មជ្ឈមណ្ឌលវេជ្ជសាស្ត្រកម្ពុជា SingMed និង Medical Group សិង្ហបុរី សហការបណ្តុះបណ្តាលធនធានវិស័យវេជ្ជសាស្ត្រ

ភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រកម្ពុជា និងសិង្ហបុរី បានសហការការគ្នាលើការបណ្តុះបណ្តាលកសាងសមត្ថភាពវិស័យវេជ្ជសាស្ត្រ និងលើកកម្ពស់សេវាថែទាំសុខភាពជូនអ្នកជំងឺកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក និងការផ្លាស់ប្តូរជំនាញផ្នែកវេជ្ជសាស្រ្តដើម្បីទទួលបានការព្យាបាលកាន់តែមានប្រសិទ្ធ​ភាពខ្ពស់ ។

SingMed Medical Center ខេមបូឌា និង Beyond Medical Group របស់ប្រទេសសិង្ហបុរី នារសៀលថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤ បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ។ កិច្ចសហការនេះត្រូវបានកំណត់ដើម្បីបង្កើនសេវាវេជ្ជសាស្រ្ត និងគុណភាពថែទាំសុខភាពក្នុងស្រុក។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមពីលោកស្រី ពិន នេត្រា អគ្គនាយិកា របស់ SingMed Medical Center រួមទាំងលោកស្រី Elayne Soh អគ្គនាយិកាក្រុមហ៊ុន Beyond ប្រទេសសិង្ហបុរី និងក្រុមគ្រូពេទ្យវះកាត់ឆ្អឹងរបស់ពួកគេដែលរួមមានមាន លោកវេជ្ជបណ្ឌិត Jerry Chen វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងជាន់ខ្ពស់ Devinder Singh វេជ្ជបណ្ឌិតឯកទេសវះកាត់ថ្លើម Stephen Chang និង វេជ្ជបណ្ឌិតឯកទេសវះកាត់មហារីកក្រពះ ពោះវៀន Chong Choon Sengកិច្ចសហការគ្នានេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់សេវាថែទាំសុខភាពជូនអ្នកជំងឺកម្ពុជា ក្នុងភាពជាដៃគូនេះបង្ហាញពីទស្សនៈវិស័យរួមគ្នាដើម្បីភ្ជាប់ការថែទាំបង្កើនបទពិសោធន៍ទៅវិញទៅមកនិងជំរុញការផ្លាស់ប្តូរជំនា​ញផ្នែកវេជ្ជសាស្រ្តដើម្បីទទួលបានការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

តាមរយៈMOU នេះ Beyond Medical Group ជាមួយនឹងក្រុមអ្នកឯកទេសចំនួន ១៦នាក់ ផ្សេងទៀត បានសន្យាសហការជាមួយSingMedដើម្បីបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាពកម្រិតខ្ពស់និងលើកកម្ពស់ស្តង់ដារការថែទាំនៅទូទាំងតំបន់។ ទិដ្ឋភាពសំខាន់នៃកិច្ចសហការគឺការបង្កើតកាលវិភាគដែលមានរចនាសម្ព័ន្ធសម្រាប់អ្នកឯកទេសសិង្ហបុរីដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្តល់សេវាថែទាំសុខភាពនៅកម្ពុជាឲ្យមានភាពកាន់តែប្រសើរឡើងទាំងពេលវេលា តម្លៃសមរម្យ និងសុវត្ថិភាពនៃសេវាវេជ្ជសាស្រ្តសម្រាប់អ្នកជំងឺទាំងក្នុង និង ក្រៅប្រទេស។

ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពថែទាំសុខភាពនោះ  ភាពជាដៃគូនេះមានគោលបំណងចែករំលែកធនធាន និងជំនាញ ដើម្បីរំលែកចំណេះដឹងរបស់អ្នកជំនាញ តាមរយៈការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលដែលមានគោលដៅ សម្របសម្រួលការអញ្ជើញមកពិគ្រោះដោយអ្នកឯកទេសសិង្ហបុរី និងគាំទ្រគំនិតផ្តួចផ្តើមកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការជាមួយ គ្លីនិក SingMed ផ្តល់ភាពងាយស្រួល និងភាពជឿជាក់នៃការព្យាបាលនិងថែទាំសុខភាពជូនប្រជាជនកម្ពុជា។ ការប្តេជ្ញាចិត្តនេះផងដែរក៏បានផ្តោតលើការបង្កើនស្តង់ដារថែទាំ និងជំរុញការកែលម្អប្រកបដោយនិរន្តរភាព ក្នុងស្ថាបន័វេជ្ជសាស្រ្ត ។

លោកស្រី Elayne Soh តំណាងឱ្យ Beyond Medical Group បានថ្លែងថា៖ យើងមានសេចក្តីរំភើបរីករាយដែលត្រូវបានជ្រើសរើសជាដៃគូដែលពេញចិត្តរបស់ គ្លីនិក SingMed នៅកម្ពុជា ។ តាមរយៈ ធនធាន និងជំនាញរបស់យើង ភាពជាដៃគូនេះត្រូវបានកំណត់ដើម្បីផ្តល់អត្ថប្រយោជន៍ជាច្រើន។ វានឹងមិនត្រឹមតែលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពមួយមុខទេ ប៉ុន្តែថែមទាំងជំរុញការបង្កើតថ្មីនិងកិច្ចសហការក្នុងការអនុវត្តផ្នែកវេជ្ជសាស្រ្តផងដែរ។ ជារួម យើងមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសុខភាព ជំរុញឱ្យមានការជឿនលឿនក្នុងការអប់រំផ្នែកវេជ្ជសាស្រ្ត និងគាំទ្រដល់ការអភិវឌ្ឍន៍វិជ្ជាជីវៈដែលកំពុងបន្តសម្រាប់អ្នកអនុវត្តផ្នែកថែទាំសុខភាព។ ចក្ខុវិស័យរួមគ្នារបស់យើងនឹងធ្វើឱ្យមានសមិទ្ធផលផលយ៉ាងសំខាន់ និង យូរអង្វែងលើ  សហគមន៍សេវាវេជ្ជសាស្រ្ត។

អ្នកស្រី ពិន នេត្រា អគ្គនាយិកា និង ជានាយកប្រតិបត្តិក្រុមហ៊ុន SingMed បានលើកឡើងថា «ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Beyond Medical Group តំណាងឱ្យភាពជឿនលឿនដ៏សំខាន់មួយនៅក្នុងសេវាកម្មថែទាំសុខភាពដែលផ្តល់ដោយ SingMed នៅក្នុងប្រទេសកម្ពុជា។ យើងខ្នះខ្នែងក្នុងការផ្តួចផ្តើមគម្រោងសំខាន់ៗ រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍន៍រួមគ្នា និងសេវាវេជ្ជសាស្រ្ដរួមបញ្ចូលគ្នាបន្ថែមទៀត។ តាមរយៈការប្រើប្រាស់ជំនាញវេជ្ជសាស្រ្ដដ៏ទូលំទូលាយរបស់ Beyond SingMed មានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពដែលរីករាលដាល និងលើកកម្ពស់កម្មវិធីសេវាវេជ្ជសាស្រ្តយ៉ាងសំខាន់»។

SingMed Medical Center គឺជាអ្នកផ្តល់សេវាថែទាំសុខភាពលំដាប់កំពូលមួយនៅក្នុងទីក្រុងភ្នំពេញ ដែលឧទ្ទិសដល់ការផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយគុណភាពខ្ពស់ និងផ្តោតលើគុណភាពព្យាបាលជូនអ្នកជំងឺជាចំបង ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី និងភាពងាយស្រួលSingMed បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការលើកកម្ពស់ស្តង់ដាថែទាំសុខភាពនៅកម្ពុជាអស់រយៈពេល ៥ ឆ្នាំមកហើយ។

Beyond Medical Group មានមូលដ្ឋាននៅប្រទេសសិង្ហបុរី គឺជាក្រុមវិនិយោគផ្នែកថែទាំសុខភាពឈានមុខគេដែលល្បីល្បាញដោយសារ ភាពល្អឥតខ្ចោះនៅក្នុងសេវាកម្មវេជ្ជសាស្រ្ត និងបច្ចេកវិទ្យាថែទាំសុខភាព៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *