បរទេស៖ បើទោះបីជាមានភាពតានតឹងរវាងគ្នា និងក៏ពិតមែន ប៉ុន្តែ រុស្សីនៅតែជាដៃគូក្នុងការនាំប្រេងចូលសហរដ្ឋអាមេរិកធំជាងគេដដែល ខណៈដែលកំដៅនៃបញ្ហាជម្លោះទ្វេភាគីកាន់តែកើនឡើងខ្លាំងបំផុត និងការជ្រៀតជ្រែកការបោះឆ្នោតនៅអាមេរិកដោយរុស្សី ជាពិសេស ការដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរដោយរុស្សី ក៏ដូចជាបញ្ហាដកទូតរវាងគ្នាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅសប្តាហ៍នេះស្ថាប័នសារព័ត៌មានអន្តរជាតិជាច្រើនបានចេញផ្សាយថា រុស្សីគឺស្ថិតនៅក្នុងបញ្ជីកំពូលមួយក្នុងនាមជា ប្រទេសដៃគូពាណិជ្ជកម្មលើការនាំចូលទំនិញប្រេងឆៅចូលមកសហរដ្ឋអាមេរិកច្រើនជាងគេបំផុតធៀបទៅនឹងបណ្តាប្រទេសអ្នកផលិតប្រេងឆៅផ្សេងទៀតលើសកលលោក ពោលគឺតិចជាងប្រទេសកាណាដាបន្តិចតែប៉ុណ្ណោះ។

យោងតាមការចេញផ្សាយដោយកាសែត The Bloomberg បានបញ្ជាក់ថា គិតត្រឹមខែឧសភាកន្លងទៅការនាំចូលប្រេងឆៅដោយរុស្សីចូលមកកាន់ ប្រទេសអាមេរិកគឺមានរហូតទៅ ៨៤៤ ០០០ បារ៉ែលក្នុងមួយថ្ងៃ ពោលគឺក្នុងអត្រាកើនឡើង ២៣ ភាគរយ ខណៈដែលក្នុងខែដដែលនេះប្រទេសមិកស៊ិកូ ដែលជាអ្នកនាំចូលប្រេងឆៅបានច្រើនជាងគេទី ២ បន្ទាប់ពីរុស្សីគឺមានប្រមាណជា ៣ ភាគរយនៃអត្រាកើនឡើង។
កត្តាធំៗដែលអាចជំរុញឲ្យរុស្សីទទួលបានឱកាសច្រើនដើម្បីផ្គត់ផ្គង់ដល់អាមេរិកនោះក៏ដោយសារតែទី ១ ប្រេងឆៅរបស់រុស្សីមានលក្ខណៈពិសេសត្រូវនឹងលក្ខខណ្ឌដែលអាមេរិកចង់បាន ដើម្បីបម្រើទីផ្សារក្នុងស្រុករបស់ខ្លួនផង ហើយទី២ ក៏ដោយសារតែអតីតដៃគូចាស់ៗរបស់អាមេរិកដែលធ្លាប់ផ្គត់ផ្គង់ប្រេងឲ្យអាមេរិកនោះ ដូចជា ប្រទេសវេណេស៊ុយអេឡា និងប្រទេសមួយចំនួនក្នុងតំបន់មជ្ឈឹមបូព៍ាគឺកំពុងតែទទួលរងនូវទណ្ឌកម្មមួយចំនួនមិនអាចធ្វើការជាមួយគ្នាបាន ហើយជាចុងក្រោយនេះគឺដោយសារតែអង្គការប្រេងពិភពលោក OPEC បច្ចុប្បន្នកំពុងដាក់កំហិតនៅក្នុងការផលិតប្រេងបន្ថែមពីសំណាក់ក្រុមអ្នកផលិតប្រេងទាំងឡាយផង។ ដោយឡែកសម្រាប់ប្រទេស រុស្សី វិញ អាមេរិកក៏បានរាប់ជាចំណាត់ថ្នាក់កំពូលក្លាយទៅជាប្រទេសស្ថិតនៅចំណាត់ថ្នាក់លេខមួយផងដែរ ធៀបទៅនឹងបណ្តាក្រុមប្រទេសអ្នកទិញផ្សេងទៀតជាក់ស្តែង៥ខែដើមឆ្នាំកន្លងទៅនេះ អាមេរិកបានប្រមូលទិញប្រេងរបស់រុស្សីរហូតទៅដល់មួយភាគ៥នៃការនាំចេញទាំងអស់ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ
Top News, ជំនួញ, ព្រឹត្តិការណ៍
• 13/07/2026
ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ
ឥណ្ឌា ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងស្ងប់ស្ងាត់ និងអាចបាញ់ចេញបានភ្លាមៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/07/2026
ពេលនេះ ប្រទេសឥណ្ឌា កំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងត្រៀមលក្ខណៈជាស្រេចជាពិសេសសម្រាប់ការទប់ទល់នឹងសង្គ្រាមនុយក្លេអ៊ែរ តាមរយៈការដាក់ពង្រាយក្បាលគ្រាប់មួយចំនួនយ៉ាងស្ងៀមស្ងាត់បំផុត និងអាចប្រើប្រាស់ក្នុងការវាយប្រហារបានគ្រប់ពេលទាំងអស់
សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/07/2026
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content