បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី RT បានរាយការណ៍ថា មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករណ៍របស់ខ្លួនទៅលើកំណើនសេដ្ឋកិច្ចពិភពលោក ដោយសារស្ថានភាពកាន់តែអាប់អួរជាងការរំពឹងទុក។ មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានបញ្ជាក់ថា ខ្លួនកំពុងកាត់បន្ថយការព្យាករណ៍ជាបណ្តើរៗសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ នេះដោយគិតចាប់តាំងពីខែមករា និងរំពឹងថានឹងមានកំណើនសេដ្ធកិច្ច ៣,៨ ភាគរយ។

កាលពីខែតុលាកន្លងទៅនេះ IMF បានបន្ទាបការព្យាកររបស់ខ្លួនមកត្រឹម ២,៧ ភាគរយ ដែលថយចុះពី ២,៩ ភាគរយកាលពីខែកក្កដា។ មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានរំពឹងថា ពួកប្រទេសដែលផលិតមានចំណែកច្រើនជាងមួយភាគបីនៃទិន្នផលសេដ្ធកិច្ចសកលនឹងចុះកិច្ចសន្យាក្នុងអំឡុងពេលណាមួយនៅក្នុងឆ្នាំនេះ ឬ ឆ្នាំបន្ទាប់។

អ្នកវិភាគជាច្រើនបានបង្ហាញថា ២៥ ភាគរយនៃដែលសេដ្ធកិច្ចធ្លាក់ចុះ គឺបណ្តាលមកពីជម្លោះរុស្ស៊ី-អ៊ុយក្រែន រួមជាមួយនឹងការកើនឡើងខ្លាំងនៃអតិផរណា ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកឡើងយឺតតិចជាង ២ ភាគរយ។ តម្លៃការរស់នៅមានការឡើងថ្លៃ ដែលបង្កឡើងដោយការឡើងថ្លៃអាហារ និងប្រេងឥន្ធនៈ នៅតែបន្តប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ការឡើងថ្លៃបានជំរុញឱ្យមានការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រាក់កម្ចីមានតម្លៃថ្លៃជាងមុន ហើយពួកគេបានជំរុញអ្នកបង្កើតគោលនយោបាយឱ្យបន្តផ្តោតខ្លាំងលើអតិផរណា ដែលប៉ះពាល់ដល់ក្រុមដែលងាយរងគ្រោះបំផុត។ លោក Tryggvi Gudmundsson ដែលជាសេដ្ឋវិទូម្នាក់របស់ IMF បានសរសេរនៅក្នុងប្លុកថា ៖ បញ្ហាប្រឈមដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះគឺតានតឹងខ្លាំងណាស់ និងការធ្លាក់ចុះសូចនាករសេដ្ឋកិច្ចកំពុងចង្អុលទៅបញ្ហាប្រឈមបន្ថែមទៀតនៅថ្ងៃខាងមុខ។ ដើម្បីកាត់បន្ថយអតិផរណា និងដោះស្រាយភាពងាយរងគ្រោះនៃបំណុល ប្រទេសមួយចំនួនគួរតែបន្តរឹតបន្តឹងសារពើពន្ធ និងរូបិយវត្ថុ ហើយយើងរំពឹងថានឹងមានការរឹតបន្តឹងបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ច G20 ជាច្រើននៅក្នុងប៉ុន្មានខែខាងមុខ ខណៈពេលដែលស្ថានភាពនៃម៉ាក្រូសេដ្ឋកិច្ចគឺគ្មានលំនឹងច្បាស់លាស់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content