តូក្យូ ៖ ជប៉ុនត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយដែលមានសកម្មភាពនេសាទត្រីសមុទ្រខ្លាំង និងមានប្រវត្តិរាប់រយឆ្នាំមកហើយដោយសារតែភូមិសាស្ត្ររបស់ខ្លួនស្ថិតនៅលើដែនដីកោះ។ ត្រីជាច្រើនប្រភេទ និងមានតម្លៃត្រូវបានប្រើប្រាស់នៅលើទីផ្សារក្នុងស្រុក ហើយមានច្រើនប្រភេទទៀតត្រូវបាននាំចេញទៅបណ្តាទីផ្សារដែលជាដៃគូនៅច្រើនប្រទេស ប៉ុន្តែប្រភេទត្រីមួយចំនួនដែលត្រូវបានជនជាតិជប៉ុនហៅថា Zako Fish នោះគឺមិនបានយកមកប្រើប្រាស់សម្រាប់ការនាំចេញ ឬសូម្បីការប្រើប្រាស់នៅលើទីផ្សារក្នុងស្រុកនោះទេកាលពីច្រើនឆ្នាំមុន។

ដោយឡែកនៅពេលបច្ចុប្បន្ននេះ សម្រាប់ប្រភេទត្រី Zako fish ដែលមិនមានតម្រូវការក្នុងទីផ្សារ ឬជាត្រីដែលមិនស្របទៅតាមស្តង់ដានៃការនាំចេញនោះត្រូវបានកែប្រែទីផ្សារបន្តិចម្តងៗទៅជាត្រីដ៏មានតម្លៃសម្រាប់យកមកធ្វើជាអាហារទទួលទានប្រចាំថ្ងៃ ហើយពេលនេះក៏កំពុងមានទីផ្សារខ្ពស់ ហើយមានតម្លៃថ្លៃ កំពុងបង្ហាញវត្តមាននៅស្ទើរគ្រប់ភោជនីយដ្ឋានតូចធំនៅទូទាំងប្រទេស។

ចុងភៅជប៉ុនដ៏ជំនាញម្នាក់ដែលមានឈ្មោះថា Kai Kosei ជាមនុស្សដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋជប៉ុននិងក្រុមអ្នកនេសាទ ដែលស្ថិតនៅផែសមុទ្រធំបំផុតរបស់ជប៉ុន Odawara fising port។
លោក Kosei មានកំណើតជាកូនអ្នកនេសាទបាននិយាយបែបនេះថា ៖
“Zako fish មិនគួរត្រូវបានគេបោះបង់ចោលក្រោមហេតុផលគ្មានប្រយោជន៍នោះឡើយ។ ខ្ញុំមានអារម្មណ៍ថាសោកស្តាយចំពោះការខ្ជះខ្ជាយទាំងនេះណាស់ ហើយយើងមិនគួរនេសាទវាយកឡើងមកលើគោកនោះទេបើយើងមិនប្រើប្រាស់វា”

ត្រី Zako Fish ច្រើនប្រភេទដែលរួមមានដូចជាត្រី Mottled spinefoot, Roudi escolar និង Luna Lionfish ជាដើម ត្រូវបានចុងភៅ Kosei យកមកច្នៃអាហារដ៏មានរសជាតិជាច្រើនមុខ ខណៈដែលកាលពីអតីតកាល ត្រីប្រភេទទាំងនេះគឺមិនដែលមានអ្នកណាយកមកធ្វើជាអាហារ ឬសូម្បីតែស្គាល់ឈ្មោះរបស់ត្រីទាំងនោះផង។
ដោយឡែកក្រុមអ្នកនេសាទជាច្រើនបាននិយាយថា ជាយូរមកហើយ ត្រី Zako fish ជាច្រើនប្រភេទមិនត្រូវបានប្រើប្រាស់ឡើយទោះបីជាវាត្រូវបានគេនេសាទហើយមានលក្ខណៈស្រស់ៗក្តី។ មកដល់ពេលនេះចុងភៅជំនាញច្នៃម្ហូប លោក Kai Kosei បានកែប្រែត្រីប្រភេទទាំងនេះទៅជាអាហារដ៏មានប្រយោជន៍នៅក្នុងតំបន់ ហើយវាត្រូវបានគេប្តូរហៅត្រីទៅជា Zako. Trash Fish is Treasure វិញដែលកំពុងមានភាពទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនដែលជាពលរដ្ឋជប៉ុន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង

ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content