រដ្ឋ​មន្ត្រីក្រសួង​ដែនដី ជំរុញឱ្យ​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ថែរក្សា​បឹង​ទន្លេសាប​ឱ្យ​បានគង់វង្ស​សម្រាប់មនុស្ស​ជំនាន់​ក្រោយ

ភ្នំពេញ ៖ ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី ​នគរូប​នីយកម្ម​ និង​សំណង់ បានជំរុញឱ្យអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងត្រូវរួមគ្នាគិត រួមគ្នា​ស​ម្រេ​ច​ចិ​ត្ត និ​ង​រួ​ម​គ្នា​ទទួលខុសត្រូវចំពោះការថែរក្សាបឹងទន្លេ​សាបដែ​លជាធ​នធាន​ធម្មជា​តិដ៏មា​ន​តម្លៃ​ឱ្យ​បាន​គង់​វង្ស​សម្រាប់​មនុ​ស្សជំនាន់ក្រោយ។

ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិភាក្សាការងារគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង នា​រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥​ ឯកឧត្តម​ សាយ សំអាល់ បានឱ្យ​ដឹង​ថា ​ដោ​យ​អនុ​វ​ត្ត​តា​ម​គោល​​ន​យោ​បា​យ​​របស់រាជរដ្ឋាភិបាលកម្ពុជា ក្រ​សួ​ង​បានអនុវត្តផែនការចុះបញ្ជីដីនៅតំបន់បឹងទន្លេសាប រួមនឹង​ខេត្ត​កំព​ង់​ឆ្នាំង​ទាំងមូល និង​ត្រៀម​អនុ​វត្ត​តាម​សំណូ​មពរមួយចំនួនរបស់រដ្ឋបាលខេត្ត ស្រុកផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ៖

«កិច្ចការបឹង​ទន្លេ​សា​​ប​ គឺជា​កិ​ច្ចកា​រ​មួយ​ដែ​ល​​យើ​ង​ទាំង​អ​ស់​គ្នាត្រូ​វ​ហ៊ា​ន​ស​ម្រេ​ច​ចិត្ត​​ក្នុ​ង​កា​រ​កំ​ណ​ត់​គោ​លការណ៍នៃ​ការ​ដឹក​នាំ​គ្រ​​ប់គ្រ​​ងបឹ​ង​ទ​ន្លេសា​ប​នេះ​ឱ្យ​បា​ន​ជា​ក់​លាក់​ដោ​យ​មិនអាចបណ្ដែ​ត​បណ្ដោយបា​ន​នោះ​ទេ ជៀ​ស​វាង​ប្រឈម​នឹង​ការបាត់បង់» ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យពិនិត្យពិច្ច័យឱ្យ​បាន​ច្បាស់លាស់នៅតំបន់ខ្លះក្នុ​ងតំ​បន់​បឹងទន្លេ​សាប​ដើម្បី​ឈាន​ទៅ​កំណត់​ឡើងវិ​ញ និ​ង​មិ​ន​ត្រូ​វ​ឱ្យមា​ន​ការ​​កា​ត់ឆ្វៀ​​ល​ដី​ធ្វើ​ជា​កម្ម​​សិទ្ធិរ​ប​​ស់​ខ្លួន​ទៀ​ត​​ទេ​ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា ៖

«យើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាសម្រេច​ចិត្ត​និង​រួម​គ្នា​ទទួ​ល​ខុសត្រូវចំពោះមនុស្សជំនាន់ក្រោយក្នុងការថែរក្សាបឹងទន្លេសាបដែលជាធនធានធម្មជាតិដ៏មានតម្លៃនេះឱ្យបាន​ស្ថិតស្ថេរ គង់វង្ស ពីព្រោះបឹ​ងទន្លេសាបមានផលប្រ​យោជន៍យ៉ាង​មហាសាល​សម្រា​ប់ប្រ​ទេ​សជា​​តិ​ដែ​ល​អា​ច​ជួយ​ទ្រ​ទ្រង់សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនខ្មែរគ្រប់រូប»។

បើតាមឯកឧត្តម សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ បាន​ថ្លែងឱ្យដឹងទៀតថា​ ក្នុងមួយឆ្នាំ បឹងទន្លេ​សាប​អាច​ផ្ដល់​ជា​សេដ្ឋកិច្ច​ដលពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​គិតជា​ទឹកប្រាក់​ប្រមាណ២ពាន់​លានដុល្លា​រអាមេរិក​ក្នុងមួយឆ្នាំ ដូចជា ​ផ្ដល់​ផល​ត្រី ផ្ដល់​ជា​មធ្យោបាយសម្រាប់​ដឹកជញ្ជូន និង​នាំភ្ញៀវទេសចរ​ទស្សនាជុំវិញតំបន់​បឹង​ទន្លេ​សាប​ជា​ដើម​ ។ ដូច្នេះ​បើសិនជា​មិនថែរក្សា​បឹង​ទន្លេសាប មិន​ទប់ស្កាត់ការទន្ទ្រា​ន​ដី​បឹងទន្លេសាប នៅថ្ងៃ​អនាគត បឹង​នេះ​នឹង​លែង​មានជីវជាតិ ដីខ្សោះ​ បាត់បង់​ធនធាន​ធម្មជាតិ បាត់បង់ត្រី នោះនឹង​ធ្វើ​ឱ្យ​ពល​រដ្ឋ​ដែល​ធ្លាប់​​អាស្រ័យផលពី​បឹង​ទន្លេ​សាប​​បាត់បង់​ផលប្រយោជន៍ដូចគ្នា ។​

ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម ​និងសំណង់​​ បានពន្លឿន​ការ​ចុះបញ្ជី​ដីធ្លីឱ្យ​ចប់​រួចរាល់​នៅក្នុងឆ្នាំ២០២៥​នេះ ហើយតាមរយៈការ​បញ្ចប់​ការ​ចុះបញ្ជីដីធ្លី​នេះដែរ នឹង​អាចកំណត់​ព្រំប្រទល់​ដី និងកម្មសិទ្ធិ​ដីធ្លី បញ្ចប់ការ​ទន្ទ្រានដីព្រៃ ដីរដ្ឋ ធ្វើជា​កម្មសិទ្ធិជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​


Leave a Reply

Your email address will not be published.Required fields are marked *