ចិន-អាមេរិក​ ទោះមិនទាន់ត្រឡប់ដូចដើមតែជាដំណឹងរីករាយសម្រាប់ពិភពលោក

ទំនាក់ទំនងរវាងមហាយក្សចិននិងអាមេរិកគឺជាចំណែកនៃឬសគល់ដ៏សំខាន់មួយនៅក្នុងបញ្ហាវិបត្តិរបស់ពិភពលោកបច្ចុប្បន្នទោះបីជាពេលនេះពួកគេមិនមែនជាតួអង្គដោយផ្ទាល់ដែលចូលរួមពាក់ព័ន្ធក្តី។

គិតរាប់ពីជម្លោះពាណិជ្ជកម្មរហូតទៅដល់វិបត្តិជម្លោះនៅអ៊ុយក្រែន បញ្ហានៅកោះតៃវ៉ាន់ ព្រមទាំងបញ្ហាវិបត្តិសកលផ្សេងទៀតដូចជាអតិផរណា ជាពិសេសការដណ្តើមតំណែងគ្នាជាមហាអំណាចទី១របស់ពិភពលោកជាដើមសុទ្ធតែជាបញ្ហាដែលមានការជះឥទ្ធិពលខ្លាំងចេញពីទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង។

ទំនាក់ទំនងដ៏រកាំរកូសចុងក្រោយរវាងគ្នាកើតឡើងចេញពីជម្លោះពាណិជ្ជកម្មកាលពីក្នុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីឆ្នាំ២០១៨ ដោយការចាប់ផ្តើមអនុវត្តពន្ធនាំចូលទំនិញនិងដាក់កំហិតតឹងរឹងចំពោះផលិតផលរបស់ប្រទេសចិន។

ចាប់តាំងពីពេលនោះមកសហរដ្ឋអាមេរិក និងចិនហាក់ដូចជាមិនអាចត្រឡប់មកស្ថានភាពដូចដើមវិញឡើយបូករួមទាំងបញ្ហាជម្លោះជាច្រើនបន្តបន្ទាប់គ្នាដូចជាបញ្ហាកូវីដដោយការចោទប្រកាន់ដាក់គ្នាទៅវិញទៅមុខចំពោះមូលហេតុនៃការកកើតនៃវិរុសកូវីដផងបន្ទាប់មកក៏បញ្ហាជម្លោះនៅអ៊ុយក្រែនផង ព្រមទាំងបញ្ហានៃការផ្គើនដាក់គ្នាជុំវិញបញ្ហានៅកោះតៃវ៉ាន់តាមរយៈការបំពេញទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់និងការធ្វើសមយុទ្ធយោធាជាច្រើនដងក្បែរដែនសមុទ្រក្បែរកោះតៃវ់ាន់ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងផង ក៏ដូចជាបញ្ហាមិនចុះសម្រុងគ្នាផ្សេងទៀតដែលកំពុងកើតឡើងនៅលើពិភពលោក។

ទោះបីជាយ៉ាងណាក្តី ប៉ុន្មានថ្ងៃចុងក្រោយនេះ ចិន និងអាមេរិក បានកំពុងធ្វើឲ្យពិភពលោកហាក់មានភាពរីករាយ និងក្តីសង្ឃឹមឡើងវិញបន្តិចក្រោយពេលដែលជំនួបដ៏កម្រកម្រិតកំពូលជាលើកដំបូងនៃរដ្ឋមន្ត្រីការបរទេសអាមេរិកដែលធ្វើដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្តាហ៍។ លោក Antony Bliken បានជួបជាមួយនឹងប្រធានាធិបតីចិន លោក Xi Jinping ផង និងក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតរបស់ចិននៅក្នុងឱកាសនេះ។

ទោះបីស្ថានភាពអាក្រក់ទាំងអស់នឹងមិនអាចត្រឡប់ដូចដើមក្តី ប៉ុន្តែដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោករដ្ឋមន្ត្រីការបរទេសលោក Antony Blinken នៅក្នុងទីក្រុងប៉េកាំងបានក្លាយទៅជាសញ្ញាជាវិជ្ជមានចំពោះទំនាក់ទំនងរវាងមហាយក្សទាំងពីរ  ក៏ដូចជាអ្វីដែលពិភពលោកកំពុងទន្ទឹងរង់ចាំជាយូរ និងនៅក្នុងពេលដែលវិបត្តិសេដ្ឋកិច្ចបានកំពុងរីករាលដាលនៅតាមតំបន់ជាច្រើនរបស់ពិភពលោករួចមកហើយនោះ។

លទ្ធផលនៃកិច្ចប្រជុំដែលគួរជាទីមោទនភាពដោយភាគីទាំងពីរបានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការបង្កើនស្ថេរភាពនៃទំនាក់ទំនងគ្រប់កម្រិតឡើងវិញនិងក៏ដូចជាបញ្ហាដែលមានជំហប្រឆាំងគ្នាជាច្រើនផងដែរ។ លើសពីនេះសហរដ្ឋអាមេរិកក៏នឹងធ្វើការរៀបចំដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសចិន លោកQin Gang នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះផង ជាពិសេសការព្រមព្រៀងគ្នាក្នុងការរៀបចំជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំងពីរគឺលោកប្រធានាធិបតី Xi Jinping និងលោកប្រធានាធិបតី Joe Biden ឲ្យបាននៅក្នុងឆ្នាំនេះផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ