អ្នកកែច្នៃប្លាស្ទីក៖ គោលបំណងយើងមិនមែនចង់កែច្នៃសំរាមទូទាំងប្រទេសទេ តែចង់បណ្ដុះគំនិត កែច្នៃទៅដល់អ្នកប្រើប្រាស់

សំណល់ប្លាស្ទីក គឺជាប្រភេទកាកសំណល់ដែលមិនងាយរលាយ ហើយអាចផ្ដល់នូវផលប៉ះពាល់​ដល់​បរិស្ថាន ព្រមទាំងសុខមាលភាពមនុស្សជាតិផងដែរ។ ដូច្នេះ ដើម្បីចៀសវាងការផលិតកាន់តែច្រើននៃ​ប្លាស្ទីក ពិភពលោកកំពុងមាននិន្នាការកែច្នៃ​ប្លាស្ទីកប្រើប្រាស់ឡើងវិញ។

នៅកម្ពុជា និយាយដោយឡែក ការកែច្នៃប្លាស្ទីកដើម្បីប្រើប្រាស់ឡើងវិញ គឺនៅមានកម្រិតតិចតួចនៅឡើយ។ ម្លោះហើយ គេត្រូវការការចូលរួមឱ្យបានច្រើនបន្ថែមទៀតពីប្រជាពលរដ្ឋគ្រប់រូប ដើម្បីគោលបំណងរួមមួយ គឺបង្កើតបរិស្ថានដែលស្រស់់ស្អាត និងមិនមានការបំពុល។ ក្នុងចំណោមសិប្បកម្មកែច្នៃសំណល់ប្លាស្ទីកនៅកម្ពុជា មានសិប្បកម្ម​មួយដែលជ្រើសរើសយកការបំប្លែងសំណល់ប្លាស្ទីកទៅជាសម្ភារៈប្រើប្រាស់យ៉ាងទាក់ទាញ។

អ្នកនាង Alix Langlois ជាម្ចាស់សិប្បកម្មកែច្នៃប្លាស្ទីកជនជាតិបារាំង ដែលចាប់ផ្ដើមការកែច្នៃ​របស់ខ្លួននៅកម្ពុជាក្នុងអំឡុងឆ្នាំ២០១៨។ សិប្បកម្មនេះមានឈ្មោះថា Trash is nice ជាសិប្បកម្ម​តូចល្មម ដែលមានទីតាំងនៅតំបន់កោះពេជ្រ។

បើតាមម្ចាស់សិប្បកម្មរូបនេះ ក្នុងមួយខែខ្លួនប្រមូលបានសំណល់ប្លាស្ទីកត្រឹមតែប្រមាណ ១០០គីឡូ ប៉ុណ្ណោះសម្រាប់យកទៅកែច្នៃ ហើយដែលសំណល់ទាំងនោះភាគច្រើនបានមកពីក្រុមហ៊ុន ឬបុគ្គលផ្ទាល់ជាអ្នកយកទៅឱ្យខ្លួនដល់សិប្បកម្មតែម្ដង។

យ៉ាងណាក៏ដោយ បើទោះបីជាផលិតផលប្លាស្ទីកចម្រុះពណ៍ដ៏ស្រស់ស្អាត និងច្រើនម៉ូត ច្រើនទម្រង់ ដែលត្រូវបានសាធារណៈ​ជ​នកោតសរសើរក្ដី ក៏ម្ចាស់សិប្បកម្មរូបនេះនៅតែរក្សាទំហំផលិតឱ្យនៅដដែល។

កាត់សក់ខ្លី ពាក់អាវពណ៍ទឹកប៊ិកក្រម៉ៅ អ្នកនាង Alix Langlois ដែលកំពុងឈរនៅខាងមុខរោង​សិប្បកម្ម​​កែច្នៃប្លាស្ទីករបស់ខ្លួនបានរៀបរាប់ប្រាប់ AMS Economy ថា៖

«ទំហំនៃការកែច្នៃរបស់យើងបច្ចុប្បន្នមានទំហំ​តូចនៅឡើយ ប៉ុន្តែគោលបំណងរបស់យើងក៏មិនមែនចង់កែច្នៃសំណល់ប្លាស្ទីកនៅទូទាំងប្រទេសនោះទេ យើងគ្រាន់តែចង់បង្ហាញប្រាប់អ្នកប្រើប្រាស់ថា ពួកគេគួរតែកែច្នៃប្លាស្ទីកដែលប្រើប្រាស់រួច ដើម្បីប្រើប្រាស់ឡើងវិញ»។

ដើម្បីឱ្យការងារនេះកាន់តែរលូន អ្នកនាង Alix Langlois និងក្រុមការងារ តែងឆ្លៀតបើកវគ្គបណ្ដុះ បណ្ដាលទៅកាន់យុវជន ជាពិសេសសិស្ស និស្សិតឱ្យយល់ពីសារៈសំខាន់នៃការកែច្នៃសំណល់ប្លាស្ទីក ក៏ដូចជាវិធីមួយចំនួនដែលពួកគេអាចប្រើដើម្បីកែច្នៃប្លាស្ទីកដោយខ្លួនឯងបាន។

អ្នកនាង Alix Langlois បានបន្តឱ្យដឹងថា ៖

«យើងចង់ឃើញប្រជាជនកម្ពុជាបានយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់ដែលប្លាស្ទីកបានជះឥទ្ធិពលដល់ការរស់នៅរបស់ពួកគេ ហើយមិនមែនសម្រាប់តែអ្នករស់នៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ ពោលគឺសម្រាប់ប្រជាជនទូទាំងប្រទេសតែម្ដង»។

គួរបញ្ជាក់ថា សិប្បកម្ម Trash is nice បច្ចុប្បន្ននេះ បានកែច្នៃសំណល់ប្លាស្ទីកទៅជាសម្ភារៈប្រើប្រាស់ឡើងវិញជាច្រើនប្រភេទ ដូចជា ទម្រកែវ ក្រាស់សិតសក់ បន្តោងសោរ ថូ និងកាបូបតូចៗសម្រាប់ដាក់នាមបណ្ណជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព