ស្វែងយល់​ពីច្បាប់សាងសង់ និងនីតិវិធីនៃ​ការដាក់ពាក្យស្នើសុំសាងសង់​

ភ្នំពេញ ៖ តាមច្បាប់ស្តីពីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុក្រឹ​ត្យស្តីពីលិ​ខិត​អនុ​ញ្ញា​តសា​ងស​ង់​រាល់​ការ​សាងស​ង់​សំ​ណ​ង់​ណាមួ​យ ​ត្រូ​វ​មាន​​កា​រអ​នុ​ញ្ញា​ត​ពី​អា​ជ្ញា​ធ​រមា​ន​​ស​ម​ត្ថ​​កិ​ច្ច​វៀ​​រ​លែ​ងតែ​សំ​ណ​ង់​មួយ​ចំ​នួ​​ន​ដែ​ល​មិ​​​នត​ម្រូវឱ្យ​​សុំលិខិតអនុញ្ញាតដូចជា សំណង់ជា​ប្រភេទលំនៅឋានប្រជាពលរដ្ឋដែល​ស្ថិត​នៅជន​បទ ​ឬឆ្ងា​យពីផ្លូវជាតិ និងឆ្ងាយ​ពីតំបន់​រម​ណីយ​ដ្ឋាន​ទេសចរណ៍ តំបន់បេតិកភណ្ឌជាតិ និងតំបន់​រក្សា​ការ​ពារ​ជាដើម ​។ ​

ចំពោះអ្នកអភិវឌ្ឍន៍អចលនវត្ថុដែលគេស្គាល់ភាគច្រើនជាម្ចាស់គម្រោងផ្ទះល្វែង បុរី ឬ ខុនដូ នោះ ត្រូវ​តែ​ស្នើ​សុំអា​ជ្ញាបណ្ណអភិវឌ្ឍន៍អចលនវត្ថុទៅតាមប្រភេទ ឬទំហំនៃការអភិវឌ្ឍ​អច​ល​នវ​ត្ថុ​ពី​ក្រុ​ម​ការ​ងា​រ​អ​ន្ត​រ​ក្រ​សួង​ដែលស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បុគ្គល​អ​ភិវឌ្ឍ​ន៍​អ​ច​ល​នវ​ត្ថុ​នេះ​ត្រូ​វ​តែ​មា​នអាជ្ញា​ប័​ណ្ណ​អភិ​​វឌ្ឍ​ន៍​អចលន​វត្ថុ​ទើប​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុងការប្រកាសលក់ផ្ទះ ឬសំណង់អគាររបស់ខ្លួនបាន ។​

ដើម្បីទទួលបានលិខិត​អនុញ្ញាត​សាងសង់​ ម្ចាស់​​សំ​ណង់​ត្រូវ​ដា​ក់​ពា​ក្យ​ស្នើ​សុំ​អ​នុ​ញ្ញាត​សា​ង​ស​ង់ ​ហើយ​ពាក្យ​ស្នើ​សុំ​​នេះ​ត្រូ​វ​មា​នឯកសារ និងប្លង់ចាំបាច់​ ។ ឯកសារ និងប្លង់​ចាំ​បាច់​សម្រាប់​ភ្ជាប់​ពាក្យសុំអនុញ្ញា​តសា​ងស​ង់​សំ​ណ​ង់​ធំ​ៗ ​ត្រូ​វរៀបចំដោយស្ថាបត្យករខ្មែរមានសញ្ញាបត្រ ឬជនណាដែល​មា​​នកា​រ​ទទួ​ល​ស្គា​ល់​ពី​ស្ថាប័​ន​មា​​នសមត្ថកិច្ច ។ ​ពា​ក្យ​ស្នើ​សុំ​អ​នុ​ញ្ញាត​សា​ង​ស​ង់ត្រូ​វ​យក​មក​ដាក់​សុំដោ​យម្ចាស់កម្មសិទ្ធិដី ​ឬ​អ្ន​ក​បាន​ទ​ទួ​ល​សិទ្ធិ​ពីម្ចា​ស់​ក​ម្មសិទ្ធិ ។ ពាក្យសុំអនុញ្ញាត​នេះត្រូវមាន​ភ្ជាប់​ម​ក​​ជាមួ​យផង​​នូ​វឯ​ក​សា​រ​បញ្ជា​ក់​អំ​ពីក​ម្ម​សិ​ទ្ធិ​រប​ស់​ម្ចា​ស់​ដី​។​ ពា​ក្យ​សុំ​លិ​ខិ​តអនុញ្ញាតសាងសង់ និងបណ្តាប្លង់ត្រូវចុះហត្ថលេខាដោយម្ចាស់ដី និងអ្នកធ្វើគម្រោង ។ កាលណាអ្នកសុំ​ពុំមែ​ន​ជា​ម្ចាស់​កម្ម​សិទ្ធិអ្ន​ក​សុំ​ដែល​ទទួល​សិទ្ធិ​ពី​ម្ចាស់​កម្ម​សិទ្ធិ​ក៏​ត្រូវ​ចុះហ​ត្ថ​លេ​ខាលើសំណុំលិខិតពាក្យស្នើសុំ​លិ​ខិតអនុញ្ញាតសាងសង់ដែរ។

ចំពោះសមត្ថកិច្ចដែល​ចេ​ញលិ​ខិត​អ​នុ​ញ្ញា​ត​គឺមា​ន​សា​លា​ខេត្ត​ ​និ​ង​សាលា​​ក្រុ​ងសម្រាប់កា​រសា​ង​ស​ង់​សំ​ណ​ង់​ដែ​លមា​​នផ្ទៃក្រឡាកម្រាស់តិចជាងពី ៣ ០០០ ម៉ែត្រការ៉េ ។ ចំពោះបណ្តា​សំណ​ង់ដែ​ល​មា​ន​ផ្ទៃ​ក្រ​ឡាក​ម្រាស់​លើ​​ស​ពី ​៣ ០០០ ម៉ែត្រការ៉េ​គឺ​ជា​ស​មត្ថកិច្ច​របស់​ ​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

សំណុំលិខិតសុំការអ​នុញ្ញាតសាងសង់ចំពោះក្រុងភ្នំពេញ និងទីក្រុង​ដ​ទៃ​ទៀតត្រូ​វ​ដា​​ក់នៅកា​រិ​យា​ល័​​យសុំ​លិ​ខិ​ត​អ​នុញ្ញាតសាងសង់ (មន្ទីររៀបចំក្រុង និងសំណង់) ហើយ​ចំពោះ​ខេត្ត​ត្រូវ​ដាក់​នៅសាលាស្រុក ឬសា​លា​ខេ​ត្ត​ ​(​ម​ន្ទីរសំណង់)។

អ្នកស្នើសុំលិខិត​អនុញ្ញាត​សាងសង់​ ត្រូវមា​នពា​ក្យ​សុំលិ​ខិ​ត​អ​នុ​ញ្ញា​ត​សា​ង​ស​ង់​ដែ​ល​ត្រូ​វ​ធ្វើ​លើ​គំ​រូ​លិ​ខិ​ត​ជា​ផ្លូ​វ​ការ ​ហើ​​យត្រូ​វមានភ្ជាប់សំណុំលិខិតមួយចំនួនដែលចាំបាច់ដូចដូចជា ១.វិញ្ញាប​ន​ប​ត្រ​ស​ម្គា​ល់​​ម្ចា​ស់​អ​ចល​ន​វ​ត្ថុ​ ​ឬ​​ប័ណ្ណ​សម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីបណ្តោះអាសន្ន ២.សលា​ក​ប​ត្រ​ដីឡូ​ត៍​និង​ប្លង់ទីតាំងអគារក្នុងដីឡូត៍ ៤.ប្លង់ គម្រោង ស្ថាបត្យកម្ម និង​វិស្វកម្ម ៥.​ អត្តសញ្ញាណបណ្ណ​សម្គាល់​ជា​​ជ​ន​ជាតិខ្មែរ​របស់អ្នក​ស្នើសុំ ៦. ពាក្យសុំលិខិតអនុញ្ញាត​សាងសង់​ដោយ​មា​នហត្ថលេខា​របស់ម្ចា​ស់ដី និងអ្នក​ធ្វើគម្រោង ។ អាជ្ញាធរមានសមត្ថកិច្ចអាចតម្រូវបន្ថែមនូវឯកសារមួយចំនួនទៀតទៅតាមទំហំ ឬផលប៉ះ​ពាល់​នៃ​គ​ម្រោង​អ​គារ​ ។

ក្រោយពេល​ដាក់ពាក្យស្នើ​សុំ​លិខិត​អនុញ្ញាត​សាងសង់​រួចហើយ អ្នក​សាងសង់​ត្រូវ​រង់​ចាំ អាជ្ញាធរមានស​មត្ថកិច្ច​ ត្រួត​ពិនិត្យសំណុំលិខិតសុំលិខិតអនុញ្ញាតសាងសង់ និងស​ម្រេច​ក្នុង​រយៈ​ពេល ៤៥ថ្ងៃ នៃថ្ងៃធ្វើការ។ រយៈពេលនេះ គិតចាប់ពីថ្ងៃដែលរាល់លិខិតស្នាមភ្ជាប់ជាមួយនឹងពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់បានបំពេញសព្វគ្រប់។ ក្នុងករ​ណី​គ្មាន​ចម្លើយ​ណា​មួយ​ពីអាជ្ញាធរនោះត្រូវចាត់ទុកបានចម្លើយជាវិជ្ជមាន។ ដោយ​ឡែក អ្វីដែល​អ្នកសាងសង់​ចង់ដឹងនោះ គឺតម្លៃនៃការបង់​ថ្លៃ​ក្នុងការស្នើ​សុំ​ ដោយ​តម្លៃគឺ​គិតទៅ​លើ​ទំហំ​ផ្ទៃក្រ​​ឡា​ និងប្រភេទ​គម្រោង​សាងស​ង់នោះ។ រាល់​សំណង់​ដែលសាងសង់​ដោយគ្មាន​លិខិ​តអនុញ្ញាត សំណង់​នោះនឹងត្រូ​វចាត់ទុក​ជាសំណង់ខុសច្បាប់ (បទល្មើស) ហើយការដ្ឋាន​សាងសង់នឹ​ងត្រូវបា​នប​ញ្ឈប់ជាបន្ទាន់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច