ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកមួយកំពុងអភិវឌ្ឍន៍ខ្លួន ដើម្បីប្រកួត​ប្រជែងជាមួយទីផ្សារក្រៅស្រុក

កម្ពុជា ត្រូវបានគេស្គាល់តាមរយៈវិស័យកសិកម្ម ដែលក្នុងមួយឆ្នាំៗ ទិន្នផលកសិកម្មរបស់កម្ពុជាជាច្រើនមុខ ត្រូវបាននាំចេញទៅ​ផ្គត់ផ្គង់​តាម​ប្រទេសនានាលើពិភពលោក។ ដោយឡែក បើនិយាយពីវិស័យ​បច្ចេកវិទ្យា កម្ពុជាហាក់នៅឆ្ងាយជាងគេបន្តិចបើធៀបទៅនឹងប្រទេសជិតខាង។

គម្លាតនៃវិស័យបច្ចេកវិទ្យារបស់កម្ពុជាធៀបទៅនឹងប្រទេសក្បែរខាងបែបនេះមានចំណែកធំមកពីកង្វះខាតធនធានមនុស្សផ្នែកនេះ។ ប៉ុន្តែនេះ​ក៏មិនមែនបានន័យថាកម្ពុជាត្រូវបោះបង់ចោលគំនិតក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានោះដែរ គ្រាន់តែថា ត្រូវការពេលវេលាបន្ថែម​ទៀត​ក្នុង​ការ​បណ្ដុះបណ្ដាលធនធានមនុស្សប៉ុណ្ណោះ។

ក្រុមហ៊ុន ArrowDot បានកកើតឡើងពីក្រុមអ្នកស្រាវជ្រាវកាលពីឆ្នាំ២០១២ រហូតបានក្លាយជាក្រុមហ៊ុនផ្លូវការនៅឆ្នាំ២០១៨។ ក្រុមហ៊ុននេះ​ផ្គត់ផ្គង់​សេវាកម្មបច្ចេកវិទ្យាដែលបម្រើឱ្យរោងចក្រ សហគ្រាស ឧស្សាហកម្មធំៗនៅក្នុងស្រុក។ ក្រុមហ៊ុននេះផងដែរ កើតចេញពីស្នាដៃកូនខ្មែរ ដែលវិវត្តខ្លួនជាបន្តបន្ទាប់រហូតបង្កើតបានជាផលិតផល និងសេវាកម្មជាច្រើនប្រភេទ។

លោក លឹម សង្វា ជាស្ថាបនិកក្រុមហ៊ុន ArrowDot បានរៀបរាប់ថា ៖

“ក្រុមហ៊ុនយើងបច្ចុប្បន្ន ធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធរូបូត ក៏ដូចជាប្រព័ន្ធ IOT Internet of Thing ។ ដោយឡែក សេវាកម្មពីរប្រភេទដែលក្រុមហ៊ុនផ្ដោតលើគឺសេវាកម្មស្វ័យប្រវត្តិកម្ម និងប្រព័ន្ធ IOT ។

នៅក្នុងសេវាកម្មស្វ័យប្រវត្តិកម្ម ក្រុមហ៊ុនខាងលើបានបង្កើត និងតម្លើងប្រព័ន្ធស្វ័​យប្រវត្តិកម្មសម្រាប់​បម្រើនៅក្នុងរោងចក្រ សហគ្រាស​ឧស្សាហកម្មនានា ក៏ដូចជាប្រព័ន្ធបញ្ជាដើម្បីឱ្យរោងចក្រទាំង​នោះក្លាយជារោងចក្រដែលមានទំនើបកម្ម។”

សម្រាប់ប្រព័ន្ធ IOT ឯណោះវិញ ជាការផ្សារភ្ជាប់រវាងឧបករណ៍អេឡិចត្រូនិកនានាតាមរយៈ​អ៊ីនធឺណេត ដែលក្នុងនោះរួមបញ្ចូលទាំង censor វាស់នូវទិន្នន័យផ្សេងៗពីចម្ងាយ។ មានន័យថា នៅពេលដែលក្រសួង ស្ថាប័ន ឬបុគ្គល ចង់ដឹងពីទិន្នន័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងហានិភ័យ នានាដែលវាស្ថិតនៅឆ្ងាយពីទីតាំងដែលកំពុងអនុវត្ត។ ពួកគេអាចទទួលបានទិន្នន័យទាំងនោះ ពីចម្ងាយដោយមិន​ចាំបាច់ធ្វើដំណើរទៅដល់ទីតាំងនោះទេ។ ជាក់ស្ដែង បច្ចេកវិទ្យាឆែកគុណភាពស្ពានរបស់ក្រុមហ៊ុនដែលថ្មីៗនេះមានផ្ទុះការចាប់អារម្មណ៍​ច្រើន។ បច្ចេកវិទ្យាថ្មីនេះមានបំពាក់នូវកាមេរ៉ា ក៏ដូចជា Censor ដែលអាចដឹងអំពីស្ថានភាពខ្សែកាប ស្ពាននៅខាងក្នុងបាន ដោយគ្រាន់តែ​បំពាក់​មាស៊ីននេះជាប់ទៅនឹងខ្សែកាបប៉ុណ្ណោះ។

លោក លឹម សង្វា បានឱ្យដឹងទៀតថា ៖

“យើងបង្កើតនូវក្នុងតម្លៃសមរម្យ ហើយគុណភាពខ្ពស់​ដែលយើងអាចប្រកួតប្រជែង​ជាមួយទីផ្សារ​អន្តរជាតិ បន្ថែមពីលើនោះទៀតក៏យើងផ្ដល់នូវការអប់រំជំនាញពាក់ព័ន្ធនឹងប្រព័ន្ធទាំងពីរនេះ ដែលក្នុងនោះយើងផ្ដល់ការអភិវឌ្ឍជំនាញ​ពិសេស​ដល់សិស្ស និស្សិត ក៏ដូចជាបុគ្គលិក និងអ្នកបច្ចេកទេសដែលគាត់ធ្វើការនៅតាមបណ្ដា​រោងចក្រសហគ្រាស​ផ្សេងៗផងដែរ។”

តាមរយៈបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យាប្រមាណជិត ១០ឆ្នាំមកនេះ លោក លឹម សង្វា បានកំណត់ចក្ខុវិស័យសម្រាប់ ១០ឆ្នាំខាងមុខទៀត ដោយចង់នាំចេញផលិតផលបច្ចេកវិទ្យារបស់ខ្លួនទៅទីផ្សារខាងក្រៅប្រទេស។ សម្រាប់ពេលបច្ចុប្បន្ននេះ ផលិតផល និងសេវាកម្មរបស់​លោក​កំពុង​តែមានតម្រូវការខ្លាំងសម្រាប់ស្ថាប័ន រដ្ឋ និងឯកជន ជាពិសេសម្រាប់បម្រើឱ្យក្រសួងសាធារណៈការ និងដឹកជញ្ជូន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី