំបន់​ភាគខាងត្បូងរាជធានីភ្នំពេញ មានការអភិវឌ្ឍ​គួរឱ្យកត់សម្គាល់ ខណៈដែលរាជ​រដ្ឋា​ភិបា​ល​​បាន​សាងសង់​ហេ​ដ្ឋា​រ​ច​នាសម្ព័ន្ធថ្មីៗ ​និងកាន់តែ​ធំទូលាយផ្តល់ភាព​ងាយស្រួលសម្រាប់​ពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ។​ ក្រៅពីនេះ តំ​ប​ន់​នោះ​ ក៏មាន​ផ្សារទំនើប សាលារៀន ជាពិសេស ​មន្ទីរ​ពេទ្យដ៏ធំមួយ គឺមន្ទីរពេទ្យហ្លួង​ម៉ែ​ ដែលស្ថិតនៅ​ក្នុងតំបន់ព្រៃស និង​ក្បែរផ្លូវព្រៃសនេះតែម្ដង ។​

អ្វីដែ​ល​គួរឱ្យកត់សម្គាល់​ទៀត​នោះ​ ផ្លូវ​ព្រៃស​ ជា​ផ្លូវដែល​តភ្ជាប់​​ផ្លូវ​សំខាន់ៗ​ជាច្រើន ដូចជា ផ្លូវ​ក្រវាត់ក្រុងទី​២ ដែលអាច​តភ្ជាប់ទៅ​កាន់ផ្លូវ​២១៧ ផ្លូវ​៦០ម៉ែត្ រ​និងផ្សារទំនើប អ៊ីអនមានជ័័យ​ផងដែរ ។ ផ្លូវ​នេះ ក៏អាច​តភ្ជាប់​ទៅកាន់​ផ្លូវ​សំខាន់​ៗ​នៅក្នុង​តំបន់​ និងទៅកាន់​ផ្លូវជាតិលេខ​៣ លេខ​២ និងវិថីស៊ីជីនពីង​ ( ផ្លូវក្រវាត់ក្រុង​ទី៣) ដែរ ។​

នៅមិនទាន់អស់ទេ​ តំបន់ព្រៃស ក៏នៅមិន​ឆ្ងាយ​ពី​អាកាសយានដ្ឋានអន្តរជាតិ​តេជោ​​ ដែលជា​អាកាសយានដ្ឋាន​ថ្មី គ្រោងនឹងបើក​ប្រតិបត្តិ​ការហោះហើរ​នៅថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ ២០២៥ និង​បើកសម្ពោធ​ជាផ្លូវការ នៅថ្ងៃទី​២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខ​ ក្រោយអធិបតី​ភាពសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាច​ក្រកម្ពុជា ។​

បើតាមអ្នកជំនាញអចលនទ្រព្យ​បានមើល​ឃើញថា ទីតាំង​ ឬតំបន់ណាដែលមាន​ការអភិវឌ្ឍ​ន៍ហេ​ដ្ឋា​រ​​ចនា​​ស​ម្ព័​ន្ធ​ ដូចជា ផ្លូវ ទឹក ភ្លើងអគ្គិសនី តំបន់ ឬទីតាំ​ងនោះ​នឹងមានការទាក់ទាញ​មនុស្ស​ទៅរស់នៅ​​កាន់តែច្រើន​ ហើ​យ​​​វិនិយោគិន​ក៏​សម្លឹង​មើលឃើញពីការ​វិនិយោគ​លើ​លំនៅឋានដើម្បី​បំពេញតម្រូវការ​របស់ពលរដ្ឋ​ផងដែរ ។

អ្នកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ PropNex Cambodia ធ្លាប់បាន​លើកឡើងថា តំបន់​ប៉ែក​ខាងត្បូង​ មានការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន ដូចជាផ្លូវ​ក្រវាត់ក្រុង ទី២ ទី៣ និង​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀ​តនៅក្នុ​ងតំបន់ ។ ក្រៅពីនេះ មានផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ដែលបានទាក់ទាញ​អ្នកវិនិយោគ​ទៅ​អភិ​វ​ឌ្ឍ​​​លំនៅឋាន​ដើម្បីផ្គត់ផ្គង់​ច្រើនជាង​មុន ។​

គួរ​បញ្ជាក់​ថា តំបន់​ប៉ែកខាងត្បូងភ្នំពេញ​ត្រូវបាន​រាជរដ្ឋាភិបាល​បានដាក់​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និង​បាន​ចំណាយថវិកា​កែប្រែតំបន់នេះឱ្យល្អប្រសើរ ដោយសង់ប្រលាយ​រំដោះទឹក ដើម្បីបង្ការ​ ការជនលិច​​ សាងសង់​ផ្លូវ​ខ្វាត់ខ្វែង ដើម្បីទាក់ទាញ និងជំរុញ​វិនិយោគិន​ទៅបណ្ដាក់ទុនវិនិយោគ​បន្ថែមទៀត ។​ ជាលទ្ធផល​បាន​បង្ហាញ​ឱ្យឃើញថា អ្នកវិនិយោគជាច្រើន ​ជាពិសេស​វិនិយោគិនក្នុងស្រុក បាន​ជ្រើសរើស​យក​ទីតាំង​ប៉ែកខាង​ត្បូង​ ក្នុងនោះ ក៏មានតំបន់ព្រៃសផងដែរ សម្រាប់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន ដែល​មានទាំង​លំនៅឋានតម្លៃមធ្យម និង​គម្រោង​លំនៅឋានតម្លៃថ្លៃ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

ចិន ដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/06/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសពីការដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ដោយបទប្បញ្ញត្តិនេះធ្វើឡើងស្របតាមច្បាប់ត្រួតពិនិត្យការនាំចេញ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាស្តីពីការនាំចេញទំនិញប្រើប្រាស់បានពីរមុខងារ

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា

Leave a Reply

Your email address will not be published. Required fields are marked *