ទោះបីជាស្ថិតនៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ច និងវិបត្តិសកលផ្សេងទៀតយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញថាវ័ស័យការពារជាតិរបស់មហាអំណាចគឺមិនមានភាពថមថយឡើយ ជាពិសេសទៅលើខ្ទង់ចំណាយប្រចាំឆ្នាំរបស់ពួកគេ។

ក្នុងចំណោមបណ្តាប្រទេសមហាអំណាចទាំងនោះ អាមេរិក ដែលត្រូវបានគេស្គាល់ថាជាអ្នកផលិតអាវុធ និងលក់អាវុធដ៏មានទីផ្សារបំផុតរបស់ពិភពលោកនោះក៏កំពុងតែបន្តធ្វើការអភិវឌ្ឍ និងផលិតផលិតផលរបស់ខ្លួនជាធម្មតា ប៉ុន្តែមានអាវុធថ្មីៗខ្លះត្រូវបានប្រកាសជាសាធារណៈ ខ្លះមិនមានព័ត៌មានលំអិតច្បាស់លាស់ និងខ្លះទៀតគឺជាអាវុធដែលកំពុងស្ថិតនៅក្នុងការផលិតយ៉ាងសម្ងាត់ផងដែរ។
ជាក់ស្តែងយោងតាមការស្រាវជ្រាវមួយដោយគេហទំព័រ The Popular Mechanics កាលពីពេលថ្មីៗកន្លងមកនេះបានអះអាងថា កងកម្លាំងទ័ពអាកាសអាមេរិកកំពុងសំងំអភិវឌ្ឍនូវយន្តហោះចម្បាំងជំនាន់ថ្មីមួយទៀតរបស់ខ្លួនដែលមានឈ្មោះថា NGAD ឬ Next Generation Air Dominance។

ប្រភពដដែលបានសរសេរថា វាគឺជាយន្តហោះចម្បាំងជំនាន់ចុងក្រោយមានសមត្ថភាពបំផុត នឹងក្លាយទៅជាយន្តហោះចម្បាំងដែលមានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកផងដែរ ហើយក្នុងនោះគេជឿជាក់ថាគោលបំណងនៃការផលិត NGAD ជាយន្តហោះជំនាន់ទី៦នេះគឺធ្វើឡើងដើម្បីត្រៀមសម្រាប់ធ្វើសង្គ្រាមជាមួយនឹងចិននៅសមុទ្រប៉ាស៊ីហ្វិកប្រសិនបើនៅពេលខាងមុខមហាយក្សទាំងពីរត្រូវប៉ះទង្គិចគ្នាមែននោះ។

តាមការស្រាវជ្រាវដដែលបានបន្តថា NGAD គឺជាយន្តហោះចម្បាំងដែលនឹងត្រូវយកមកជំនួសយន្តហោះចម្បាំងប្រភេទ F-22 Raptor ឲ្យបាននៅក្នុងឆ្នាំ២០៣០ ជាមួយនឹងតម្លៃដល់ទៅរាប់រយលានដុល្លារ ឬអាចស្មើទៅនឹង៣ទៅ៥ដងនៃតម្លៃរបស់យន្តហោះជួរមុខរបស់អាមេរិកមួយទៀតគឺ F-35 ។
NGAD នឹងបំពាក់បច្ចេកវិទ្យាទំនើបបំផុត ជាពិសេសអាវុធឡាស៊ែរ ហើយមានទាំងប្រភេទយន្តហោះសម្រាប់បើកបរដោយពីឡុត crewed NGAD និងបើកបរដោយស្វ័យប្រវត្តិ uncrewed NGAD ដែលវាមានតម្លៃខុសគ្នាពាក់កណ្តាល ឬប្រមាណជា៣០០លានដុល្លារសម្រាប់យន្តហោះបើកបរដោយពីឡុត crewed NGAD ខណៈដែលយន្តហោះចម្បាំងសំខាន់ៗផ្សេងទៀតដែលមានដូចជា F-35A មានតម្លៃត្រឹមតែ ៧៧លានដុល្លារ និង F-15EX Super Eagle មានតម្លៃ៨០លានដុល្លារ។ យ៉ាងណាក៏ដោយ បើទោះបីជាមិនអាចរកបានព័ត៌មានលំអិតច្រើនផ្សេងទៀតក្តីអំពីកម្មវិធីផលិត NGAD ប៉ុន្តែ Popular Mechanics បានសរសេរថា ទំហំរបស់វាអាចមានទំហំធំប្រហាក់ប្រហែលទៅនឹងយន្តហោះ F-111 ដែលជាយន្តហោះអាចធ្វើដំណើរបានរយៈចំងាយឆ្ងាយ ហើយ NGAD មានលក្ខណៈខុសពីយន្តហោះជំនាន់មុននៅត្រង់ថាវាអាចហោះបានយូរជាង និងឆ្ងាយជាងដោយសារតែអាវុធ និងកាប៊ីនស្តុកសាំងត្រូវបានរចនាឡើងបង្កប់នៅពីខាងក្នុងតួយន្តហោះជំនួសវិញ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនដាក់ផែនការ ៥ ឆ្នាំ អភិវឌ្ឍអាគុយថាមពលជំនាន់ក្រោយ ឱ្យកាន់តែទំនើប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/09/2026
ប្រទេសចិនបានដាក់ចេញផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ ដោយកំណត់គោលដៅដល់ឆ្នាំ ២០៣០ ដើម្បីជំរុញការអភិវឌ្ឍអាគុយផ្ទុកថាមពលជំនាន់ក្រោយ ឱ្យកាន់តែទំនើប និងមាននិរន្តរភាព

ជាប្រវត្តិសាស្ត្រ ! វៀតណាម លក់បណ្ណបំណុលបានជាង ១០០០លានដុល្លារ ជាលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/09/2026
បរទេស ៖ អាចនិយាយបានថា ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលវៀតណាម អាចប្រមូលចំណូលបានពីការដាក់លក់បណ្ណបំណុលរដ្ឋបានរហូតដល់ជាង ២៧ ទ្រីលានដុង ឬប្រហែលជា ១,០៥ ពាន់លានដុល្លារអាមេរិក កាលពីសប្តាហ៍មុន។ យោងតាមភ្នាក់ងារវាយតម្លៃឥណទានឯករាជ្យ S&I Ratings និងត្រូវបានដកស្រង់យកមកផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក VnExpress បានឱ្យដឹងថា នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតដែលប្រមូលបានពីការដេញថ្លៃតែមួយលើក និងពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសសមាជិកអាស៊ានមួយនេះ។

ផ្ដើមពីទុន ១ម៉ឺនដុល្លារ ខេមហ្វូត ពង្រីកផលិតផលគ្រឿងទេសខ្មែរ ជំនួសទំនិញនាំចូល
ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/09/2026
ចាប់ផ្ដើមពីទុនប្រមាណ ១ ម៉ឺនដុល្លារ បង្កើតសិប្បកម្មជាលក្ខណៈគ្រួសារកាលពីឆ្នាំ ២០០៧ អ្នកស្រី សេង ចិន្ដា បានពង្រីកអាជីវកម្មគ្រឿងទេសរបស់ខ្លួនក្រោមឈ្មោះ «ខេមហ្វូត» រហូតមានផលិតផលជាង ៧ មុខ និងកំពុងបង្កើនសមត្ថភាពផលិត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក

ក្រសួងរៀបចំដែនដី បន្តដោះស្រាយបញ្ហា និងឈានដល់ការចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរីចំនួន ៨គម្រោង ស្មើ ១ ៣១២ បណ្ណ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/09/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/09/2026
បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content