ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសវៀតណាម

បរទេស៖ យោងតាមប្រភពព័ត៌មានពី Al Jazeera បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសវៀតណាមហើយនៅព្រឹកថ្ងៃទី២០ ខែមិងុនា ឆ្នាំ២០២៤នេះ ដើម្បីពិភាក្សាជាមួយមេដឹកនាំប្រទេសនេះ បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងការពារជាតិជាមួយកូរ៉េខាងជើង។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះចតនៅទីក្រុងហាណូយ ហើយវៀតណាមគឺជាគោលដៅចុងក្រោយរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ីរូបនេះបានសរសើរវៀតណាមចំពោះគោលជំហរស្មើរភាពរបស់ខ្លួនចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបានសរសើរពីភាពរីកចម្រើនរបស់វៀតណាមលើពាណិជ្ជកម្ម និងវិស័យថាមពល។ លើសពីនេះ លោកពូទីនបានសាទរចំពោះវៀតណាមសម្រាប់ការគាំទ្រលើវិធីជាក់ស្តែងមួយដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ គួរឲ្យបញ្ជាក់ដែរថា វៀតណាមបានអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹតជាផ្លូវការក្នុងទំនាក់ទំនងជាមួយមហាអំណាចពិភពលោក ដោយមិនបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។

កលាពីឆ្នាំ ២០១៧ ប្រធានាធិបតីរុស្ស៊ី Vladimir Putin ធ្លាប់លើកឡើងថា រុស្ស៊ី និងវៀតណាមបានចែករំលែកការវាយតម្លៃស្រដៀងគ្នានៃស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លើសពីនេះ ជំហររបស់វៀតណាមនៅលើសមុទ្រចិនខាងត្បូង គឺការទាមទារផ្លូវទឹកយុទ្ធសាស្ត្រស្ទើរតែទាំងស្រុងជារបស់ខ្លួនរួមមាន តំបន់ឧស្ម័ន និងប្រេងដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ដោយត្រូវបានទាញយកដោយក្រុមហ៊ុនរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី Vladimir Putin លើកឡើងថា ថាមពលគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏មានសារៈសំខាន់ ជាមួយនឹងការបណ្តាក់ទុនរួមគ្នារវាងរុស្ស៊ី និងវៀតណាមលើឥន្ធនៈហ្វូស៊ីលនៅសមុទ្រចិនខាងត្បូង និងនៅភាគខាងជើងនៃប្រទេសរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom ក៏មានប្រតិបត្តិការតំបន់ឧស្ម័នក្នុងប្រទេសវៀតណាមផងដែរ។  ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមដើម្បីបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាម ដោយមានការគាំទ្រពី Rosatom ដែលជាក្រុមហ៊ុនថាមពលនុយក្លេអ៊ែរដ៏ធំរបស់រដ្ឋរបស់រុស្ស៊ីផងដែរ។


ឥឡូវនេះ ប្រហែល ៦០ ភាគរយនៃប្រតិបត្តិការរវាងរុស្ស៊ី និងវៀតណាមត្រូវបានអនុវត្តដោយប្រើរូបិយប័ណ្ណរៀងៗខ្លួនរបស់ភាគីទាំងពីរ ជំនួសប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូ។ ប្រធានាធីបតីរុស្ស៊ី បានកត់សម្គាល់ថា ប្រទេសទាំងពីរបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើនពាណិជ្ជកម្មទៅវិញទៅមក និងជំរុញការវិនិយោគ ជាពិសេសប្រាក់រូប៊លរុស្ស៊ី និងប្រាក់ដុងវៀតណាម។ លើសពីនេះ ប្រតិបត្តិការនេះមានចំណែកច្រើនជាង ៤០ ភាគរយនៃពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុន ហើយនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះភាគហ៊ុនរបស់ពួកគេបានកើនឡើងដល់ជិត ៦០ ភាគរយ។ កាលពីឆ្នាំ ២០០៦ ធនាគារបណ្តាក់ទុនរួមវៀតណាម-រុស្ស៊ីត្រូវបានបង្កើតឡើងដោយប្រទេសទាំងពីរក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ។

មិនត្រឹមតែប៉ុណ្ណោះ ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី-វៀតណាមបានកើនឡើងបន្ថែម ៨ ភាគរយក្នុងឆ្នាំ ២០២៣ ហើយបន្តកើនឡើង ខណៈដែលវិស័យថាមពលនៅតែជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការ។ បន្ថែមពីនេះ រុស្ស៊ីបាននាំចេញអាហារ ធនធានរ៉ែ គ្រឿងចក្រ និងឧបករណ៍ផ្សេងៗទៅកាន់វៀតណាម ខណៈដែលទំនិញវៀតណាមជាច្រើនរួមមាន សម្លៀកបំពាក់ ផ្លែឈើ បន្លែ និងផលិតផលកសិកម្មផ្សេងទៀតកំពុងមានតម្រូវការនៅលើទីផ្សាររុស្ស៊ី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ