ក្រសួង​ដែនដី ផ្ដល់ស្នាមញញឹម​ដល់ជនជាតិភាគតិច​ក្នុង​ខេត្តក្រចេះ តាមរយៈការផ្ដល់​បណ្ណ​កម្មសិទ្ធិការពារទ្រព្យសម្បត្តិរបស់ខ្លួន

ក្រចេះ ៖ ជនជាតិ​ភាគតិច​​នៅក្នុងស្រុក​អូរគ្រៀង​សែនជ័យ​ ខេត្ត​ក្រចេះ ទទួលបាន​ស្នាម​ញញឹម​ និង​ភាពកក់​ក្ដៅដែលមិនធ្លាប់​មាន ដោយក្រសួ​ងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រគល់​វិញ្ញា​បនបត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ជូនក្រោមអធិបតីពីសំណាក់​ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ កាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ។

នៅក្នុងពិធី​ប្រគល់​វិញ្ញា​បន​បត្រ​សម្គាល់កម្មសិទ្ធិសមូហភាព​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានមានប្រសាសន៍ថា​ កន្លងមក​ បងប្អូន​ប្រជាពលរដ្ឋ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ តែងតែមានភាពមន្ទិល​សង្ស័យ ទៅលើ​អចលនទ្រព្យដោយមិនទាន់មានភាពច្បាស់​លាស់ថា​ ជារបស់អ្នកណាពិត​ប្រាកដ ។ ការ​ចុះមកចែក​បណ្ណកម្មសិទ្ធិ​ទាំង​សមូហភាព និង​បណ្ណកម្មសិទ្ធិ​សម្គាល់​អចលនវត្ថុ​ឯកជន គឺជាការ​បញ្ចប់​មន្ទិល​សង្ស័យទាំងអស់​នោះ ។ ដូច្នេះ ពីថ្ងៃនេះទៅមុខ​ គ្រប់ធនាគារ​ទាំងអស់​ អា​ចចូលឆែកមើល​ប្រព័ន្ធរបស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ដើម្បីដឹង​ថា អចលនទ្រព្យ​នោះជាកម្មសិទ្ធិរបស់​អ្នកណា និងអាចដឹងថា​ ដីរបស់ឯកជន​ ឬដីសមហភាពក្នុងសហគមន៍ ។​

ឯកឧត្តម​បានមានប្រសាសន៍ថា​ ៖

«អនាគត​ឆាប់ៗនេះ​ នៅពេល​បងប្អូនប្រជាពលរដ្ឋ​ត្រូវ​យក​កម្ចីឥណទាន​ពីគ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុ ដោយប្រើប្រាស់​ប្លង់​ដី គឺមិនចាំបាច់​ត្រូវ​ការ​ចុះហត្ថលេខាបញ្ជាក់ពី​មេភូមិ មេឃុំទៀត​ឡើយ ដោយធនាគារ​គ្រាន់តែឆែក​មើល​ទៅលើបណ្ណ​នោះអាច​ដឹងថា​ជា​របស់អ្នកណា​ ជាអ្នក​សមូហភាព ឬឯកជន »។

ឯកឧត្តម​បញ្ជាក់ថា​ ការ​ប្រគល់​បណ្ណកម្មសិទ្ធិ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ មិនថា​បណ្ណ​សមូហភាព ឬបណ្ណឯកជន គឺស្មើនឹង​កា​រផ្ដល់កិច្ចការពារ​សុវត្ថិភាព ការពារទ្រព្យសម្បត្តិជូន​បងប្អូនប្រជាពលរដ្ឋ​ ហើយបងប្អូនដែលទទួល​បានបណ្ណនេះដែរ ក៏ជា​ការ​ទទួល​យ័ន្តការពារទ្រព្យ​របស់ខ្លួន​ដោយមិនមានអ្នកណាមក​ដណ្ដើម​យក​បានឡើយ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏ស្នើ​សុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលទទួលបាន​បណ្ណកម្មសិទ្ធិ​ទាំងអស់​ រក្សា​ទុក​ឱ្យ​បានត្រឹមត្រូវ និង​ទុក​សម្រាប់​តកូនចៅ ដោយអាច​យក​ប្រើប្រាស់​សម្រាប់លើក​ស្ទួ​យសេដ្ឋកិច្ច​គ្រួសារបានកាន់តែប្រសើរផងដែរ ។

ឯកឧត្តម​ វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ​បានមានប្រសាសន៍ថា ​ក្នុង​ឆ្នាំ២០២៥​កន្លងទៅនេះ រដ្ឋបាល​ខេត្ត​សម្រេច​បានការ​ចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ​រហូតដល់​បានប្រកាស​តំបន់វិនិច្ឆ័យ​ចំនួន ៣១២​ភូមិ ស្មើនឹង​ ៤៥ឃុំ-សង្កាត់ នៃក្រុង ស្រុក​ចំនួន​៧​ និងបានចេញ​បណ្ណកម្មសិទ្ធិ​រួច​ចំនួន ៩៨ ០៦៤​ក្បាលដី ។

ឯកឧត្តម​បន្តថា ៖

«សម្រាប់ការ​ចុះ​វាស់វែង​និង​ចុះបញ្ជីដីធ្លី រដ្ឋបាលខេត្តក្រចេះ បានដាក់​ចេញនូវផែនការ​បញ្ចប់ការ​វាស់វែង​ចេញបណ្ណកម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ​ក្នុងដំណាច់ឆ្នាំ២០២៥ លើក្បាលដី​ប៉ាន់​ស្មាន​ប្រមាណ ១៦ម៉ឺនក្បាលដី​ ។ ក្នុងឆ្នាំ២០២៥កន្លងទៅ រដ្ឋបាលខេត្ត​បាន​ចុះបញ្ជី​ដីជូន​សហគមន៍ជនជាតិ​ភាគតិច​ក្នុង​ខេត្ត​ក្រចេះទាំងមូល ​១១សហគមន៍ ដោយបានចេញ​បណ្ណ​កម្មសិទ្ធិ​សមូហភាព​ជូន​សហគមន៍ជនជាតិដើម​ភាគតិច​ចំនួន ៧​សហគមន៍​ ដែលមាន​២៤៥​បណ្ណ​ ស្មើនឹង ៩៩៣គ្រួសារ ដែលមាន​ទំហំ​ ៦ ៥៣៨,៣៧ហិកតា»។

លោក ​សារ៉ាយ ពឿន ក្រុមប្រឹក្សា​ឃុំ​ស្រែជិះ ស្រុក​អូរគ្រៀង​សែនជ័យ ខេត្ត​ក្រចេះ បានមានប្រសាសន៍ថា មុនពេលដែល​ដីសហគមន៍បានចុះបញ្ជី​ និងចេញបណ្ណជូនពលរដ្ឋ​ ឃើញថាភាពចម្រូ​ងចម្រាស់​កើតឡើងជា​ហូរ​ហែរ ជាពិសេស​អ្នកដែលមានព្រំដីជាប់គ្នា ប៉ុន្តែនៅពេល​ដែលក្រសួ​ងរៀបចំដែនដី បានវាស់វែង ចុះបញ្ជី និងចេញបណ្ណ​ ភាពចម្រូង​ចម្រាស់​ក៏បាន​កាត់បន្ថយ ហើយនិងអាច​បញ្ចប់ទាំងស្រុង​នៅពេលដែល​ពលរដ្ឋ​ក្នុងសហគមន៍​ទទួលបានបណ្ណកម្មសិទ្ធិទាំងអស់គ្នា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

Leave a Reply

Your email address will not be published. Required fields are marked *