បញ្ហាស្មុគស្មាញរបស់ទីផ្សារអន្តរជាតិក្នុងដំណាក់កាលសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសលោកខាងលិច ព្រមទាំងបញ្ហារីករាលដាលនៃវីរុសកូវីដនៅក្នុងប្រទេសផងមិនអាចធ្វើឲ្យសេដ្ឋកិច្ចចិនរាំងស្ទះ ឬជួបឧបសគ្គក្នុងការស្ទុះងើបឡើងវិញនោះឡើយ ជាក់ស្តែងគិតត្រឹមត្រីមាសដំបូងនេះសញ្ញាដ៏រឹងម៉ាំត្រូវបានបង្ហាញទៅកាន់ពិភពលោក។

ទិន្នន័យដែលត្រូវបានបង្ហាញដោយការិយាល័យកិច្ចការងារស្ថិតិរបស់ចិន ឬ NBS និងត្រូវបានយកមកចេញផ្សាយដោយកាសែតចិនស៊ិនហួអាចឲ្យយើងមើលឃើញថា កំណើនសេដ្ឋកិច្ចរបស់ចិនពិតជាខ្លាំងក្នុងត្រីមាសដំបូងដើមឆ្នាំ២០២២នេះជាមួយនឹងអត្រាកំណើនដល់ទៅ ៤,៨ភាគរយធៀបទៅនឹងឆ្នាំចាស់ ពោលគឺប្រមាណជា ២៧,០២ទ្រីលានយ័ន ឬប្រមាណជា ៤,២៤ទ្រីលានដុល្លារអាមេរិកនៃផលិតផលក្នុងស្រុកសរុប។

បើធៀបទៅនឹងត្រីមាសចុងក្រោយកាលពីឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់ចិនមានការកើនឡើងដល់ទៅ៤ភាគរយដោយក្នុងនោះអ្នកនាំពាក្យរបស់ NBS លោក Fu Linghui បានបញ្ជាក់ថារដ្ឋាភិបាលចិនបានខិតខំយ៉ាងខ្លាំងក្លាដើម្បីរក្សាតុល្យភាពរវាងបញ្ហាខាងក្រៅជាច្រើនជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស។
លោកបន្តថា ៖ ទោះបីជាយ៉ាងណាក្តីមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែងនៅតែត្រូវរង់ចាំមើលទៅលើស្ថានភាពបច្ចុប្បន្នគឺមិនមានផ្លាស់ប្តូរនៅឡើយ ប៉ុន្តែចិននៅតែមានទំនុកចិត្តក្នុងការដោះស្រាយបញ្ហាលំបាកៗទាំងនោះឲ្យបាន។
របាយការណ៍ដដែលក៏បានបង្ហាញដែរថា ទំហំនៃការនាំចេញវិស័យឧស្សាហកម្មទទួលបានកំណើនរឹងមាំដូចគ្នា ឬប្រមាណជា ៦,៥ភាគរយធៀបទៅនឹងឆ្នាំចាស់សម្រាប់ត្រីមាសនេះ ខណៈដែលទំហំនៃការវិនិយោគសរុបកើនឡើងដល់ទៅ ៩,៣ភាគរយ ហើយការលក់ទំនិញក៏ទទួលបានកំណើន ៣,៣ភាគរយដែរ។ ក្រៅពីនោះអត្រាអ្នកអត់ការងារនៅតាមតំបន់ទីប្រជុំជន និងទីក្រុងបានធ្លាក់មកត្រឹមតែ៥,៥ភាគរយប៉ុណ្ណោះគិតត្រឹមពីខែមករាដល់ខែមីនាកន្លងមកនេះ ដោយសារតែការងារថ្មីប្រមាណ ២,៨៥លានកន្លែងត្រូវបានធ្វើឡើងនៅអំឡុងពេលដូចគ្នានេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/06/2026
ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត
ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/06/2026
ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់
អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/06/2026
អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា - សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content