សិង្ហបុរី ៖ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ប្រទេសសិង្ហបុរីបានធ្វើការប្រកាសបង្ហាញអំពីផែនការដ៏ធំមួយក្នុងការនាំចូលអគ្គិសនីមកប្រើប្រាស់ក្នុងប្រទេសឲ្យបានទៅដល់ទំហំ៤ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣៥ខាងមុខ ឬប្រហែលជាង៣០ភាគរយនៃការប្រើប្រាស់សរុបប្រចាំឆ្នាំ។

ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីសិង្ហបុរីបានបង្ហាញនូវមហិច្ឆិតារបស់ខ្លួនក្នុងការធ្វើឲ្យបាននូវការលប់បំបាត់ឧស្ម័នកាបូនិកចេញពីវិស័យផ្គត់ផ្គង់ថាមពលព្រមទាំងធ្វើឲ្យមានជម្រើសកាន់តែច្រើនឡើងនៃប្រភពផ្គត់ផ្គង់អគ្គិសនីដែលវានឹងអាចជួយឲ្យសន្តិសុខអគ្គិសនីកាន់តែមានភាពរឹងមាំ។

នៅក្នុងសន្និសីទសារព័ត៌មានដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលានេះ អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារទីផ្សារថាមពលEMA បា0នបង្ហាញថា សំណើចំនួន២ត្រូវបានធ្វើឡើងរួចរាល់ដើម្បីអាចធ្វើការនាំចូលថាមពលអគ្គិសនីដែលមានប្រភពប្រើប្រាស់ធនធានបញ្ចេញឧស្ម័នកាបូនិកកម្រិតទាបបំផុតឬ Low-Carbon ឲ្យបានរហូតទៅដល់៤ជីហ្គាវ៉ាត់ ហើយលក្ខខណ្ឌមួយទៀតគឺមិនទទួលយកដាច់ខាតនូវប្រភពដែលប្រើប្រាស់ធ្យូងថ្ម។
នៅក្នុងសំណើទី១ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីខែមុននឹងអាចឲ្យសិង្ហបុរីធ្វើការនាំចូលអគ្គិសនីបានប្រមាណជា ១,២ជីហ្គាវ៉ាត់ហើយវានឹងចាប់ផ្តើមបាននៅត្រឹមឆ្នាំ២០២៧ ហើយសំណើទី២ សម្រាប់ទំហំដែលនៅសេសសល់នឹងធ្វើឡើងនៅត្រឹមត្រីមាសទី២ក្នុងឆ្នាំ២០២២ និងបន្តបន្ទាប់រហូតទៅដល់ឆ្នាំ២០៣៥។ ថ្លែងទៅកាន់ពិធីពិព័រណ៍មួយស្តីអំពីថាមពលអន្តរជាតិនៅក្នុងប្រទេសសិង្ហបុរី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Gan Kim Yong បានបញ្ជាក់ថាការនាំចូលនូវថាមពលអគ្គិសនីដែលបញ្ចេញកាបូនិកកម្រិតទាប (Low-Carbon) នឹងក្លាយទៅជាកត្តាដ៏សំខាន់ក្នុងការជួយឲ្យសិង្ហបុរីអាចធ្វើដំណើរទៅមុខក្នុងការប្រើប្រាស់ថាមពលប្រកបដោយនិរន្តភាព៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content