ទើបហក់ចូលទីផ្សារបាន១ឆ្នាំ យន្តហោះ C919 បន្តវាយលុកទីផ្សារអាស៊ីជាជាងទីផ្សារនៅអឺរ៉ុប

កាលពីខែឧសភា ឆ្នាំ២០២៣ យន្តហោះដឹកអ្នកដំណើរដែលផលិតក្នុងស្រុកដំបូងបង្អស់របស់ប្រទេសចិន C919 ត្រូវបានប្រកាសជាផ្លូវការដាក់ឲ្យប្រតិបត្តិការហោះហើរជាលើកទី១ដែលគិតមកទល់ពេលនេះមានរយៈពេលជាង១ឆ្នាំទៅហើយ។

ទោះបីជាមិនទាន់អាចហក់ចូលក្នុងទីផ្សារអឺរ៉ុបបាននៅឡើយក្តី ប៉ុន្តែដើម្បីប្រជែងទៅនឹងក្រុមហ៊ុនផលិតយន្តហោះរបស់បារាំង និងអាមេរិក Airbus ក៏ដូចជា Boeing ផងដែរនោះ C919 ដែលជាផលិតផលរបស់ក្រុមហ៊ុនចិន COMAC (The Commercial Aircraft Corporation of China) កំពុងដាក់យុទ្ធសាស្ត្រក្នុងការពង្រីកខ្លួនចូលក្នុងទីផ្សារអាស៊ី ជាពិសេសទីផ្សារក្នុងស្រុកចិនតែម្តងដែលកំពុងមានតំរូវការខ្លាំង និងត្រូវបានទទួលស្គាល់ថាជាទីផ្សារដែលមានសកម្មភាពមមាញឹកបំផុតមួយរបស់ពិភពលោក។

ខែឧសភាកន្លងទៅថ្មីនេះ ក្រុមហ៊ុនអាកាសចរចិន China Eastern Airlines ទើបតែទទួលបានយន្តហោះ C919 ទី៦របស់ខ្លួនដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការដឹកជញ្ជូនភ្ញៀវពីអាកាសយានដ្ឋាន Shanghai Pudong International Airport ទៅ Shanghai Hongqiao International Airport។

ក្នុងឆ្នាំ២០២៤នេះ តម្លៃលក់របស់យន្តហោះ C919 មានការកើនឡើងគួរឲ្យកត់សំគាល់ ពោលគឺលើសតម្លៃដែលក្រុមហ៊ុនធ្លាប់បានកុងត្រាឲ្យ China Eastern Airlines កាលពីឆ្នាំ២០២២ ពី ៩៩លានដុល្លារទៅដល់ ១០៨លានដុល្លារក្នុងមួយគ្រឿង ខណៈដែលយន្តហោះដែលមានរូបរាងស្រដៀងគ្នាដូចជា Boeing 737 MAX7 ជាដើមមានតម្លៃត្រឹមតែ៩៩,៧លានដុល្លារ ហើយ Airbus A320 ត្រឹមតែ៩៨លានដុល្លារ។

តាមផែនការក្នុងឆ្នាំនេះ COMAC អាចផលិត និងប្រគល់ C919 សរុបចំនួន១០គ្រឿងទៅឲ្យក្រុមហ៊ុនអាកាសចរ China Eastern Airlines ពោលគឺស្ថិតនៅក្នុងចំណោមកញ្ចប់ចំនួនយន្តហោះដែលខ្លួនបានចុះកុងត្រាទិញសរុបដល់ទៅ១០០គ្រឿង។

គួរឲ្យដឹងដែរថា យុទ្ធសាស្ត្របច្ចុប្បន្ននេះ COMAC មិនអាចធ្វើអ្វីលើសពីទីផ្សារក្នុងស្រុកនៅឡើយ ជាពិសេសប្រទេសចិនខ្លួនឯង និងជម្រើសបន្ទាប់គឺក្នុងតំបន់អាស៊ី។ ជាក់ស្តែងកាលពីដើមឆ្នាំកន្លងមក C919 ធ្លាប់បានបង្ហាញវត្តមាននៅក្នុងពិពណ៍យន្តហោះអន្តរជាតិរបស់ប្រទេសសិង្ហបុរីផងដែរ ដោយសង្ឃឹមថានឹងអាចទាក់ទាញចិត្តអតិថិជននៅក្នុងតំបន់។ វាក៏ជាលើកទី១ដូចគ្នាដែរ ចំពោះវត្តមានរបស់យន្តហោះដឹកអ្នកដំណើរនេះបានបង្ហាញខ្លួននៅក្រៅប្រទេសចិន។

ប្រធានផ្នែកទីប្រឹក្សាអាកាសចរអាស៊ី និងជាសាស្ត្រាចារ្យនៅសកលវិទ្យា New York University លោក David Yu បានមើលឃើញអំពីយុទ្ធសាស្ត្ររបស់ COMAC ថាជាការរៀបចំដ៏ត្រឹមត្រូវ និងចំពេលវេលាបំផុតដោយការបង្ហាញខ្លួននៅក្នុងទីផ្សារអាស៊ីនៅពេលនេះ ខណៈដែលក្រុមហ៊ុន Boeing កំពុងមានបញ្ហាផលិតកម្មដោយសារបញ្ហាបច្ចេកទេស ហើយ Airbus កំពុងជួបបញ្ហាយឺតយ៉ាវក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនដូចគ្នាដែរ។

ទោះជាយ៉ាងណាក៏ដោយ ទីផ្សារអាស៊ីគឺនៅតែជាគោលដៅអាទិភាពបំផុតសម្រាប់ C919 ដោយសារតែការវាយលុកចូលទីផ្សារអឺរ៉ុបមានភាពតឹងតែងខ្លាំងពាក់ព័ន្ធចាប់តាំងពីទំនុកចិត្តទីផ្សារទៅដល់បញ្ហាច្បាប់អនុញ្ញាត ជាពិសេសក្នុងគ្រាដែលនយោបាយធ្វើពាណិជ្ជកម្មរវាងមហាយក្សចិន និងអាមេរិកហាក់ដូចជាមិនត្រូវរ៉ូវគ្នាឡើងវិញនៅឡើយនោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2026

ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ