នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ

ក្នុងពេលដែលម្ចាស់ក្រុមហ៊ុនភាគច្រើនកំពុងរៀបចំផែនការ និងដំណោះស្រាយអាជីវកម្មនានានៅឆ្នាំក្រោយនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន​បច្ចេកវិទ្យា AI ដ៏ធំមួយបានផ្តោតសំខាន់តែទៅលើការព្យាករណ៍របស់ខ្លួនចំពោះវិស័យឧស្សាហកម្ម និងអាជីវកម្មនៅឆ្នាំ២០២៥ខាងមុខនេះជាមួយនឹងបញ្ហាមួយចំនួនធំ។

លោក Clement Delangue នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា AI ដែលមានឈ្មោះថា Hugging Face និងកំពុងមានតម្លៃទីផ្សារដល់ទៅ ៤,៥ពាន់លានដុល្លារបានធ្វើការព្យាករណ៍ចំពោះបច្ចេកវិទ្យា AI ដែលម្ចាស់ក្រុមហ៊ុនគួរតាមដាន និងត្រៀមខ្លួនជាមុនឱ្យរួចរាល់ ដោយក្នុងនោះមានចំណុចមួយចំនួនវានឹងអាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់សហគ្រាស និងក្រុមហ៊ុនក្នុងទ្រង់ទ្រាយធំផងដែរ។

លោក Delangue ជឿជាក់ថា មួយក្នុចំណោមផលប៉ះពាល់ធ្ងន់ធ្ងរជាងគេសម្រាប់បច្ចេកវិទ្យា AI ទៅលើក្រុមហ៊ុននោះគឺវានឹងអាចធ្វើឲ្យតម្លៃទីផ្សាររបស់បណ្តាក្រុមហ៊ុនទាំងនោះមានការធ្លាក់ចុះទៅដល់ពាក់កណ្តាល។

លោកបានលើកឡើងថា៖ បច្ចេកវិទ្យាដ៏ទំនើបរបស់ AI បានធ្វើឲ្យប៉ះពាល់ដល់បច្ចេកវិទ្យាស្នូល និងតម្លៃនៃកិច្ចសហប្រតិបត្តិការស្នូលរបស់ក្រុមហ៊ុនដែលជាឧទាហរណ៍ក្នុងសម័យកាលដែលបច្ចេកវិទ្យា Streaming ឬវីដេអូអនឡាញបានធ្វើឲ្យទីផ្សារនៃការលក់ផលិតឌីសវីដេអូត្រូវបានបាត់រូបរាងទាំងស្រុង ក៏ដូចជាទីផ្សារ ហ្វីលរូវភាពត្រូវបានត់បង់ក្រោយពេលមានចរាចរណ៍បន្ទះអង្គចង់ចាំ (memory card)។

ក្រុមហ៊ុន Teleperformance ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម call center បានធ្លាក់ចុះតម្លៃហ៊ុនយ៉ាងខ្លាំងកាលពីខែកុម្ភៈកន្លងទៅ ពោលគឺរហូតទៅដល់២៩ភាគរយដែលឬសគល់បញ្ហាគឺបណ្តាលមកពីការមកដល់នៃបច្ចេកវិទ្យា AI ខណៈពេលដែលក្រុមហ៊ុន Klarna បានប្រកាសថា បច្ចេកវិទ្យាជំនួយ ឬ AI Assitant របស់ខ្លួនមានកំណើនឡើងដល់ទៅ ២ ភាគ ៣ នៃប្រតិបត្តិការបច្ចុប្បន្ន។

ក្រៅពីនោះលោក Delangue ក៏បានព្យាករណ៍អំពីការតវ៉ាប្រឆាំងរបស់សាធារណៈជនក្នុងទំហំដ៏ធំមួយទៅនឹងបច្ចេកវិទ្យា AI នៅឆ្នាំក្រោយនេះ ខណៈដែលក្រុមមនុស្សក្នុងកម្រិតអ្នកជំនាញ និងថ្នាក់ដឹកនាំនឹងត្រូវប្រឈមមុខទៅនឹងការងារធ្ងន់ធ្ងរដើម្បីអាចរកវិធីដោះស្រាយលើការគ្រប់គ្រងនៃការកើនឡើងបច្ចេកវិទ្យាដ៏ទំនើបនេះ។

ដោយឡែក សម្រាប់ឆ្នាំ២០២៥នេះផងដែរ ចំពោះមនុស្សយន្តរ៉ូបូត លោក Delangue ជឿជាក់ថានឹងមានការផលិតក្នុងទ្រង់ទ្រាយធំដូចទៅនឹងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតដែរ ជាពិសេសចំពោះមនុស្សយន្តរ៉ូបូតជំនួយ ឬ Personal AI Robot ខណៈដែលបច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេក្នុងទីផ្សារពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន Unilever គ្រោង​បង្កើតរោងចក្រផលិតរបស់ខ្លួននៅកម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/06/2026

ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា ) លីមីតធីត - Unilever (Cambodia) Limited  កំពុង​រៀបចំខ្សែច្រវាក់​ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេស​កម្ពុជា លើ​ផលិតផល​មួយចំនួន​ នៅចុងឆ្នាំ ២០២៦នេះ

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

ក្រុមហ៊ុនយក្សចិន ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនចិនដ៏ធំមួយដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងមានជំនាញផ្នែកកសិកម្ម បានបង្ហាញបំណងបោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្ម ដើម្បីផ្គត់ផ្គង់នៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/06/2026

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

Leave a Reply

Your email address will not be published. Required fields are marked *