យោងទៅតាមទិន្នន័យពីសហព័ន្ធយានយន្តអាស៊ាន បានបង្ហាញថា ផលិតកម្មយានយន្តនៅតំបន់អាស៊ានបានឡើងដល់ ២៨,២ ភាគរយ ឬ ២ ៨០៤ ៣៨៦ គ្រឿងនៅក្នុងរយៈពេល៨ខែដំបូងឆ្នាំ២០២២នេះ។
ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃបានកើនឡើង ១៤,៤ ភាគរយ ឬ ១ ២២៥ ៧៧៦ គ្រឿង ហើយប្រទេសឥណ្ឌូណេស៊ីបានកើនឡើង ៣៣,២ ភាគរយ ឬ ៩២០ ៣៧៦ គ្រឿង។ ការផលិតរថយន្តនៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើង ៧០,៣ ភាគរយ ឬ ៤៣៩ ៣៧២ គ្រឿង ខណៈពេលដែលវៀតណាមកើនឡើង ៤៣,៦ ភាគរយ ឬ ១៦០ ៨៥៦ គ្រឿង ហើយផលិតកម្មខាងប្រទេសមីយ៉ាន់ម៉ាក៏បានកើនឡើងដល់ ៣ ០៨៨ គ្រឿង។

សហព័ន្ធយានយន្តអាស៊ាន ក៍បានបង្ហាញពីទីន្នន័យនៃការលក់រថយន្តរបស់ប្រទេសជាសមាជិកអាស៊ានផងដែរ ដោយការលក់បានកើនឡើង ៣១,៣ ភាគរយ ឬ ២ ២០៦ ៦០៥ គ្រឿងក្នុងអំឡុងខែមករាដល់ខែសីហា។ ឥណ្ឌូណេស៊ី ដែលមានទីផ្សាររថយន្តធំជាងគេនៅក្នុងតំបន់ អាចលក់ឡានបាន ៦៥៨ ២៣២ គ្រឿង ឬ ២១,១ ភាគរយ។ ការលក់ឡាននៅក្នុងម៉ាឡេស៊ីបានកើនឡើងដល់ ៦២,៩ ភាគរយ ឬ ៤៤៧ ២០៩ គ្រឿង ចំណែកហ្វីលីពីលក់រថយន្តបាន ២១២ ៨៧២ គ្រឿង ឬ ២៥, ភាគរយ ហើយការលក់នៅក្នុងប្រទេសវៀតណាមបាន ២៦២ ៩៤០ គ្រឿង ឬ ៤៩,៩ ភាគរយ។

ទោះជាយ៉ាងណាក្តី ការលក់នៅប្រទេសសិង្ហបុរីបានធ្លាក់ចុះ ៣១,៦ ភាគរយ ខណៈដែលការលក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏បានធ្លាក់ចុះ ២,៨ ផងដែរ។ ដូចគ្នានេះដែរ ការផលិតរថយន្តនៅហ្វីលីពីនមានការធ្លាក់ចុះជាខ្លាំងស្ទើរតែសូន្យផងដែរ ដោយទទួលបានត្រឹមអត្រាកំណើន ០,៧ ភាគរយប៉ុណ្ណោះ ខណៈដែលការផលិតបានចំនួន ៥៤ ៩១៨ គ្រឿង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content