ដំណើរទស្សនកិច្ចចុងក្រោយមួយរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានក្លាយទៅជាប្រធានបទគួរឲ្យចាប់អារម្មណ៍បំផុតរបស់ពិភពលោក ពីព្រោះថាមានមនុស្សជាច្រើនបានទន្ទឹងរង់ចាំមើលលទ្ធផលពីបេសកកម្មការបរទេសលើកនេះ។

ខណៈដែលពិភពលោកកំពុងជួបប្រទះបញ្ហាវិបត្តិថាមពលនោះ ទាំងអាមេរិក និងបណ្តាប្រទេសទាំងអស់លើពិភពលោកសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោក Biden នឹងអាចបញ្ចុះបញ្ចូលឲ្យក្រុមប្រទេសអារ៉ាប់ដែលក្នុងនោះមានអារ៉ាប៊ីសាអូឌីតផងដែរ នឹងយល់ព្រមបង្កើនសកម្មភាពបូមប្រេងដើម្បីអាចទម្លាក់ថ្លៃលើទីផ្សារបានខ្លះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គិតមកត្រឹមថ្ងៃចន្ទម្សិលមិញនេះតម្លៃប្រេងឆៅនៅលើទីផ្សារដោះដូរអន្តរជាតិបែរជានៅតែបន្តកើនឡើងទៅដល់១០៦ដុល្លារក្នុងមួយបារ៉ែល ឬស្ថិតក្នុងអត្រាកើនឡើងប្រមាណជា៥ភាគរយ។

យោងតាមការបញ្ជាក់ដោយកាសែត RT បានឲ្យដឹងថា ការកើនឡើងនៃតម្លៃប្រេងឆៅនេះបានកើតឡើងនៅក្រោយដំណើរទស្សនកិច្ចរយៈពេលដល់ទៅជិតមួយសប្តាហ៍នៅក្នុងតំបន់មជ្ឈឹមបូព៌ាក្នុងគោលបំណងកាត់បន្ថយតម្លៃប្រេងឆៅលើទីផ្សារសកល។ មានការយល់ឃើញផ្សេងៗគ្នារវាងសារព័ត៌មានជាច្រើន ប៉ុន្តែក្នុងនោះសារព័ត៌មានធំៗ ដូចជា WSJ, Globaltimes និង Fox news ជាដើមបាននាំគ្នាសរសេរបែបសើចចំអកទៅលើដំណើរទស្សនកិច្ចលើកនេះ។ Fox News បានចេញផ្សាយថា ដំណើរទស្សនកិច្ចរបស់លោក Biden បានបង្ហាញអំពីភាពខ្សោយរបស់រដ្ឋាភិបាលអាមេរិកទាំងពេលដែលលោក Biden កំពុងទស្សនកិច្ចនៅអ៊ីស្រាអ៊ែល ប៉ាឡេស្ទីន និងទៅដល់អារ៉ាប៊ីសាអូឌីត។
Fox News បានសំភាសជាមួយនឹងមន្ត្រីការបរទេសជាន់ខ្ពស់មួយរូបរបស់អាមេរិកកាលពីថ្ងៃសុក្រកន្លងមក។ មន្ត្រីរូបនេះបានលើកឡើងថា ទាំងអារ៉ាប៊ីសាអូឌីត ប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែលបានចូលរួមគ្នាធ្វើឲ្យលោក Joe Biden ទទួលរងនូវភាពអាម៉ាសមិនតិចនោះទេ។
ក្នុងពេលទស្សនកិច្ចនៅប៉ាឡេស្ទីន ប្រធានាធិបតីអាមេរិក លោក Joe Biden បានទទួលនូវបញ្ជីស្នើសុំ និងទាមទារយ៉ាងច្រើនជាលក្ខខណ្ឌដើម្បីអាចឲ្យប៉ាឡេស្ទីនបើកផ្លូវឲ្យគណៈប្រតិភូអាមេរិកត្រឡប់មកពិភាក្សាគ្នាម្តងទៀតចំពោះកិច្ចការងារដំណើរការដំណោះស្រាយរដ្ឋពីរ ឬ Two-state solution ជាមួយនឹងអ៊ីស្រាអ៊ែល។
ដោយឡែកនៅលើ WSJ វិញសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កវិញបានចេញផ្សាយជាមួយនឹងចំណងជើងធំៗថា «Biden’s Saudi Arabia Visit Was Worse Than an Embarrassment» ឬមានន័យថា ដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់អារ៉ាប៊ីសាអូឌីត គឺមានលទ្ធផលអាក្រក់ជាងភាពអាម៉ាសទៅទៀត។ The Global Times បានចេញផ្សាយស្រដៀងគ្នាដែរ ប៉ុន្តែលើកឡើងពីបញ្ហាឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់។ The Global Times បានសរសេរថា ដំណើរទស្សនកិច្ចរបស់លោក Biden នៅក្នុងតំបន់មជ្ឈឹមបូព៌ារយៈពេល៤ថ្ងៃគឺជាផែនការដើម្បីធ្វើឲ្យមានភាពធានាឡើងវិញថាឥទ្ធិពលរបស់រដ្ឋាភិបាលវ៉ាស៊ិនតោននឹងនៅតែមាននៅក្នុងតំបន់ចំពោះមុខឥទ្ធិពលរបស់ចិន ប៉ុន្តែជាលទ្ធផលជាក់ស្តែងវាបែរជាបានបង្ហាញថា ឥទ្ធិពលអាមេរិកគឺមានការធ្លាក់ចុះខ្លាំងធៀបទៅនឹងពេលវេលាកន្លងមក ហើយការវិលត្រឡប់របស់លោកប្រធានាធិបតីគឺបានត្រឹមតែដៃទទេប៉ុណ្ណោះ ដែលភាសាអង់គ្លេសនិយាយថា Empty Handed៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/09/2026
បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ

រដ្ឋាភិបាលសម្រុកចែកបណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង និងចុះបញ្ជីរួចជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់តាមការចាំបាច់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 15/09/2026
ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជីរួច រាជរដ្ឋាភិបាលដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការបានសម្រុកចែកវិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋតាមបណ្ដាខេត្តដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីរួចរាល់ជាស្ថាពរ ជាក់ស្ដែង កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត បានចុះប្រគល់បណ្ណជូនពលរដ្ឋក្នុងខេត្តគោលដៅជាច្រើន។ យោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content