ប្រតិបត្តិករ ៖ ខេត្ត​ចំនួន២នៅភាគ​ខាងកើ​តរាជធានីភ្នំពេញ កំពុងទទួលបានការ​វិនិយោគដីធ្លីឡើងវិញ​

ភ្នំពេញ ៖ ខេត្ត​ចំនួន២ដែលស្ថិតនៅភាគខាងកើត​រាជធានីភ្នំពេញ រួមមានខេត្តព្រៃ​វែង និងខេត្តស្វាយរៀង ​ត្រូវ​បានគេមើលឃើញថា បានចាប់ផ្ដើមមានការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នកវិនិយោគអចលនទ្រព្យក្នុងស្រុកឡើងវិញជា​បណ្ដើរៗ​ហើយក្រោយពីអាក់​ខាន​អស់​​រ​យៈពេ​ល​ជិត៣​​​ឆ្នាំ​ចាប់តាំងពី​ការ​ចាកចេញរបស់ជនជាតិចិន​ដោយសារតែការ​បិទ​ហ្គេម​​អនឡាញ ជាពិសេសវិបត្តិនៃជំងឺកូវីដ-១៩​។

លោក សុខ សុធា ជាប្រតិបត្តិករ និងជាភ្នាក់ងារទិញ-លក់ អចលនទ្រព្យមួយរូបនៅក្នុងខេត្តស្វាយរៀងបានប្រាប់​ AMS ឱ្យដឹងថា ​ក្នុងឆ្នាំ២០២២​​នេះ ខេត្តព្រៃវែង និង​ស្វាយរៀង​ ចាប់ផ្ដើម​មានការ​វិនិយោគ​ឡើងវិញ ដែលផ្តើមចេញពីសំណាក់​វិនិយោគិនក្នុងស្រុក​​ បន្ទាប់ពីស្ថានភាពកូវីដ​១៩​បា​ន​ប្រសើរ ជាពិសេសផ្នែកដីធ្លីក្នុងទ្រង់ទ្រាយធំរាប់សិបហិកតា។

លោកបានបន្តថា ៖

“សម្រាប់តែក្រុងបាវិត​ កាលពីជនជាតិចិន​ចាកចេញពីកម្ពុជា​ក្នុងអំឡុង​ចុងឆ្នាំ២០១៩​ ​ការ​វិនិ​យោ​គ​​គម្រោង​តូច​ធំ ត្រូវបានផ្អាក ហើយសកម្មភាពវិនិយោគថ្មីៗ​ក៏មិនសូវមានដែរ ប៉ុន្តែ​មកដល់​ពេល​នេះ ​ពោល​គឺ​ចាប់​តាំង​ពី​ដើមឆ្នាំ​២០២២​ តំបន់បាវិត​បានចាប់ផ្ដើមមានសកម្មភាពវិនិយោគិន​អចលនទ្រព្យឡើងវិញ ដែលក្នុងនោះរួមមានការទិញ-លក់ដី និងការសាងសង់សំណង់លំនៅឋានផងដែរ”

លោកបានបន្តថា​ គម្រោង​ដែលវិនិយោគនៅក្នុង​ក្រុងបាវិត​នាពេលបច្ចុប្បន្ន​នេះ ភាគច្រើនជា​លំនៅឋាន​ (​ផ្ទះ​ល្វែង) ហើយគម្រោង​ដែលផ្អាកកន្លង​មកក៏ចាប់ផ្ដើម​មានសកម្មភាពបន្ត​ឡើងវិញផងដែរ ដោយរំពឹងថា​នៅចុ​ង​ឆ្នាំ២០២២​នេះ​នឹង​មានការ​វិនិយោគបន្ថែមទៀតទាំង​វិនិយោគិនក្នុងស្រុក និងមកពីបរទេស។ ដោយឡែកសម្រាប់​ខេត្ត​ព្រៃ​វែង​វិញក៏ឃើញ​មានការ​ចាប់អារម្មណ៍​បន្តបន្ទាប់ផង​ដែរ ជាពិសេស​នៅតាមតំបន់ព្រំដែនកម្ពុជា-​វៀតណាម​ (ច្រកម៉ឺន​ជ័យ) ដែ​លជំ​រុញឱ្យតម្លៃដីធ្លីនៅតំបន់នោះ​មានសន្ទុះកើនឡើង​ខ្ពស់។

លោកបាន​បន្ថែមផងដែរថា​ អ្នកវិនិយោគ​នៅ​តំបន់ច្រកព្រំដែន​កម្ពុជា-​វៀតណាម​ (ម៉ឺន​ជ័យ) ​បានទិញ​ដីត្រៀមទុកក្នុងការអភិវឌ្ឍ​នៅពេលខាងមុខ ហើយមួយចំនួន​ទៀតទិញ ​ហើយពុះជាឡូត៍​សម្រាប់ប្រជាពលរដ្ឋ​ក្នុងកា​រសាងសង់​ផ្ទះ និងគម្រោងសាងសង់ឃ្លាំងស្តុកទំនិញ។

តបទៅនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា បណ្ឌិត ​គីម ហ៊ាង ប្រធាន ​ KW Cambodia បានឱ្យដឹងថា ពេល​នេះ​ជា​ដំណាក់​កាល​នៃការ​ចាប់ផ្ដើម​វិនិយោគ​ដីធ្លី ​និង​អចលនទ្រព្យ​ឡើង​វិញហើយ ដោយមិនគួរ​រង់ចាំបន្តទៀត​ទេ ប៉ុន្តែស​ម្រា​ប់​អ្នកវិនិយោគដែលមិនមានទុនគ្រប់គ្រាន់ ​និងគ្មាន​បទពិសោធន៍ទាល់តែសោះ​នោះ មិនគួរ​ប្រថុ​យ​ប្រ​ថាន​ឡើយ​។

លោកឧកញ៉ាបញ្ជាក់ថា សម្រាប់អ្នកមានជំនាញ ​មានទុនគ្រប់គ្រាន់ និ​ងមានបទពិសោធន៍ក្នុងការ​វិនិយោគ​ក្នុងវិស័យនេះ ​​មិនគួរ​បង្អង់ទៀតឡើយ​ ខណៈដែល​បណ្ដាធនាគារឯកជនមួយចំនួន​នៅតែបន្ត​ផ្ដល់​ឥណទានដល់វិស័យ​សំណង់ ដែលសបញ្ជាក់ពីការមើលឃើញ​សញ្ញា​ល្អ​នៃវិស័យ​សំណង់ ​​និងអចលនទ្រព្យឡើងវិញ ជាពិសេសនៅឆ្នាំ២០២៣ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេ FASMEC គ្រោងបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស លក់ជូន SME ក្នុងស្រុកដោយតម្លៃទាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហើបពីផែនការនៃការបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស ហើយលក់ជូនបងប្អូននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម SME ក្នុងស្រុកជាមួយតម្លៃទាប ដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃដើមផលិត និងលក់ចេញផលិតផលសម្រេចនៅលើទីផ្សារក្នុងតម្លៃសមរម្យ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា

កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​បើក​ឱកាស​ទាក់ទាញ​វិនិយោគ​ ​ពង្រីក​ពាណិជ្ជកម្ម ​និង​ជំរុញ​ទេសចរណ៍​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ការទូត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បើក​ឱកាស​ទាក់ទាញ​ការ​វិនិយោគ ​ពង្រីក​ពាណិជ្ជកម្ម​អន្តរជាតិ​ ស្តារ​វិស័យ​ទេសចរណ៍​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អប់រំ​ជាមួយ​ប្រទេស​និយាយ​ភាសា​បារាំង​ផងដែរ​

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម​ ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត​ ម​.ក ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​(​R​GPPSEZ​)​ ​បាន​កើនឡើង​ ​៣៩​%​ ​ដល់​ជាង​ ៥​៧ ​លាន​ដុល្លារ​អា​ម៉េរិក​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​អស់​រយៈពេល​ ១០ ​ឆ្នាំ​

ADB ចេញរបាយការណ៍ថ្មីថា អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧,១ ទ្រីលានដុល្លារបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៧,១ ទ្រីលានដុល្លារអាមេរិករហូតដល់ឆ្នាំ២០៤០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍