វិភាគ ៖ បេសកកម្មមេដឹកនាំរុស្ស៊ីសប្តាហ៍នេះអាចជាការទាក់ម៉ូយចាស់វៀតណាមយកលុយទិញគ្រាប់ពីកូរ៉េខាងជើង

ដំណើរទស្សនកិច្ចគួរឲ្យភ្ញាក់ផ្អើលរបស់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ទៅកាន់វៀតណាមដែលជាសម្ព័ន្ធមិត្តអាមេរិកហាក់ដូចជាមិនមែនជារឿងសាមញ្ញពេកនោះទេ ពីព្រោះថាលោកខាងលិចតែងតែដាក់សំពាធជានិច្ចទៅដល់ប្រទេសទាំងឡាយណាដែលហ៊ានទទួលស្វាគមន៍វត្តមានរបស់មេដឹកនាំរុស្ស៊ីរូបនេះ។

មិនត្រឹមតែមិនខ្វាយខ្វល់នឹងការរិះគន់ និងការមិនសប្បាយចិត្តរបស់អាមេរិករួមទាំងលោកខាងលិចផងនោះ រដ្ឋាភិបាលទីក្រុងហាណូយថែមទាំងបានផ្តល់ឳកាសទៅដល់លោក Putin ក្នុងការធ្វើសេចក្តីថ្លែងការណ៍អំពីប្រធានបទជាច្រើនដោយក្នុងនោះមានទាំងការបញ្ចេញទស្សនៈផ្ទាល់ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែនទៀតផង។

ចំពោះដំណើរទស្សនកិច្ចលើកនេះគឺស្របពេលដែលលោក Putin ទើបតែបញ្ចប់ទស្សនៈកិច្ចជាប្រវត្តិសាស្ត្ររបស់លោកដែរទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីដើមសប្តាហ៍។

តើការមកដល់របស់លោក Putin លើកនេះគឺជាការគាស់រំលឹកឡើងវិញនូវមិត្តភាពក្នុងអំឡុងពេលសំពាធពីអាមេរិក ឬដើម្បីស្តារឡើងវិញនូវទំនាក់ទំនងយោធា ជាពិសេសគឺការទិញ-លក់អាវុធរវាងគ្នាដែលប្រទេសទាំងពីរធ្លាប់មានឈ្មោះជាម៉ូយចាស់នឹងគ្នាអស់រយៈពេលជាយូរនោះហើយនោះឬក៏យ៉ាងណា?

The South China Morning Post (SCMP) បានដកស្រង់សំដីអ្នកវិភាគជាច្រើនរូបដែលជឿជាក់ថាបេសកកម្ម២ថ្ងៃរបស់លោក Putin គឺច្បាស់ណាស់គេចមិនផុតពីការពិភាក្សាគ្នាដើម្បីទិញ-លក់អាវុធនោះទេដោយក្នុងនោះពួកគេមើលឃើញថា រុស្ស៊ីកំពុងព្យាយាមទិញគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង ប៉ុន្តែចាំបាច់ត្រូវការលុយមួយចំនួនមកចំណាយ ដូច្នេះវាអាចធ្វើឡើងតាមរយៈការលក់អាវុធមួយចំនួនទៅឲ្យវៀតណាម។

សាស្ត្រាចារ្យ Carl Thayer នៅសកលវិទ្យាល័យ University of New South Wales ដែលជាអ្នកសិក្សាស្រាវជ្រាវផ្តោតលើវិស័យការពារជាតិវៀតណាមយល់ឃើញថា៖ ក្នុងគ្រាដែលតំរូវការនៃការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនគឺជាកិច្ចការងារអាទិភាពរបស់រុស្ស៊ី វាគ្មានហេតុផលអ្វីដែលលោក Putin ត្រូវបំពេញទស្សនកិច្ចម្តង២ប្រទេសជាប់គ្នាបែបនេះទេ។ ធ្វើបែបនេះលោក Carl ជឿជាក់ថា រុស្ស៊ីនឹងអាចងាកទៅរកអតិថិជនចាស់របស់ខ្លួនក្នុងស្ថានភាពដ៏លំបាកនេះ ហើយថែមទាំងអាចផ្តល់កុងត្រារយៈពេលវែងជូនវៀតណាមទៀតផង។

លោកបន្តថា រុស្ស៊ីបានត្រៀមខ្លួនរួចទៅហើយប្រសិនបើតម្លៃលក់គួរសមអាចពិចារណាបាន ឬក៏អាចមានជម្រើសជាការដោះដូរសព្វាវុធរវាងគ្នាក៏ថាបានរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្នុងនោះផងដែរ គេសង្កេតឃើញថាចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនមក រុស្ស៊ី បានធ្លាក់ឈ្មោះចេញពីបញ្ជីប្រទេសដែលនាំចេញអាវុធច្រើនជាងគេបំផុតលើពិភពលោកដោយស្ថិតក្នុងអត្រាថយចុះដល់ទៅ៥៣ភាគរយចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ កន្លងមកនេះ។

ទោះបីជាយ៉ាងណាក្តី ទូតអ៊ុយក្រែនប្រចាំនៅក្រុងហាណូយ លោក Oleksandr Garman បានបង្ហាញភាពសុទិដ្ឋិនិយមថា វៀតណាមនឹងមិនហ៊ានសហការជាមួយនឹងរុស្ស៊ីដើម្បីគាំទ្ររដ្ឋាភិបាលដែលកំពុងតែលុកលុយប្រទេសអ៊ុយក្រែននោះទេ ហើយម្យ់ាងមេដឹកនាំអ៊ុយក្រែន និងវៀតណាមក៏ធ្លាប់បានជួបជុំពិភាក្សាគ្នាជាច្រើនលើមកហើយដែរ។

វៀតណាម តែងតែបញ្ជាក់អំពីជំហអព្យាក្រិតមិនលូកដៃកិច្ចការងារផ្ទៃក្នុង ​ជាពិសេសជម្លោះនៅអ៊ុយក្រែនក្តី ប៉ុន្តែគេសង្កេតឃើញថាមិនខុសពីកូរ៉េខាងជើងនោះទេពីព្រោះថាវៀតណាមគឺជាប្រទេសតិចតួចប៉ុណ្ណោះដែលអាចផលិតគ្រាប់កាំភ្លើងធំស្របតាមស្តង់រុស្ស៊ី និងក៏ជាប្រទេសដែលសំបូរអាវុធដែលសេសសល់ពីសហភាពសូវៀតផងដែរ។

យ់ាងណាក្តី គេអាចមើលឃើញថា អាមេរិក និងលោកខាងលិចនឹងនៅតែរង់ចាំមើលថា តើវៀតណាម-រុស្ស៊ី នឹងមានសកម្មភាពគួរឲ្យសង្ស័យយ៉ាងណានៅក្រោយជំនួបនេះទាំងដែលបានដឹងហើយថាបើវាអាចក្លាយទៅជាការពិតមែននោះ កុងត្រាទិញ-លក់អាវុធរ វាងវៀតណាម និងរុស្ស៊ី ប្រាកដណាស់នឹងអាចធ្វើឡើងតាមរយៈប្រទេសទី៣ជាមិនខាន។

រំលឹកដែរថា កាលពីឆ្នាំ២០២៣ វៀតណាមមិនមានធ្វើការបញ្ជាទិញអាវុធថ្មីបន្ថែមណាមួយគួរឲ្យកត់សំគាល់ឡើយ ហើយកំពុងសម្លឹងមើលដៃគូមួយចំនួនសម្រាប់បំពេញផែនការអាវុធរបស់ខ្លួនឡើងវិញដែលក្នុងនោះមានទាំងកូរ៉េខាងត្បូង និងប្រទេសរុស្ស៊ីផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់