បរទេស៖ ជាផ្នែកមួយនៃគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលឥណ្ឌូនេស៊ីគ្រោងនឹងបញ្ចប់ទៅនៃការប្រើប្រាស់ម៉ូតូចាក់សាំងឲ្យបានទាំងស្រុងនៅទូទាំងប្រទេសត្រឹមឆ្នាំ២០៥០ខាងមុខនេះ ដោយជំនួសមកវិញនូវម៉ូតូដែលដើរដោយថាមពលអគ្គិសនីប្រមាណជា១៣លានគ្រឿង ព្រមទាំងរថយន្តដើរដោយថាមពលអគ្គិសនី ២,២លានគ្រឿង អាចបង្ហាញវត្តមានលើដងផ្លូវជាបណ្តើរៗនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។

យោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុនបានបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺបានចាប់ផ្តើមដំណើរការគម្រោងការដ៏ធំមួយនេះរួចទៅហើយ ដើម្បីធ្វើយ៉ាងណាឲ្យផ្លូវធ្វើដំណើរទាំងឡាយក្នុងប្រទេសពោរពេញទៅដោយទោចក្រយានយន្តដែលដើរដោយថាមពលអគ្គិសនី។
ផែនការ១០ឆ្នាំ និងផែនការ៣០ឆ្នាំខាងលើនេះ គឺធ្វើឡើងក្នុងពេលដែលចំនួនម៉ូតូជាក់ស្តែងនៅក្នុងប្រទេសឥណ្ឌូនេស៊ីគិតត្រឹមឆ្នាំ២០១៩កន្លងទៅគឺមានរហូតទៅដល់ ១១២លានគ្រឿង និងរថយន្តប្រមាណជា១៥លានគ្រឿងរួចទៅហើយ។

រដ្ឋមន្ត្រីក្រសួងថាមពល លោក Arifin Tasrif កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅបានធ្វើការអំពាវនាវផងដែរឲ្យក្រុមហ៊ុនបច្ចេកវិទ្យានានាដើម្បីពិភាក្សាគ្នា និងចាប់ផ្តើមការងារអភិវឌ្ឍទៅលើបច្ចេកវិទ្យាផលិតរថយន្ត និងម៉ូតូក្នុងទ្រង់ទ្រាយអាជីវកម្មខ្នាតតូច និងមធ្យមឲ្យបានឆាប់ៗបំផុត។
លោកបន្តថា រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏កំពុងចាប់ផ្តើមពិនិត្យទៅលើលទ្ធភាពក្នុងការដាក់ជំនួសរថយន្តក្រុងសាធារណៈពីរថយន្តដើរដោយថាមពលចំហេះទៅជារថយន្តដើរដោយថាមពលអគ្គិសនីវិញផងដែរ។ គួរឲ្យដឹងដែរថា ឥណ្ឌូនេស៊ី មានពលរដ្ឋប្រមាណជា២៧៥លាននាក់ ជាប្រទេសដែលមានសេដ្ឋកិច្ចល្អ និងមានចំនួនពលរដ្ឋច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតែងតែសង្ឃឹមទុកយ៉ាងមុតម៉ាំថាខ្លួននឹងក្លាយទៅជាមណ្ឌលប្រមូលផ្តុំនៃរោងចក្រផលិតរថយន្តអគ្គិសនី រោងចក្រផលិតថ្មរថយន្តធំបំផុតរបស់ពិភពលោកតាមរយៈធនធានរ៉ែដ៏កម្រដែលប្រើប្រាស់សម្រាប់ផលិតថ្មដែលជាធនធានដ៏មានសក្តានុពលបំផុតរបស់ប្រទេស៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content