បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា នៅលើពិភពលោកនេះមហាសេដ្ឋីចំនួន ២៥ ៤៩០ នាក់ ដោយពួកគេទាំងនោះសុទ្ធសឹងតែជាម្ចាស់ក្រុមហ៊ុនខាងផ្នែកបច្ចេកវិទ្យា ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ អ្នកហិរញ្ញវត្ថុ និងជាអ្នកស្នងមរតកពីគ្រួសារដែលមានទ្រព្យសម្បត្តិស្រាប់ ហើយអត្រានៃចំនួនមហាសេដ្ឋីបានកើនឡើងច្រើនជាងពីរដងក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។
ក្នុងចំណោម ១០ ប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេមានដូចជា ៖ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីច្រើនបំផុតរហូតដល់ ៩ ៧៣០ នាក់ ឬ ស្មើរនឹង ៣៨ ភាគរយនៃចំនួនសរុប ប្រទេសចិន(២០២១) ឥណ្ឌា(១១៣២) ចក្រភពអង់គ្លេស(៩៦៨) អាល្លឺម៉ង់(៩៦៦) ស្វីស (៨០៨) ជប៉ុន (៧៦៥) កាណាដា (៥៤១) អូស្ត្រាលី (៤៦៣) និង រុស្ស៊ី (៤៣៥) ។
យោងទៅតាមប្រភពដដែល បានបង្ហាញផងដែរថា រុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមប្រទេសដែលសម្បូរទៅដោយមហាសេដ្ឋី ឬ អ្នកមានចំនួន ៤៣៥នាក់ ដែលមានទ្រព្យសម្បតិ្តចាប់ពី ១០០ លានដុល្លារឡើង។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីបាននាំមុខប្រទេសដែលមានសេដ្ឋកិច្ចសំខាន់ៗដូចជាបារាំង និង អ៊ីតាលី ថែមទៀតផង ដែលបានជាប់ចំណាត់ថ្នាក់នៅក្រោយរុស្ស៊ី។
អ្នកស្រាវជ្រាវបានព្យាករណ៍ថា ចំនួនអ្នកមាន ឬ មហាសេដ្ឋីនឹងកើនឡើងច្រើននៅតំបន់អាស៊ី និងអាហ្រ្វិកក្នុងប៉ុន្មានឆ្នាំខាងមុខទៀត ដែលអាចនឹងធ្វើឱ្យពួកគេវ៉ាដាច់សហរដ្ឋអាមេរិក និងអឺរ៉ុបនៅឆ្នាំ២០៣២ ដោយមានចំនួនមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាង ១០០ លានដុល្លារនៅប៉ុន្មានឆ្នាំខាងមុខនេះ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ