ក្រសួង​រៀបចំដែនដី បាន និងកំពុង​សម្របសម្រួល និងផ្សះផ្សារ​វិវាទ​រវាង​អតិថិជន​ និងបុរីធំៗ​

ភ្នំពេញ ៖ ​ចាប់តាំងពីការកកើត​នៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី​៧នៃរដ្ឋសភា ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ ​បានព្យាយាមជួយ​សម្របសម្រួល និង​ផ្សះផ្សារ​វិវាទ​រវាង​អតិថិជន​ និង​ម្ចាស់​បុរី​ចំនួន៣ធំៗ នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះមាន​បុរី​ ម៉ន ដានី , បុរី VIP និង​បុរី ឡេង ណាវាត្រា ។ នេះ​បើតាម​របាយការណ៍របស់ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់​ ចេញផ្សាយ​កាលពីពេលថ្មីៗនេះ ។​

ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់​ បាន​បញ្ជាក់​ថា ក្រសួង​បាន​ដោះស្រាយ​ និង​ទទួល​បាន​លទ្ធ​ផ​ល​​​សះជា​នឹង​គ្នា ​ក្រោម​ការ​សម្រប​សម្រួល​របស់​និយ័ករ​អចលនវត្ថុ និងបញ្ចាំ និងក្រសួង​យុត្តិធម៌ ចំពោះ​បុរី​ ម៉ន ដានី  ។ ដោយឡែក​សម្រាប់​បុរី​ VIP ក៏ក្រសួង​បាន​សម្របសម្រួល​ និ​ងផ្សះផ្សារ ដោយទទួល​បាន​នូវលទ្ធផល​ប្រសើរ​មួយចំនួន ក្នុងនោះ​ចំពោះបណ្ណដី​ដែល​មិនជាប់បន្ទុក​ ក្រុមហ៊ុននឹង​ធ្វើការ​ផ្ទេរ​សិទ្ធិ​ជូន​អតិថិជន ហើយបណ្ណ​ដីដែលជាប់​បន្ទុក​ដោយបានចុះបញ្ជី​ហ៊ីប៉ូតែក រដ្ឋបាលរាជធានីភ្នំពេញ​នឹង​បន្ត​ដឹកនាំប្រជុំ​ជាមួយភាគីទាំង​៣ (​ម្ចាស់​បំណុល​ ដែលបានចុះបញ្ជីហ៊ីប៉ូតែក ក្រុមហ៊ុន​​ និង​អតិថិជន ) ដើម្បីបន្ត​សម្របសម្រួល​​ រកដំណោះស្រាយ​ ។​ ចំពោះក្បាល​ដី​ និងផ្ទះដែល​ក្រុមហ៊ុន​បានដោះស្រាយ​ជាមួយ​ម្ចាស់​បំណុល​រួច រដ្ឋ​បាលរាជធានី​នឹងធ្វើសំណើទៅតុលាការ​ ដើម្បីលុប​ដីការ​រក្សា​ការពារ និង​ចាត់ចែង​បន្ត ។​ ក្រសួងក៏​នឹង​បន្ត​ពិភាក្សា​លម្អិតលើ​ករណីអតិថិជន​បានបង់ប្រាក់​រួចរាល់ ប៉ុន្តែក្រុម​ហ៊ុន​មិន​ទាន់​បញ្ចប់ការ​សាងសង់ ។​

ចំណែក​ បុរី ឡេង ណាវាត្រា ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម ​និង​សំណង់ ក៏បានដោះស្រាយ​ជាមួយ​លទ្ធ​ផល​ដែល​អតិថិជន​ និងបុរី​ទទួលយក​បាន ក្នុងនោះក្រសួង​បានបញ្ជាក់ថា​ ក្រុមហ៊ុន​ ឡេង ណាវាត្រា ​បាន និង​កំពុង​ធ្វើអាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន និងដីឡូត៏នៅភូមិសាស្ត្រ​ចំនួន​៨ រួមមាន​ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ​ ខេត្តព្រះ​សីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្ត​កំពង់​ឆ្នាំង ។

បើតាមការ​បញ្ជាក់ក្នុងរបាយការណ៍របស់ក្រសួង​រៀបចំដែនដី​បានឱ្យដឹងថា ​ក្រុមហ៊ុន ឡេង ណាវាត្រា ​បាន និងកំពុង​ធ្វើអាជីវកម្ម​អភិវឌ្ឍន៍លំនៅឋានចំនួន​១១​គម្រោង​ ស្មើនឹង​១៤ ០៧០​ផ្ទះ និងលក់ចេញបាន ​៩ ០៦៦ផ្ទះ​ ស្មើនឹង​៦៥ភាគរយ ប៉ុន្តែមានតែ ៣គម្រោង​ប៉ុណ្ណោះដែល​មានអាជ្ញាបណ្ណ​ពីនិយ័តករ​អាជីវកម្ម​ អចលនវត្ថុ​ និង​បញ្ចាំ ។​

​របាយការណ៍​ដដែលបានបង្ហាញថា ដោយបានពិនិត្យ​ និងវិភាគ​អំពីហានិភ័យ​ចំពោះការ​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ និងដីឡូត៏របស់ក្រុមហ៊ុន ឡេង ណាវាត្រា​ និយ័តករ​អាជីវកម្ម​អច​ល​ន​វត្ថុ​ និង​បញ្ចាំ​ ស្នើ​សុំ​កិច្ច​សហការ​ពី​ក្រសួង​រៀបចំដែនដី នគរូប​និងសំណង់ ដោយសុំពិនិត្យលើ​វឌ្ឍនភាព​នៃការ​បង្រួម​ក្បាលដី ​ស្វែង​រក​អត្តសញ្ញាណ​នៃម្ចាស់​ដើម​នៅតាមទីតាំង​គម្រោង​នី​មួយ​ៗដែល​និយ័តករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំមិនទាន់អាច​កំណត់​អត្តសញ្ញាណ​ ។ ​

​និយ័តករ​អាជីវកម្ម​ក៏បានស្នើ​សុំ​ក្រសួង​ផ្អាក​ការធ្វើចរន្ត​ការផ្ទេរ​សិទ្ធិ​ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ និង​ដី​ឡូត៏​​ទាំងអស់​ខាង​លើ​របស់ក្រុមហ៊ុន​ បុរី ឡេង​ ណាវាត្រា​ ​និងទប់ស្កាត់ការ​ដាក់​ហ៊ីប៉ូតែក​ចំពោះអចលនទ្រព្យ​ទាំង​២៣​គម្រោង​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published. Required fields are marked *