បរទេស៖ យោងតាមការតួលេខដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនជំនាញវាយតម្លៃ និងទីផ្សារអចនលទ្រព្យរបស់សិង្ហបុរី Knight Frank កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា សម្រាប់ទំហំនៃការលក់អចលនទ្រព្យរបស់សិង្ហបុរីក្នុងត្រីមាសទី២ ឆ្នាំ២០២១ គឺមានកំណើនខ្លាំងប្រមាណ ១២៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២០កន្លងទៅនេះ។

នៅរបាយការណ៍ដដែលក៏បានបង្ហាញផងដែរថា កត្តាដែលជំរុញខ្លាំងបំផុតនៅក្នុងវិស័យអចលនទ្រព្យរបស់សិង្ហបុរីគឺជាទំហំនៃការលក់ដីធ្លីដោយសារតែកំណើននៃវិនិយោគពីសំណាក់ក្រុមអ្នករកស៊ីនៅក្នុងវិស័យលក់រាយ រួមជាមួយនឹងការទិញសម្រាប់វិស័យឧស្សាហកម្ម ដែលនឹងអាចចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មនៅពេលឆាប់ៗខាងមុខនេះក្រោមភាពស្ងប់ស្ងាត់នៃវិបត្តិកូវីដ។
តាមការបញ្ជាក់បន្ថែមរបស់ Knight Frank បានឲ្យដឹងទៀតដែរថា ទំហំនៃការវិនិយោគសរុបនៅទូទាំងប្រទេសសម្រាប់តែក្នុងវិស័យអចលនទ្រព្យរបស់សិង្ហបុរីក្នុងត្រីមាសទី២នេះគឺមានរហូតទៅដល់ ៥ពាន់លានដុល្លារ ពោលគឺមានការកើនឡើងប្រមាណជា ១២៧ ភាគរយយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំចាស់ដែលមានត្រឹមតែ ២,២ ពាន់លានដុល្លារប៉ុណ្ណោះ។

លើសពីនេះទៅទៀត សម្រាប់ការដេញថ្លៃកន្លងមកនៅទីតាំងលក់ដី ៣ កន្លែងរបស់រដ្ឋាភិបាលនៅខែឧសភា និងខែមិថុនា អាចបញ្ជាក់ឲ្យគេឃើញថាតម្រូវការរបស់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យគឺបានក្លាយទៅជាការបំពេញបន្ថែមទៅលើវិស័យសំណង់ដែលកំពុងធ្លាក់ចុះ។
តម្រូវការដីធ្លីត្រូវបានគេរំពឹងថានឹងនៅតែរឹងមាំដដែលដោយសារល្បឿននៃការលក់នៅក្នុងទីផ្សារលំនៅដ្ឋានឯកជន ជាពិសេសតំបន់ដែលមានសក្តានុពលក្នុងការអភិវឌ្ឍឡើងវិញរាប់ពាន់ខ្នងនៅក្នុងទីតាំងដែលកំពុងមានការប្រកួតប្រជែង។
ជាមួយគ្នានេះ Knight Frank ក៏បានព្យាករណ៍ផងដែរថា ទំហំនៃការវិនិយោគសម្រាប់ឆ្នាំ២០២១ ទាំងមូល នឹងអាចកើនឡើងរហូតទៅដល់ ៣០ពាន់លានដុល្លារ ខណៈដែលឆមាសទី១ នេះទាំងត្រីមាសដំបូង និងត្រីមាសទី២ បូកបញ្ចូលគ្នាគឺមានទំហំប្រមាណជា ៩,៥ ពាន់លានដុល្លាររួចទៅហើយនោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content