​មន្ត្រីជាន់ខ្ពស់​បញ្ជាក់ថា រដ្ឋ​នឹង​ផ្ដល់​សំណង​រាល់​ការ​ប៉ះពាល់ទាំងអស់​​ដែលស្ថិតក្នុងគម្រោងព្រែកជីកហ្វូណន តេជោ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ គម្រោងព្រែកជីកហ្វូណនតេជោ​ បាន​ប្រកាស​បើក​ការដ្ឋាន​នៅថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅក្រោយអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​មាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ ទាំង​ក្នុង និងក្រៅ​ប្រទេសយ៉ាងលើសលប់ ហើយរហូតមកដល់​ពេលនេះ គម្រោងព្រែកជីកហ្វូណន​តេជោ​ក៏បាន និងកំពុង​ដោះស្រាយ​ផល​ប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​ពីគម្រោងអភិវឌ្ឍន៍មួយនេះ ។​ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ​ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី​១​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ។

នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួ​យ​អ្នកសារព័ត៌មាន​ក្នុង​ដំណើរទស្សនកិច្ចត​ម្រាយផ្លូ​វ​ទឹក​គម្រោ​ង«ព្រែ​ក​ជី​កហ្វូ​ណន​តេជោ​»​​ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម​ ស៊ុន ចាន់ថុល​ បានមានប្រសាសន៍ថា​ រហូត​មក​ដល់​ពេលនេះ គម្រោង​អភិវឌ្ឍន៍​ជាប្រវត្យតិសាស្ត្រមួយនេះនៅមិនទា​ន់​បាន​យកដី​របស់បងប្អូនប្រជាពលរដ្ឋ​ណាមួយ​ម៉ែត្រ​នៅឡើយ ដូច្នេះហើយ​សូមកុំមានការ​ព្រួយបារម្ភ ហើយរដ្ឋាភិបាល​នឹង​ដោះស្រាយផល​ប៉ះពាល់​ ឬផ្ដល់​សំណង​ជូន​បងប្អូន​ទាំងអស់ សូម្បីតែដំណាំ ឬដើមឈើហូបផ្លែក៏ត្រូវមានការទូទាត់យ៉ាងសមរម្យ​ ។​

ឯកឧត្តម​បន្តថា​៖

«ខណៈ​នេះ ជា​ពេលវេលា​ដែល​ក្រុមការងារ​កំពុង​សិក្សា​ពីផលប៉ះពាល់លើ​ប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ ហើយ​នៅពេល​សិក្សា​ចប់សព្វគ្រប់​ហើយ រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ផ្ដល់​សំណងទៅលើ​ផល​ប៉ះ​ពាល់ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ​កុំ​ជឿ​​លើការញុះញង់ថា រដ្ឋាភិបាលមិន​ផ្ដល់​សំណង​​លើផល​ប៉ះពាល់​នោះឱ្យ​សោះ ។ ​​សម្រាប់ទំហំទទឹង​នៃ​គម្រោងព្រែកជីក​ហ្វូណន​តេ​ជោ គឺមានទីតាំង​ខ្លះ​១០០​ម៉ែត្រ ខ្លះ​២០០​ម៉ែត្រ និងមានកន្លែង​ខ្លះ​រហូតដល់​៣០០​ម៉ែត្រ  (​ជា​កន្លែង​ដែល​កប៉ាល់​ត្រូវបត់ ) ដូច្នេះ​ការយកដី​របស់បងប្អូនក៏មានទំហំធំតូច​ទៅតាមហ្នឹង​ដែរ ​»។

ឯកឧត្តមបាន​បន្ថែមឱ្យដឹងថា​ ថ្វីត្បិតតែគម្រោងនេះ​បាន​បើក​ការដ្ឋានសាងសង់​កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ​ប៉ុន្តែ សម្រាប់​ដំណើ​រការ​ជីក​ព្រែក ​​និងដំណើរការ​គ្រឿង​ចក្រ​ គឺមិនទាន់​​ចាប់ផ្ដើម​ទេ ហើយពេលនេះត្រូវ​សិក្សា​ពី​ផលប៉ះពាល់​លើ​ទ្រព្យ​សម្បត្តិ​របស់ប្រជាពលរដ្ឋ​ និង​ផ្ដល់សំណងជាមុន​សិន ​។ ជាមួយគ្នានេះ ឯកឧ​ត្ត​ម​ក៏​បាន​អំពា​វនាវ​ដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រយ័ត្ន​ចាញ់​បោក​ក្រុមទុចរឹត​មួយក្រុមដែល​បាន​បំផុស​បំផុល​ថា បើចង់ធ្វើការ​នៅការដ្ឋាន​ព្រែកជីក ដូចជា​បើក​គ្រឿង​ចក្រ​ក្នុងការដ្ឋានជាដើមនោះ ត្រូវចំណាយលុយជាថ្នូរមួយចំនួនជាមុនសិន។ សូមបញ្ជាក់ថា គោលការ​របស់​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ ក៏ដូចជា​គម្រោងព្រែកជីកទាំង​មូល មិនមានគោល​ការណ៍ទារ​លុយ​ពី​បងប្អូន​ជាមុន ដើម្បីធ្វើជាថ្នូរនឹង​ការ​ចូល​ធ្វើការ​ក្នុងការដ្ឋាន​នោះឡើយ ។

សូមរំលឹកថា គម្រោងព្រែកជីកហ្វូណន​តេជោ​ ត្រូ​វបានគ្រោង​ថវិកា​ប្រមាណ ១,៧​ពាន់​លានដុល្លារ ដោយ​មានក្រុ​ម​ហ៊ុ​ន​ចំ​នួ​ន ​​​​៤ ចូល​រួម​វិនិយោគ ក្នុងនោះមាន​ក្រុមហ៊ុន​រដ្ឋ​ចំនួន​២​ ក្រុមហ៊ុនឯកជន​កម្ពុជា​ចំនួន​១​ និងក្រុមហ៊ុន​រដ្ឋ​របស់​ចិន​ចំនួន ១​ផងដែរ ។

គម្រោងនេះ ត្រូវ​បាន​រំពឹងថា​នឹង​ជួយ​ជំរុញសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ជាពិសេស​ប្រព័ន្ធដឹកជញ្ជូនថ្មីតាម​ផ្លូវទឹក​ដែលអាច​ភ្ជាប់​ផ្លូវទឹកសាបទៅកាន់សមុទ្រទឹ​កជ្រៅរបស់​កម្ពុជាក្នុង ខេត្តកែប ខេត្ត​កំពត និងខេត្ត​ព្រះសីហនុ និងអាច​បន្ត​ទៅកាន់កំពង់​ផែជាច្រើនទៀត​ក្នុង​តំបន់អាស៊ាន ។​ គម្រោងនេះ​ត្រូវ​បានរំពឹងថា​នឹង​ជួយ​កម្ពុជា​ឱ្យមានឯករាជ្យ​ភាព​ក្នុងប្រព័ន្ធដឹកជញ្ជូន​ ដោយ​សារតែកន្លងមក​ កម្ពុជា​ត្រូវពឹងលើ​ការដឹកជញ្ជូន​តាមផ្លូវទឹក​នៃប្រទេស​វៀតណាម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

Leave a Reply

Your email address will not be published.Required fields are marked *