យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple នឹងកាត់បន្ថយការផលិត iPhone 14 Plus ដែលទើបនឹងចេញថ្មីៗនេះ ដោយសារធ្លាក់ចុះនៃតម្រូវការអ្នកប្រើប្រាស់ និងដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃការលក់ស្មាតហ្វូន ដោយនឹងផ្តោតទៅលើម៉ូដែលលំដាប់ខ្ពស់វិញ។

ក្រុមហ៊ុនផលិតនឹងបង្កើនការលក់ស៊េរី iPhone 14 Pro ដែលមានតម្លៃថ្លៃជាង និងមានចំណែកក្នុងការកើនឡើងដល់ ៦០ ភាគរយនៃការផលិតសរុបពីរ ហើយវាអាចនឹងកើនឡើងថែមដល់ ៦៥ ភាគរយទៀតនៅថ្ងៃខាងមុខ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគថា ពួកស៊េរី Pro និង Pro Max គឺជាស៊េរីទូរស័ព្ទល្អលំដាប់របស់ Apple និងជាផលិតផលលក់ចេញដ៏ខ្លាំងមួយនៅពេលដែលវិបត្តិបន្ទះឈីបសកលកំពុងកើតឡើង ដែលជួយក្រុមហ៊ុនទទួលបានប្រាក់ចំណេញកាន់តែខ្ពស់។

ទោះជាយ៉ាងណាក្តី ពួកគេក៏បានព្រមានផងដែរថា ការកើនឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបានកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ ដោយនឹងធ្វើឱ្យធ្លាក់ចុះនៃតម្រូវការសម្រាប់ iPhones នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ ខាងមុខនេះ ដែលអាចនាំឱ្យផលិតកម្មធ្លាក់ចុះ ១៤ ភាគរយ ឬ ធ្លាក់ចុះការផលិតមកត្រឹម ៥២ លានគ្រឿង។
ក្រុមអ្នកស្រាវជ្រាវ Canalys បានបង្ហាញពីទិន្នន័យថា Apple គឺជាអ្នកលក់តែមួយគត់នៅក្នុងកំពូលទាំង ៥ ដែលបានចុះបញ្ជីកំណើននៃការនាំចេញនៅក្នុងត្រីមាសទី៣ឆ្នាំនេះ។ ក្រុមហ៊ុនបានធ្វើឱ្យទីផ្សារស្មាតហ្វូនពិភពលោកកើនឡើងដល់ ១៨ ភាគរយពី ១៥ ភាគរយកាលពីឆ្នាំមុន បើទោះបីជាទីផ្សារធ្លាក់ចុះក៏ដោយ។
កាលពីខែមុន Apple បាននិយាយថា ខ្លួននឹងផលិត iPhone 14 នៅក្នុងប្រទេសឥណ្ឌា ខណៈពេលដែលផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនមួយចំនួនចេញពីប្រទេសចិន ដើម្បីចៀសវាងពីភាពតានតឹងដែលកើតឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content