បញ្ហាបម្រែបម្រួល​អាកាសធាតុគឺ​ជាកត្តាបង្កឲ្យធម្មជាតិមួយចំនួនផ្លាស់ប្តូរខុសទ្រង់ទ្រាយដើម

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា បញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរបានបង្កជាផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ធម្មជាតិដូចជា ​ភេទ​របស់​សត្វ ​ដំណាំ​កាហ្វេ និងរុក្ខជាតិមួយចំនួនទៀត ជាពិសេសប៉ះពាល់ដល់ការហោះ​ហើរ​កាន់​តែ​រដិបរដុប រួមជាមួយនឹងការកើតមានហេតុការណ៍​រន្ទះ​បាញ់​កាន់​តែ​ញឹកញាប់។

ទស្សនាវដ្ដី Smithsonian បានចេញផ្សាយថា សត្វបង្កួយឈ្មោះ Bearded Dragon ​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​អូស្ត្រាលី នៅពេលដែលអាកាសធាតុកាន់តែក្តៅ កូននៅក្នុងពងវាទំនងជាញី។ គេបានពន្យល់ថា ស៊ុតដែលមានក្រូម៉ូសូមភេទឈ្មោលនឹងវិវត្តន៍ទៅជាញី ប្រសិនបើសំបុកពងវានៅក្រោមសីតុណ្ហភាព ៣២ អង្សារសេ ឬខ្ពស់ជាងនេះ។ បញ្ហានេះ​កំពុង​ធ្វើឲ្យ​អ្នក​វិទ្យាសាស្ត្រព្រួយបារម្ភ​ថា ប្រសិនបើសីតុណ្ហភាព​បន្ត​កើន​ឡើង សត្វ​ឈ្មោល​អាច​ក្លាយ​ទៅជាប្រភេទ​សត្វ​កម្រ​កាន់​តែខ្លាំង ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ ជាពិសេសអំប្រ៊ីយ៉ុងរបស់ពពួកសត្វល្មូនត្រូវបានប៉ះពាល់ដោយសារសីតុណ្ហភាព។ ក្រៅពីសត្វល្មូន ​សីតុណ្ហភាព​ក៏​មាន​ឥទ្ធិពល​ដល់ការបង្កកំណើតរបស់​ក្រពើ ​អណ្តើក​ និង​ត្រី​ជា​ច្រើនប្រភេទ​ផង​ដែរ។

មួយវិញទៀត សីតុណ្ហភាព​ក្តៅកំពុង​​ធ្វើ​ឱ្យ​ពពែ​រស់​នៅ​ភ្នំ Alps របស់​អ៊ីតាលី​កាន់តែមាន​មាឌតូច​ជាង​មុន ហើយពពែភ្នំ Alpine Chamois ឥឡូវនេះមានទម្ងន់ស្រាលជាង ២៥ ភាគរយបើធៀបនឹងឆ្នាំ១៩៨០។ យោងតាមប្រភពពី Bloomberg កត់សំគាល់ថា សីតុណ្ហភាពខ្ពស់ធ្វើឲ្យសត្វដែលមានឈាមក្តៅអាចស្រកទម្ងន់បាន។ យ៉ាងណាមិញ វាក៏ជាបញ្ហាមួយដែរ ដោយសារវាអាចជះឥទ្ធិពលដល់ប្រព័ន្ធធម្មជាតិផ្សេងទៀត ពីព្រោះពពែតូចៗត្រូវការអាហារតិចជាងមុន ហើយពួកវានឹងចំណាយពេលច្រើនសម្រាក និងចំណាយពេលតិចក្នុងការស្វែងរកចំណីដើម្បីព្យាយាមជៀសវាងពីកំដៅខ្លាំង។

ករណីភ្លើង​ឆេះ​ព្រៃ​បាន​បំផ្លាញ​ចម្ការ​ទំពាំងបាយជូរ​​​ពីតំបន់ក្នុង​ប្រទេស​អេស្ប៉ាញ​រហូតដល់​ជ្រលង Napa Valley របស់​រដ្ឋ California ដែលធ្វើឲ្យរសជាតិរបស់ទំពាំងបាយជូរផ្លាស់ប្តូរបើទោះបីជាពួកវារួចផុតពីកំដៅក៏ដោយ ។ របាយការណ៍របស់ BBC បាននិយាយថា ដើម្បីផលិតស្រាដែលមានគុណភាពខ្ពស់ មុខងារសំខាន់ៗចំនួនបីនៃផ្លែប៊ឺរីត្រូវតែមានតុល្យភាពដូចជា ស្ករ អាស៊ីត និងសមាសធាតុបន្ទាប់បន្សំ។ ដូច្នោះហើយ នៅពេលដែលសីតុណ្ហភាពកាន់តែក្តៅ ទំពាំងបាយជូររឹតតែទុំ ដែលនាំឱ្យវាមានរសជាតិផ្អែមដូចផ្លែទំពាំងបាយជូរក្រៀម។ បញ្ហានេះក៏អាចបង្កើនបរិមាណជាតិអាល់កុលនៅក្នុងស្រា និងកាត់បន្ថយភាពស្រទន់នៃរសជាតិ រួមនឹងក្លិនផងដែរ។

ក្រៅពីនេះ មានការសិក្សាមួយបានបង្ហាញថា គ្រាប់កាហ្វេ គឺងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដែលគ្របដណ្តប់លើតំបន់ផលិតសំខាន់ៗ។ គ្រាប់កាហ្វេលូតលាស់បានល្អបំផុតនៅក្នុងតំបន់ដែលមានសីតុណ្ហភាពថេរទាំងថ្ងៃទាំងយប់ ក៏ដូចជាពេញមួយឆ្នាំផងដែរ។ នេះមានន័យថាការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុមិនត្រឹមតែអាចនាំឱ្យមានការខ្វះខាតទិន្នផលគ្រាប់កាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់ប្រាក់ចំណូលរបស់មនុស្សរាប់លាននាក់ផងដែរ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ យោងតាមប្រភពដដែលបានបង្ហាញថា ហេតុការណ៍រន្ទះបាញ់បានកើតឡើងមកលើផែនដីប្រហែល ៨ លានដងក្នុងមួយថ្ងៃ ប៉ុន្តែចំនួននេះអាចកើនឡើងទៀតនៅពេលដែលកំដៅផែនដីកើនឡើង។ ការសិក្សាមួយបានប៉ាន់ប្រមាណថា រាល់ការឡើងកំដៅផែនដី ១ អង្សារសេអាចនាំឲ្យរន្ទះបាញ់កើនឡើង ១២ ភាគរយ។ ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យខ្យល់កាន់តែក្តៅ ដែលអាចបង្កើនឱកាសនៃព្យុះ ផ្គរ រន្ទះច្រើនជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ផលប៉ះពាល់អាចបង្កឲ្យភ្លើងឆេះព្រៃកាន់តែច្រើន ដោយសាររន្ទះអាចបណ្តាលឱ្យមានភ្លើងឆេះក្នុងចំណោមរុក្ខជាតិស្ងួត និង​ការខូចខាតដល់បណ្តាញអគ្គិសនីផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​