បរទេស៖ នៅថ្ងៃដើមសប្ដាហ៍នេះប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក Moon Jae-in បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់ក្រុងសេអ៊ូលក្នុងការបន្តការចំណាយរបស់ខ្លួនបន្ថែមទៀតដើម្បីសម្រេចគោលបំណងធំបង្កើតការងារឲ្យបានច្រើនខណៈដែលមួយរយៈចុងក្រោយនេះអត្រាអត់ការងាររបស់ពលរដ្ឋកាន់តែអាក្រក់មិនធ្លាប់មាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៃខួប 4ឆ្នាំនៃការឡើងកាន់អំណាច លោក Moon Jae-in បានបង្ហាញពីគោលការណ៍ជាច្រើន របស់រដ្ឋាភិបាលដែលគ្រោងនឹងដាក់ចេញ ដើម្បីធ្វើយ៉ាងណាអាចធានាឲ្យសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងទទួលបានកំណើនច្រើនជាង 4ភាគរយសម្រាប់ឆ្នាំ2021 នេះពោលគឺក្នុងទំហំដែលច្រើនជាងការព្យាករណ៍របស់ក្រសួងហិរញ្ញវត្ថុដែលមានត្រឹមតែ 3 ឬ 4ភាគរយប៉ុណ្ណោះ។
លោក Moon បញ្ជាក់ថា៖
“រដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើក្រុមពលរដ្ឋវ័យក្មេង និងស្ត្រីងាយរងគ្រោះ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកខ្លាំងដោយក្នុងនោះរដ្ឋាភិបាលគ្រោងនឹងចាយលុយប្រមាណជាង 275 ពាន់លានដុល្លារនៃខ្ទង់ចំណាយសម្រាប់ឆ្នាំសារពើពន្ធ”

ទោះបីជាការនាំចេញរបស់កូរ៉េខាងត្បូងពេលបច្ចុប្បន្ននេះបានកើនឡើងក្តី ប៉ុន្តែតួលេខនៃពលរដ្ឋអត់ការងារធ្វើនៅតែបន្តកើនឡើងខ្លាំងនៅត្រីមាសដំបូងឆ្នាំ2021នេះ ដែលវាត្រូវបានចាត់ទុកថាជាអត្រារូបភាពដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល 2 ទសវត្សរ៍ចុងក្រោយនេះ ដោយបានប៉ះពាល់យ៉ាងខ្លាំងទៅដល់កេរ្ត៍ឈ្មោះរបស់លោក Moon រហូតត្រូវបានពលរដ្ឋកូរ៉េហៅលោកថាជាប្រធានាធិបតីការងារ (Jobs President)។ កាលពីពេលកន្លងទៅនេះលោកបានធ្វើការសន្យា និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងបង្កើនការងារថ្មីដល់ទៅ 500,000កន្លែងក្នុងមួយឆ្នាំសម្រាប់រយៈពេល5 ឆ្នាំនៃអាណត្តិរបស់លោកដែលនឹងឈានចូលមកដល់ទីបញ្ចប់នៅចុងឆ្នាំ2022 ខាងមុខនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content