ស្ពានថ្មីចំនួន២ ដែលកំពុងសាងសង់​ឆ្លងកាត់ទន្លេមេគង្គ និងទន្លេបាសាក នឹងជួយ​បង្កើន​សក្ដានុពលក្នុង​តំបន់​

ភ្នំពេញ ៖ ស្ពាន​ឆ្លងកាត់ទន្លេ​ចំនួនពីរ ដែលកំពុងសម្រុកការសាងសង់ដើម្បីបញ្ចប់តាមផែនការដែលបានគ្រោងទុក រួមមាន​ស្ពានឆ្លងកាត់ទន្លេ​មេគង្គក្រោម ស្ថិតនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និង​ស្ពានមួយទៀត ឆ្លងកាត់​ទន្លេបាសាក់ តភ្ជាប់​ពី​សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ ទៅកាន់សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នឹង​ជួយជំរុញ​ ​បង្កើន​សក្ដានុពលក្នុងតំបន់ ទាំងផ្នែកវិស័យ​ដីធ្លី និងសំណង់ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចផងដែរ។

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ក្រោម ដែលតភ្ជាប់ពីផ្លូវជាតិលេខ​១ ក្នុងភូមិសាស្ត្រ​ក្នុងឃុំដីឥដ្ឋ ស្រុក​កៀន​ស្វាយ ទៅ​ឃុំថ្មគរ ស្រុក​ល្វា​ឯម ខេត្តកណ្ដាល គឺជាស្ពាន​ដែលស្ថិតនៅក្នុង​គម្រោងផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត គ្រោង​ចំណាយថវិកា​ប្រមាណ ២៣០លានដុល្លារ​​។ បច្ចុប្បន្ន វឌ្ឍនភាពនៃការសាងសង់ស្ពាននេះសម្រេច​បាន​ប្រមាណ ២៣ភាគរយ​ហើយ (គិតត្រឹម​ដើមខែកញ្ញា​ ឆ្នាំ២០២៥) បន្ទាប់ពីចាប់ផ្ដើម​បើក​ការដ្ឋាន​កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ​វ៉ាង វិនធៀន អតីត​ឯកអគ្គរដ្ឋទូត​​នៃ​សាធារណរដ្ឋប្រជា​មានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ស្ពានមួយខ្សែនេះ ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ។

ដោយឡែក ​ស្ពានឆ្លងកាត់ទន្លេ​បាសាក់​ ភ្ជាប់ពីសង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ទៅកាន់​សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ ក៏បាន និងកំពុងសាងសង់​យ៉ាង​មមាញឹក​ ដោយ​បានសម្រេច​សមិទ្ធផល​ប្រមាណជាង ​៤១ភាគរយហើយ ។ ស្ពាននេះ ត្រូវ​បាន​រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៦០លានដុល្លារអាមេរិក ខណៈដែលវឌ្ឍនភាពសាងសង់សម្រេចបាន ដូចជា ការងារខាងកើតស្ពាន ១/គ្រឹះស្ពាន សម្រេចបានប្រមាណ ៦១,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៦,១២% រួមមាន៖តួសរសរស្ពាន១២ សម្រេចបាន៦សរសរ, សរសរស្ពាន ៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម។ 

អ្នក​ជំនាញក្នុងវិស័យអចលនទ្រព្យ​បាន​លើកឡើងថា ការ​សាងសង់ស្ពានឆ្លងទន្លេ​ មិនថានៅតំបន់ណានោះទេ តែងតែផ្ដល់​ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មនៅក្នុងតំបន់ទាំងនោះ ពីព្រោះការធ្វើដំណើរ​ឆ្លងកាត់កាន់តែងាយស្រួល ការ​ដឹកជញ្ជូន​ទំនិញក៏កាន់តែលឿន​រហ័ស ។

អ្នកឧកញ៉ាបណ្ឌិត ​សំ សុខ​នឿន ប្រធានក្រុមប្រឹក្សាភិបាល​នៃសម្ព័ន្ធក្រុមហ៊ុន​ KW Sam NS Group បានលើកឡើ​ងថា នៅពេល​មានស្ពានឆ្លងកាត់ទន្លេ​មេគង្គដូចដែលប្រធានបទបានលើកឡើងខាងលើ នឹងធ្វើ​ឱ្យ​តំបន់​ល្វា​ឯម និងអរិយក្សត្រ ​កាន់តែ​មានសក្ដានុពល​ និងភាពទាក់ទាញ ជាពិសេស​ទៅលើការអភិវឌ្ឍលំនៅឋាន​ ដោយជំហានដំបូងអ្នកអភិវឌ្ឍ​ន៍នឹង​ចូលទៅអភិវឌ្ឍ​ន៍​លំនៅឋាន ហើយបន្តបន្ទាប់​ពលរដ្ឋ​នឹងចាប់ផ្ដើមផ្លាស់ទីទៅតំបន់​នោះកាន់តែច្រើន​ ពីព្រោះការធ្វើដំណើរ​ចេញចូលរាជធានីកាន់តែងាយស្រួល និងឆាប់រហ័ស ។

ដោយឡែក សម្រាប់​ស្ពាន​ឆ្លងកាត់ទន្លេ​បាសាក់​ តភ្ជាប់ពីសង្កាត់ចាក់​អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែក​ប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វិញ អ្នកស្រី អាន សុធីតា​ អគ្គនាយិកា ក្រុមហ៊ុន​ PropNex Cambodia ក៏បានលើកឡើងដែរថា ទាំងវិស័យដីធ្លី និងសំណង់លំនៅដ្ឋានក្នុងតំបន់​នៅជុំវិញគម្រោង​ស្ពាន​ចាក់អង្រែក្រោម​- ព្រែកប្រា នៅពេលអនាគត​ នឹង​កាន់តែល្អប្រសើរ ។ ជាក់ស្ដែង​នៅតំបន់ផ្លូវ​៦០ម៉ែត្រ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំ​ពេញ​​ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ មានការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន ហើយជាលទ្ធ​​ផលក៏ទទួល​ការ​ចាប់អារម្មណ៍ពីសំណាក់​វិនិយោគិន​ និងបាន​បណ្ដាក់ទុនវិនិយោគជា​ហូរហែ ដែលអាចជំរុញឱ្យតម្លៃដីទូទៅស្ថិតក្នុងកម្រិតប្រមាណ ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េរួចទៅហើយ ។

អ្នក​ស្រីរំពឹងថា តំបន់​នេះ​​នឹង​កាន់តែ​ល្អប្រសើរថែមទៀតនៅពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាស្ថាន​ភាពសេដ្ឋកិច្ចសាកល​បានវិល​ទៅរកស្ថានភាពល្អដូច​មុនវិបត្តិកូវីដ១៩​ ជាពិសេស នៅពេលអាកាសយានដ្ឋានអន្តរជាតិ​តេជោ​ ​ចាប់ផ្ដើមបើក​ប្រតិបត្តិការ​ជាផ្លូវការ​ ដែលអាចជួយរុញ​សក្ដានុពលតំបន់​ភាគខាងត្បូង និងនៅជុំវិញ ផ្លូវ​៦០ម៉ែត្រ​កាន់តែ​មានភាពទាក់ទាញថែមមួយកម្រិតទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា


Leave a Reply

Your email address will not be published.Required fields are marked *