ADB ៖ ការធ្វើឌីជីថលនីយកម្មអាចកាត់បន្ថយវិសមភាពសេដ្ឋកិច្ចដែលមានជាយូរមកហើយនៅអាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ ៖ របាយការណ៍ថ្មីមួយដែលបានចេញផ្សាយនាថ្ងៃទី៦ ខែឧសភា របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)បានបង្ហាញថា ឌីជីថលនីយកម្មអាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការជួយកាត់បន្ថយវិសមភាពសេដ្ឋកិច្ច ដែលមានជាយូរមកនៅ​អាស៊ី និង​ប៉ាស៊ីហ្វិកនេះ ។ ប៉ុន្តែ ដើម្បីទាញយកសក្តានុពលរបស់វា រដ្ឋាភិបាលចាំបាច់ត្រូវបង្រួម «គម្លាត​ឌីជី​ថល​»រួមទាំងគម្លាតក្នុងហេដ្ឋារចនាសម្ព័ន្ធលទ្ធភាពប្រើប្រាស់និងជំនាញ ។

របាយការណ៍ដដែលនេះបានឱ្យដឹងថា៖ ទោះបីជាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក បានដើរលឿនជាងតំបន់ផ្សេងទៀតក្នុងការអភិវឌ្ឍឌីជីថលនាប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏អត្ថប្រយោជន៍មិនត្រូវបានចែករំលែកស្មើៗគ្នានោះទេ។ ជាឧទាហរណ៍ នៅទូទាំងតំបន់ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងទីក្រុងគឺខ្ពស់ជាងអ្នករស់នៅតាមទីជនបទ ១៣% នេះបើយោងតាមរបាយការណ៍គោលនយោបាយអភិវឌ្ឍអាស៊ីឆ្នាំ២០២៥ លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីផលជះវិជ្ជមាន (Asian Development Policy Report 2025: Harnessing Digital Transformation for Good)ដែលចេញផ្សាយនៅថ្ងៃ៦ ខែឧសភា។ ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែកបរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។

ទន្ទឹមនឹងនេះ បើទោះបីជាមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏វិសមភាពសេដ្ឋកិច្ចនៅតែបន្តកើតមាននៅក្នុងតំបន់។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី មេគុណ Gini ជាមធ្យមដែលវាស់វែងដោយប្រើទំហំនៃចំនួនប្រជាជន (population-weighted average Gini coefficient) ដែលជាមធ្យោបាយគណនាវិសមភាពតាមប្រទេសក្នុងឆ្នាំ២០២២មានចំនួន៦% ខ្ពស់ជាងឆ្នាំ១៩៩០។ គិតត្រឹមឆ្នាំមុន ១៨,៩% នៃចំនួនប្រជាជនក្នុងតំបន់ត្រូវបានចាត់ថ្នាក់ថាជាអ្នកក្រ ដែលរស់នៅជាមួយការចាយវាយតិចជាង ៣,៦៥ ដុល្លារក្នុងមួយថ្ងៃ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា ៖

«ការរីកចម្រើនផ្នែកឌីជីថលយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិក ធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាពអាចទទួលបានអត្ថប្រយោជន៍សំខាន់​ៗជាច្រើន។ រដ្ឋាភិបាលដែលលើកកម្ពស់បរិយាបន្ន និងនិរន្តរភាពឌីជីថលនីយកម្ម មានឱកាសជំរុញផលិតភាព និងនវានុវត្តន៍ទូទៅ ព្រមទាំងកាត់បន្ថយវិសមភាពសេដ្ឋកិច្ចផងដែរ»។

ឌីជីថលនីយកម្ម អាចកាត់បន្ថយវិសមភាពបានដោយការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋាន ដូចជាហិរញ្ញវត្ថុ និងការអប់រំផ្ទាល់ខ្លួន ឬដោយការជួយម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការដោះស្រាយឧបសគ្គដូចជាកង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ឬបណ្តាញអាជីវកម្មជាដើម។ ការរីចម្រើនផ្នែកឌីជីថលក៏ អាចជួយពន្លឿនការផ្លាស់ប្តូរទៅរកការអភិវឌ្ឍកាបូនទាប និងធ្វើឱ្យសហគមន៍ក្នុងតំបន់កាន់តែមានភាព ធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ឧទាហរណ៍ តាមរយៈការគាំទ្រ គំរូនិងការវិភាគ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការព្យាករដំណើរអាកាសធាតុដើម្បីកំណត់ដំណោះស្រាយដូចជា ការជ្រើសរើសដំណាំដែលធន់នឹងអាកាសធាតុ។

សូមបញ្ជាក់ថា របាយការណ៍នេះផ្តល់អនុសាសន៍ជូនរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យប្រកាន់យកយុទ្ធសាស្រ្តឌីជីថលជាតិដែលរួមបញ្ចូលបរិយាបន្ន និងគោលដៅប្រកបដោយនិរន្តរភាពហើយបង្កើតគោលនយោបាយ កែសម្រួលតាមមូលដ្ឋានដែលលើកកម្ពស់គោលបំណងទាំងនេះ។ រដ្ឋាភិបាល គួរតែចូលរួមជាមួយវិស័យឯកជន អង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ជាតិ និងអន្តរជាតិ»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *