បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង RSEP នេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំលើការការនាំចេញប្រមាណ 7.3ភាគរយ ទំហំវិនិយោគប្រមាណ 23.4ភាគរយ និងទំហំផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ 2ភាគរយ កើនឡើងលើសពេលបច្ចុប្បន្ន។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដែលដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជៀម យាប ប្រធាន គណៈកម្មការទី2 នៃរដ្ឋសភា បានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី21 ខែមិថុនា ឆ្នាំ2021 ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RSEP) ដើម្បីអាចចូលជាធរមានបាននៅtjrwmថ្ងៃទី01 ខែមករា ឆ្នាំ2022 ខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកសមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា និងរដ្ឋមន្ត្រីទាំងអស់បានស្វែងយល់ពីភាពចាំបាច់នៃកិច្ចព្រមព្រៀងមួយនេះ ដែលនឹងបង្កើតនូវក្របខ័ណ្ឌភាពជាដៃគូមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក។ តាមកិច្ចព្រមព្រៀងនេះក៏នឹងជួយសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-19។
សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមរបស់គណៈកម្មការជំនាញនៃរដ្ឋសភា ជាចុងបញ្ចប់បានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ ដែលជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត និងត្រូវបានដាក់ឱ្យចាប់ផ្តើមជាផ្លូវការដោយថ្នាក់ដឹកនាំអាស៊ាន និងដៃគូពាណិជ្ជកម្មសេរីអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី21 នៅរាជធានីភ្នំពេញ ដែលព្រះរាជាណាចក្រកម្ពុជាជាប្រធានអាស៊ាន។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ASEP នេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រី ASEP កាលពីថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2020 ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ASEP លើកទី4។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយនេះ បង្កើតបានទីផ្សារប្រមាណ 2.2ពាន់លាននាក់ ឬ 30ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ 26.2 ទ្រីលានដុល្លាអាមេរិក ឬ 30ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (ទិន្នន័យឆ្នាំ2019)។
ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង RSEP នេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំលើការនាំចេញប្រមាណ 7.3ភាគរយ ទំហំវិនិយោគប្រមាណ 23.4ភាគរយ និងទំហំផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ 2ភាគរយ កើនឡើងលើសពេលបច្ចុប្បន្ន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
LOLC Mobile ជូនទឹកប្រាក់សំណាងដល់អ្នកប្រើប្រាស់ ៩៩,៩០០ រៀល ១០នាក់រៀងរាល់ខែ!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/05/2026
ប្រើប្រាស់ LOLC Mobile បានទាំងអត្រាការប្រាក់ខ្ពស់ មានទាំងឱកាសឈ្នះរង្វាន់ទឹកប្រាក់សំណាងពី អិលអូអិលស៊ី!
ក្រសួងចំនួន២ រួមគ្នារៀបចំសិក្ខាសិលាធ្វើទំនើបកម្មឌីជីថលដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អចលនទ្រព្យ, អាជីវកម្មថ្មី និងនវានុវត្ត
• 06/05/2026
ប្រជាពលរដ្ឋនឹងទទួលបានភាពងាយស្រួល តាមរយៈការធ្វើទំនើបកម្មឌីជីថលនាពេលដ៏ខ្លីខាងមុខនេះ មិនថានៅទីក្រុង ឬជនបទនោះទេ សុទ្ធតែទទួលបានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឌីជីថលដែលជាដំណើរការវិវត្តន៏ថ្មីរបស់រាជរដ្ឋាភិបាលអាណត្ដិទី៧
ចិន បិទទីផ្សារដ្រូននៅទីក្រុងប៉េកាំង នឹងតម្រូវឱ្យមានការស្មើសុំអនុញ្ញាតត្រឹមត្រូវមុននឹងបង្ហោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/05/2026
រដ្ឋាភិបាលចិន បានហាមឃាត់ចំពោះការលក់ដ្រូន ឬ យន្តហោះគ្មានមនុស្សបើកនៅក្នុងទីក្រុងប៉េកាំង និងតម្រូវឱ្យមានការសុំអនុញ្ញាតត្រឹមត្រូវមុននឹងបង្ហោះ ដោយផ្អែកទៅលើច្បាប់ថ្មី
ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 04/05/2026
ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទាក់ទាញទេសចរណ៍ក្នុងចំណោមទីតាំងទេសចរណ៍ទាំង២៥ ដែលល្អបំផុតនៅអាស៊ី




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content