បរទេស៖ មកដល់ពេលនេះរដ្ឋាភិបាលនៃប្រទេសសិង្ហបុរីនៅតែបានបញ្ជាក់ថាខ្លួននឹងនៅតែបន្តផែនការជួយគាំទ្រទៅដល់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុកដដែល ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដើម្បីឲ្យពួកគេមានភាពរឺងម៉ាំឡើងនៅក្នុងអំឡុងពេលកូវីដនេះ។
តាមការបញ្ជាក់បន្ថែមដោយក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះបានឲ្យដឹងថា រដ្ឋាភិបាលព្រមទាំង អ្នកស្ថិតនៅក្នុងវិស័យ SMEs នឹងធ្វើការងារួមគ្នាដើម្បីផ្តោតសំខាន់ទៅលើកិច្ចការងារច្នៃប្រឌិតថ្មី ក៏ដូចជាការផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនតាមវិធីដែលអាចធ្វើទៅបាន។ តាមរយៈកម្មវិធីប្រឹក្សា និងផ្តល់យោបល់អំពីកិច្ចការងារច្នៃប្រឌិតថ្មី ឬហៅថា IAP (The Innovation Advisors Programme) ដែលមានស្រាប់អាជីវកម្មទាំងឡាយនឹងអាចពង្រឹងខ្លួន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថ្មីផ្សេងទៀត ដូចជាផលិតកម្ម និងប្រតិបត្តិការដឹកជញ្ជូន
ទំនិញជាដើមជំនួសវិញ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ 2019 ដែលវាមានមុខងារសំខាន់ដូចជាភ្នាក់ងារសម្របសម្រួលដើម្បីអាចភ្ជាប់ទំនាក់ទំនងក្រុមហ៊ុន ឬអាជីវកម្មណាមួយទៅកាន់អ្នកជំនាញគ្រប់ផ្នែក និងធ្វើយ៉ាងណាឲ្យពួកគេអាចពិភាក្សាគ្នាអំពីលទ្ធភាពក្នុងការកែច្នៃគំនិតថ្មីៗ និងរីកចំរើនទាំងអស់គ្នា។ ទោះបីជាយ៉ាងណាក្តីកម្មវិធី IAP មិនមែនជាអង្គភាពដែលទើបបង្កើតឡើងថ្មីនោះទេ ហើយជាលទ្ធផលកាលពីពេលកន្លងទៅខ្លួនធ្លាប់បានធ្វើជោគជ័យជាច្រើនមកហើយទៅលើវិស័យស្រាវជ្រាវអាវកាសបច្ចេកវិទ្យាព័ត៌មានព្រមទាំងផលិតកម្មម្ហូបអាហារ និងបច្ចេកវិទ្យាសម្រាប់សុខាភិបាលផងដែរ ដោយគិតត្រឹមដំណាច់ឆ្នាំ2020 IAP បានជួយឲ្យអ្នកជំនាញ និងប្រឹក្សាប្រមាណជា 17 នាក់ភ្ជាប់ទំនាក់ទំំនង និងចុះកិច្ចព្រមព្រៀងធ្វើការងារជាមួយនឹងក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងមធ្យមចំនួន 17 គម្រោងមកហើយ។
រដ្ឋមន្ត្រីទី 2 នៃក្រសួងកិច្ចការងារពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Tan See Leng បាននិយាយថា រដ្ឋាភិបាលបំណងចង់ជួយដល់ SMEs ដើម្បីផ្តោតសំខាន់ទៅលើការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ និងការស្រាវជ្រាវថ្មីនៃវិស័យពាណិជ្ជកម្មដែលវាគឺជាទិដ្ឋភាពដ៏សំខាន់មួយក្នុងការជួយឲ្យពួកគេបានយល់កាន់តែច្បាស់ថាគួរតែដើរតាមផ្លូវណា។ ក្នុងនោះផងដែរគេបានដឹងថា អាជីវកម្មខ្នាតតូច និងមធ្យម SMEs របស់សិង្ហបុរីគឺទទួលបានប្រាក់ជំនួយរហូតទៅដល់ 25ពាន់លានដុល្លារសម្រាប់គម្រោង 5 ឆ្នាំចុងក្រោយនេះ បើធៀបទៅនឹងអាជីវកម្មសហប្រតិបត្តិការ MNCs(Multinational Corporations)ដែលទទួលបានត្រឹមតែ 13 ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគ្រិនខ្មែរ រៀបចំកម្មវិធីជំនួបសហគ្រិនជាលើកទី២ ដើម្បីពង្រឹងលទ្ធភាពចូល ទីផ្សារ និងទទួលបានហិរញ្ញប្បទាន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/11/2026
ភ្នំពេញ៖ សហគ្រិនខ្មែរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន ក្រោមយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៦ ដោយបាន ប្រមូលផ្ដុំសហគ្រិន, សហគ្រាសធុនតូច និងមធ្យម, ធនាគារ, វិនិយោគិន និងប្រតិបត្តិករទីផ្សារ ដើម្បីពង្រឹងការគាំទ្រជាក់ស្តែងដល់សហគ្រាស ក្នុងការទទួលបានទីផ្សារថ្មីៗ និងការទទួលបានប្រភព ទុន។

បណ្ឌិត អុិន សុផល ៖ ថៃគ្មានសិទ្ធិមកកំណត់គោលនយោបាយការបរទេសរបស់កម្ពុជានោះទេ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/11/2026
ភ្នំពេញ ៖ ក្រោយថៃបានព្រមានកម្ពុជា មិនឱ្យលើកយកករណីជម្លោះព្រំដែនមកជជែកក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកបណ្ឌិតអ៊ិន សុផល ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រ នយោបាយបានលើកឡើងថា ថៃគ្មានសិទ្ធិមកកំណត់គោលនយោបាយការបរទេសរបស់កម្ពុជានោះទេ ។ តាមសំណេររបស់លោកបណ្ឌិតអ៊ិន សុផល នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០២៦ លោកបានលើកឡើងថា ការព្រមានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីគឺថៃគ្មានសិទ្ធិ

រដ្ឋមន្ត្រីទេសចរណ៍ ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាការពង្រឹងកិច្ចសហប្រតិបត្តិការទាំងវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/11/2026
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាមួយឆន្ទៈរួមគ្នាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងមូល ដើម្បីជំរុញវិស័យវប្បធម៌ចម្រុះ វិស័យទេសចរណ៍ សេដ្ឋកិច្ច ដែលជាចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងក្នុងវេទិកាសន្ទនាស្តីពី “សន្តិភាព និងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី”ដែលរៀបចំឡើងនាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

រដ្ឋមន្ត្រីប្រទេសហ្វ្រង់កូហ្វូនី (CMF) ចាប់ផ្តើមជួបនឹងពិភាក្សាគ្នា នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/11/2026
ភ្នំពេញ ៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី (CMF) លើកទី៤៨ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដើម្បីត្រៀមរៀបចំឯកសារ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា

ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/11/2026
ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានវិវត្តពីអ្នកនាំមុខគេក្នុងវិស័យសំណង់អគារដែកនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនអន្តរជាតិដែលសាងសង់បានគម្រោង រហូតដល់ទៅជាង ៦,០០០ គម្រោងនៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ក្នុងឱកាសខួបលើកទី ៣២ ឆ្នាំនៃការបង្កើត ក្រុមហ៊ុន Pebsteel ប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។

ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/11/2026
បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។ កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/11/2026
រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ

















































Account
Security
Favourite Content