បរទេស៖ គម្លាតសង្គមពិតជារឿងសំខាន់ណាស់នៅក្នុងសម័យកូវីដទាំងការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ ការដោះដូរពាណិជ្ជកម្ម មុខជំនួញរវាងគ្នា ឬសូម្បីតែការផ្តល់សាវាកម្មផ្នែកចំណីអាហារ និងភេសជ្ជៈ រាប់ទាំងការទទួលទានកាហ្វេក្តី។
រាល់ជួបជុំ ឬការអង្គុយទទួលទានអាហារ ក៏ដូចជាការទទួលទានកាហ្វេ ក៏ត្រូវបានគេបង្ហាញពីក្ដីបារម្ភទៅលើឱកាសនៃការចម្លងមេរោគនៃជំងឺឆ្លងកូវីដ19 ដោយតម្រូវឱ្យមានការបង្កើនភាពប្រុងប្រយ័ត្នឱ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន។ ដោយឡែកសម្រាប់ទីតាំងលក់កាហ្វេមួយកន្លែងស្ថិតនៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប៊ីសាអូឌីតឯណោះ មានការបម្រើសេវាកម្មដល់អតិថិជនយ៉ាងពិសេស ដោយការប្រើរ៉ូបូតទាំងស្រុង រាប់ទាំងការបម្រើសេវាលើកកាហ្វេ និងការឆុងកាហ្វេ ដែលផ្តល់ឈ្មោះថា Robotcafe ។

Robotcafe បានដំណើរការឡើងនៅក្នុងខែមិថុនា ឆ្នាំ2020កន្លងទៅ និងត្រូវបានពលរដ្ឋនៅក្នុងក្រុងទទួលស្គាល់ថាជាហាងកាហ្វេតែមួយគត់ដែលបានបំពាក់បច្ចេកវិទ្យាមនុស្សយន្តសុទ្ធសាធក្នុងកិច្ចដំណើរការអាជីវកម្មលក់កាហ្វេដែលសូម្បីតែម៉ាស៊ីនទទួលការកម្ម៉ង់ ម៉ាស៊ីនផលិតកាហ្វេនិងព្រមទាំងម៉ាស៊ីនជញ្ជូនកាហ្វេជូនអតិថិជនផងដែរ។ អតិថិជនជាច្រើនបានធ្វើការលើកឡើងដូចគ្នាថា ៖វាគឺជាគំនិតដ៏ល្អមួយជាពិសេសក្នុងតំណាក់កាលពេលនេះ។ អ្វីដែលអ្នកកុម្ម៉ង់គឺនៅលើប្រព័ន្ធអនឡាញទាំងអស់ ហើយបន្ទាប់មកមានតែម៉ាស៊ីនរ៉ូបូតប៉ុណ្ណោះ ដែលចាប់ផ្តើមដំណើរការផលិត និងដឹកញ្ជូននៅចំពោះមុខអតិថិជនតែម្តង ហើយប្រើប្រាស់ពេលវេលាត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា Robotcafe បានដំណើរការកសាង និងផលិតជាង2ឆ្នាំ ប៉ុន្តែមិនអាចដំណើរការជាផ្លូវការឡើយដោយត្រូវពន្យាពេលរហូតដល់ខែមិថុនា ឆ្នាំ2020 ទើបបានដំណើរការ ហើយមកពេលនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងជាពិសេសរដ្ឋាភិបាលក្រុងឌុបៃផងដែរ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/08/2026
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

រលកកម្ដៅ និងគ្រោះរាំងស្ងួត អាចបង្កវិបត្តិស្បៀងអាហារនៅអឺរ៉ុប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/08/2026
រលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កឱ្យមានវិបត្តិក្នុងវិស័យកសិកម្ម និងជំរុញការឡើងថ្លៃអាហារនៅទូទាំងអឺរ៉ុប ខណៈផលិតកម្មដំណាំ និងការចិញ្ចឹមសត្វកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់
[ads-global layout_id=6 position_id=2 ads_size=2]




វិថីហិរញ្ញវត្ថុ




















































Account
Security
Favourite Content