សម្ដេច​តេជោ ហ៊ុន សែន ​៖ តម្លៃដោះស្រាយ​ផលប៉ះពាល់​គម្រោងផ្លូវ​ក្រវ៉ាត់ក្រុងទី៣ មានទឹកប្រាក់ច្រើនជាង​តម្លៃ​សាង​សង់

ភ្នំពេញ ៖ ការអភិវឌ្ឍ​តែង​មានផល​ប៉ះពាល់ ហើយដើម្បីឱ្យផែនការអភិវឌ្ឍ​នោះកាន់តែប្រសើរ​ ក្រុមហ៊ុនក៏​ដូច​ជា​អ្នកអភិវឌ្ឍន៍មិនថា​រដ្ឋ ​ឬឯកជននោះទេ ​ត្រូ​វផ្ដល់សំណងផលប៉ះពាល់ទៅដល់​ប្រជាពលរដ្ឋ។ យ៉ាងណា​ក្ដី ​គ​ម្រោង​អ​ភិ​វ​ឌ្ឍន៍ខ្លះគ្រាន់តែថ្លៃចំណាយលើផលប៉ះពាល់​ច្រើនជាង​ទឹកប្រាក់​ក្នុងការ​ចំណាយលើ​ការ​សាងសង់ទៅទៀត ជាក់​ស្ដែង​​គម្រោងផ្លូវក្រវ៉ាត់ទី៣​ ទឹកប្រាក់ចំណាយលើការ​ដោះស្រាយ​ផលប៉ះពាល់​ច្រើនជាង​ថ្លៃវិនិយោ​គ​ទៅ​​ទៀត។ នេះបើតាមសម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍នៅក្នុងពិធីសម្ពោធអគារ​សម្ភពនៃមន្ទីរពេទ្យ​ជាតិ​កុមារ​កាលពីព្រឹកថ្ងៃទី​២០ ខែមេសា​ ឆ្នាំ២០២៣​ ។

សម្ដេចតេជោ ហ៊ុន​ សែន ​បានលើកឡើងថា ​តម្លៃដោះស្រាយ​ផលប៉ះពាល់​ទៅលើផ្ទៃដីអាស្រ័យផល ក៏ដូចជាដីកម្មសិទ្ធិរបស់ប្រជាជនមាន​ទំហំទឹកប្រាក់ច្រើនជាង​តម្លៃសាងសង់ផ្លូវទៅទៀត។ មិនមែនមានតែផ្លូវ​ក្រវ៉ាត់ក្រុង​ទី៣នោះទេដែល​ប្រើ​ប្រាស់​ទឹក​ប្រាក់​ដោះស្រាយ​ផលប៉ះពាល់​ច្រើនជាង​តម្លៃសាងសង់ សូម្បីតែគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ​១​ ក៏ប្រើប្រាស់ទឹកប្រាក់​សម្រាប់ដោះស្រយា​យផលប៉ះពាល់​ច្រើនជាង​តម្លៃសាងសង់ដែរ។

សម្ដេច​បានមានប្រសាសន៍ថា ៖

“ផ្លូវជាតិលេខ​១​នៅកន្លែងមួយ​នោះ​ជប៉ុន​ជួយថវិកា​សម្រាប់សង់ផ្លូវត្រឹមតែ ​៩​លានដុល្លារអាមេរិក ប៉ុន្តែកម្ពុជា​ប្រើ​ប្រាស់​ថវិកាស​ម្រាប់​ដោះស្រាយផលប៉ះពាល់​រហូតដល់ទៅ១៣​លានដុល្លារ​អាមេរិក។ តាមពិត​ទៅយើងបានកំណត់យក​ចំណីផ្លូវរួចហើយ ប៉ុន្តែដោយសាររដ្ឋាភិបាល​យោគ​យល់​ដល់ពលរដ្ឋ​ដែល​មកអាស្រ័យផល​ ​និងធ្វើអាជីវកម្ម​តាមបណ្ដោយផ្លូវ​ទាំង​នោះ ហើយនៅពេល​ពួកគេ​ប្រកបរបរ​ធូរធា​គាត់ក៏សង់ផ្ទះធំ​រឹងមាំលើ​ដី​របស់រដ្ឋតែម្ដង ។ នៅពេលរដ្ឋ​ត្រូវការ​ពង្រីក​ផ្លូវក៏ប៉ះពាល់​ដល់​អាជីវកម្ម​ និង​ផ្ទះរបស់ពួកគាត់​ ដូច្នេះ​យើងក៏​ផ្ដល់ជា​សំណង​ដល់​ពួកគាត់”

គួររំលឹកថា គម្រោង​ផ្លូវក្រវ៉ាត់ក្រុងទី៣ ​​គ្រោងចំណាយទឹកប្រាក់​សរុប​ជិត ​៣០០លានដុល្លារ​អាមេរិក ក្នុងនោះ​ថវិកា​ ២៧៣​លាន​ដុ​ល្លា​រ​​​អាមេរិ​ក ជា​ហិរញ្ញប្បទាន​ពីប្រទេស​ចិន​ ហើយនៅសេស​សល់ទាំងប៉ុន្មាន​ជា​ហិរញ្ញប្បទាន​ពី​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុជា។

បើតាមឯកឧត្តម ​ស៊ុន ចាន់​ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និងដឹកជញ្ជូនបានមានប្រសាសន៍ផងដែរថា គ​ម្រោង​ផ្លូវ​ក្រវ៉ាត់ក្រុងទី៣នេះ គ្រោង​នឹង​បញ្ចប់​នៅអំឡុង​ខែឧសភា ឆ្នាំ២០២៣​ខាងមុខនេះ​ ហើយ​ជា​ផ្លូវ​​ដ៏​សំខាន់​ក្នុងការ​បញ្ចៀស​ការកកស្ទះចរាចរណ៍​នៅរាជធានីភ្នំពេញ​ដោយពលរដ្ឋ​ធ្វើដំណើរ​ពីខេត្ត​មួយ​ទៅ​ខេ​ត្ត​​មួយ​ មិនចាំបាច់​ឆ្លងកាត់​រាជធានីភ្នំពេញ​នោះឡើយ ។​

ក្រៅពីការ​ជួយរំដោះ​ចរាចរណ៍​មិនឱ្យកកស្ទះនៅរាជធានីភ្នំពេញ​ហើយ​នោះ ផ្លូវក្រវ៉ាត់ក្រុងទី៣នេះដែរ ក៏​បាន​ជួយជំរុញការ​វិនិយោគ ​និងជំរុញ​តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវ​នេះមួយកម្រិតផងដែរ ជាក់ស្ដែង​នាពេល​បច្ចុ​ប្ប​ន្ន​នេះ នៅតាមបណ្ដោយផ្លូវ​ក្រវ៉ាត់ក្រុងទី​៣​ឃើញ​មានគម្រោង​វិនិយោគ​ជា​បន្តបន្ទាប់​ចាប់ផ្ដើ​មអនុវត្តន៍​ជាហូរហែ​ហើយដែរ​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ប្រធាន PATA ៖ ការធ្លាក់ចំណូល និងចំនួនទេសចរនៅកម្ពុជានាដើមឆ្នាំនេះគឺជាបញ្ហាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ការធ្លាក់ចុះចំណូលពីការលក់សំបុត្រចូលទស្សនា និងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាការធ្លាក់ចំនួនទេសចរទូទៅនៅកម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មិនមែនជារឿងចម្លែកនោះទេ ត្បិតបណ្តាប្រទេសជិតខាង និងក្នុងតំបន់ក៏ធ្លាក់ដូចគ្នា

ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីចេញវិធានការបណ្តោះអាសន្នក្នុងគ្រាតម្លៃប្រេងយន្តហោះឡើងថ្លៃខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំ២នៅក្នុងតំបន់អាស៊ីជាច្រើនបានចេញវិធានការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ពីការឡើងថ្លៃនៃតម្លៃប្រេងយន្តហោះ

កម្ពុជាស្វែងរកការគាំទ្រ និងកិច្ចសហការផ្នែកពាណិជ្ជកម្មពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤របស់អង្គការពាណិជ្ជកម្មពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផានណា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)នាទីក្រុងយុនដេ ប្រទេសកាម៉េរូន

តំបន់ការពារធម្មជាតិជាង ៧លានហិកតានៅកម្ពុជា ផ្ដល់ផលសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

តំបន់ការពារធម្មជាតិទាំង ៧៣ទីតាំង ស្ថិតនៅតាមបណ្តាខេត្តចំនួន២៣ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៧,០៤លានហិកតា ស្មើនឹងប្រមាណ ៤១% នៃផ្ទៃដីប្រទេស បាន និងកំពុងផ្តល់នូវផលសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន

សារព័ត៌មាន CNA វិភាគពីមូលហេតុដែលតំបន់អាស៊ីរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាខ្លាំងជាងតំបន់ផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវសម្រាប់ដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃឡើងថ្លៃនៅទូទាំងពិភពលោក ជាពិសេសកំពុងប៉ះពាល់សេដ្ឋកិច្ចនៅទ្វីបអាស៊ី។

កប៉ាល់កុងតឺន័រ ចិន ផ្ដើមដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានភ័យព្រួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

កប៉ាល់កុងតឺន័រខ្នាតយក្សដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនយក្សចិន Cosco ចំនួន ២ គ្រឿងកាលពីថ្ងៃអាទិត្យ បានចាប់ផ្ដើមបើកឆ្លងកាត់ច្រកសមុទ្រ Hormuz សាឡើងវិញ បន្ទាប់ពីបញ្ឈប់ការធ្វើនាវាចរណ៍មួយរយៈធំ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

សំបុត្រយន្តហោះនៅ​កម្ពុជា នឹងឡើងថ្លៃជាមធ្យម ២៤ ដុល្លារ ដោយសារវិបត្តិប្រេងសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

យោងហោចណាស់​ក្រុមហ៊ុន​អាកាសចរណ៍ចំនួន​ ១៨ ក្នុងចំណោម​ក្រុមហ៊ុន​សរុបចំនួន ៣៦ ដែលកំពុង​ប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា បានសម្រេចដំឡើងតម្លៃសំបុត្រយន្តហោះ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី