ធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជា

ភ្នំពេញ៖ ស្របទៅនឹងគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧​ ដែលជំរុញ និងលើកកម្ពស់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ទាំងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការប្រកបអាជីវកម្ម​​​ និងធុរកិច្ច​ ក៏ដូចជារដ្ឋាភិបាលឌីជីថល បច្ចុប្បន្ននេះ​ សម្រាប់តែផ្នែកចំណូលសារពើពន្ធ​​ មានធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ​ និងរដ្ឋាករកម្ពុជា​​តាមបែបឌីជីថល ដោយគិតមកដល់ត្រីមាសទី១ ឆ្នាំ២០២៦នេះ ការបង់ចំណូលគយតាមមុខងារ e-Payment បានកើនដល់ ៩២% ធៀបនឹងចំណូលសរុប។

គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករ។ ក្នុងចំណោមនោះ មានធនាគារពាណិជ្ជចំនួន ១០ (CANADIA BANK, ACLEDA BANK, VATTANAC BANK, FTB BANK, J TRUST ROYAL BANK, ABA BANK, WING BANK, SATHAPANA BANK, CAMBODIA POST BANK, និង CHIP MONG BANK) បាននិងកំពុងដាក់ឱ្យអនុវត្តមុខងារ e-Payment ជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (ASYCUDA និង e-Customs)។ រីឯធនាគារពាណិជ្ជចំនួន ៣ទៀត កំពុងរៀបចំនីតិវិធី និងត្រៀមដាក់ឱ្យអនុវត្តមុខងារ e-Payment នាពេលឆាប់ៗនេះ។

ជាលទ្ធផល មកដល់ត្រីមាសទី១ ឆ្នាំ២០២៦ ការបង់ចំណូលគយតាមមុខងារ e-Payment បានកើនដល់ ៩២% ធៀបនឹងចំណូលសរុប។ នេះជាលទ្ធផលដ៏ល្អប្រសើរ ដែលកើតចេញពីការគាំទ្ររបស់ថ្នាក់ដឹកនាំ និងការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងធនាគារពាណិជ្ជដៃគូទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តកិច្ចការងារនេះប្រកបដោយផ្លែផ្កា។

លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ បានលើកឡើងថា​ ការបង់ពន្ធគយតាមមុខងារ e-Payment បានផ្តល់អត្ថប្រយោជន៍ដល់ធុរជន អ្នកនាំចេញនាំចូល និងនីតិបុគ្គលជើងសាគយ មានភាពងាយស្រួល ឆាប់រហ័ស ត្រឹមត្រូវ និងចៀសវាងបាននូវការភាន់ច្រឡំចំនួនប្រាក់ពន្ធ ឬគណនីធនាគារចំណូលគយជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការបង់ពន្ធ។ សម្រាប់មន្រ្តីគយនិងរដ្ឋាករ ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រង ពិនិត្យតាមដានប្រតិបត្តិការបង់ប្រាក់ រៀបចំរបាយការណ៍ និងបង្វែរចំណូលថវិកាជាតិបានទាន់ពេលវេលា។

លោកអគ្គនាយករង សែ សុឃន បានគូសបញ្ជាក់ថា ៖​

«មុខងារនេះត្រូវបានបង្កើតឡើង សម្រាប់ឆ្លើយតបនឹងការវិវត្តន៍ និងការរីកចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ច-សង្គម ដើម្បីចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកគាំទ្រដល់កម្មវិធីកែទម្រង់ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧»។

ភ្ជាប់ជាមួយអត្ថប្រយោជន៍ដែលទទួលបានពីមុខងារ e-Payment លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវដល់មន្ត្រីរាជការដែលជាថ្នាក់ដឹកនាំ និងជាតំណាង សមាគម ក្រុមហ៊ុន ធុរជន នីតិបុគ្គលជើងសាគយ តំណាងធនាគារពាណិជ្ជដៃគូ ក៏ដូចជាមន្រ្តីគយ​ និងរដ្ឋាករ បន្តជំរុញការប្រើប្រាស់មុខងារ e-Payment ក្នុងការបង់ពន្ធគយឱ្យអស់លទ្ធភាព ជាពិសេសបណ្តាក្រុមហ៊ុនដែលពុំទាន់បានចូលរួមអនុវត្តមុខងារ e-Payment ឬអនុវត្តពុំទាន់ពេញលេញ សូមមេត្តាចូលរួមអនុវត្តឱ្យបានពេញលេញទាំងអស់គ្នាចាប់ពីពេលនេះតទៅ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករកម្ពុជា

ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ‘ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២’ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។

កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ​នឹង​ជួយ​ជំរុញទំនិញ-កសិផល​កម្ពុជា​ទៅកាន់ទីផ្សារ​កាន់តែទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែ និង​មជ្ឈមណ្ឌល​ភស្តុភារកម្មនៅខេត្តកំពង់ឆ្នាំង​ នឹងចូលរួមចំណែកដល់ការ​ចែកចាយផលិត​ផលកសិកម្ម និងទំនិញរបស់កម្ពុជា​ទៅទីផ្សារកាន់តែទូលាយ

កម្ពុជា-អូស្ត្រាលី ជំរុញការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

កម្ពុជា និងអូស្រ្តាលី បានបន្តជំរុញទំនាក់ទំនង និងពង្រឹងនូវភាពជាដៃគូ ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មបន្ថែមទៀត តាមរយៈវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា "Australia-Cambodia Agrifood Connection Forum" ដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅទទួលបានផលចំណេញទាំងអស់គ្នា។

អ៊ីរ៉ង់ វាយប្រហារលើតំបន់ឧស្សាហកម្មពិសេស ដែលជាកំពង់ផែ និងកន្លែងស្តុកប្រេងដ៏ធំរបស់អារ៉ាប់រួម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

អ៊ីរ៉ង់បានវាយប្រហារលើ Fujairah ដែលជាកំពង់ផែប្រេងដ៏សំខាន់ធំមួយរបស់អារ៉ាប់រួម និងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងឌូបៃ ខណៈដែលបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងៗទៀតនៅឈូងសមុទ្រ

តម្លៃគ្រាប់ស្វាយចន្ទីឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការប្រមូលផលធ្លាក់ចុះខ្លាំង

ជំនួញ, ព្រឹត្តិការណ៍

• 17/03/2026

តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺស្ថិតនៅចន្លោះពី​ ៧៤០០រៀល ទៅ​ ៧៦០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្រូវការនាំចេញក៏មានទំហំធំជាងឆ្នាំមុនៗ

ប្រជានេសាទផ្អាកចេញទូកប្រមូលផលសមុទ្រ ខណៈតម្លៃប្រេងបន្តហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

យ៉ាងហោចណាស់មានទូកនេសាទសមុទ្រជាង ១០០០គ្រឿង បានផ្អាកចេញប្រមូលផលសមុទ្របណ្តោះអាសន្ន ដោយសារតែតម្លៃប្រេងឥន្ទនៈបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារ

កំពង់ផែកំពត ​ឡូជីស្ទីក​ ទំហំ​ជាង ​១០លានម៉ែត្រ​ការ៉េ​ នឹងជួយ​ជំរុញ​ឱ្យ​ការធ្វើពាណិជ្ជកម្ម​​ កម្ពុជា-អន្តរជាតិ កាន់តែងាយស្រួ​ល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/03/2026

កំពង់​ផែ​កំពត​ ឡូជីស្ទីក​ ដែលមានទីតាំង​ស្ថិតនៅក្នុងភូមិ ចង្អោន សង្កាត់​ព្រែកត្នោត ក្រុង​បូក​គោ ខេត្តកំពត​ ត្រូវបានរាជរដ្ឋាភិបា​ល​សម្រេចចេញអនុក្រឹត្យ​ឱ្យបង្កើត ​និងអភិវឌ្ឍន៍ជាផ្លូវការ

កូរ៉េខាងត្បូង គ្រោងបោះទុន ៥,៧៧ ពាន់លានដុល្លារ​ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/03/2026

កូរ៉េខាងត្បូង គ្រោងវិនិយោគទុនប្រហែល ៨,៦ ទ្រីលានវ៉ុន (៥,៧៧ ពាន់លានដុល្លារ)នៅក្នុងឆ្នាំនេះសម្រាប់ពន្លឿនកិច្ចរអភិវឌ្ឍន៍លើវិស័យបចេ្ចកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន semiconductor, បញ្ញាសិប្បនិម្មិត (AI), ការផលិតនាវា, ថាមពល និងអាគុយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *