SAAMBAT 2 ៖ កម្មវិធីផ្សារភ្ជាប់កសិកម្មប្រពៃណីជាមួយបច្ចេកវិទ្យា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល

កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល ត្រូវបានធ្វើឡើងអស់មួយរដូវកាលហើយ និងកំពុងតែចាប់ផ្ដើមអនុវត្តសម្រាប់រដូវកាលទី២បន្តទៀត។ កម្មវិធីនេះ បានផ្ដល់ឱកាសដល់ម្ចាស់អាជីវកម្មក្នុង​វិស័យ​កសិកម្ម​​ទាំង​ឡាយ​ណាដែលប្រើប្រាស់គំនិតនវានុវត្តន៍ និងចង់បានជំនួយហិរញ្ញប្បទាន​សម្រាប់ដំណើរការអាជីវកម្មនោះ។ ជាមួយគ្នានេះ កម្មវិធីក៏បានលើកទឹកចិត្តដល់ធុរជនដែលមានបច្ចេកវិទ្យាល្អៗ ដើម្បីចូលរួមពង្រឹងសង្វាក់ផលិតកម្មនៃវិស័យកសិកម្មជារួមផងដែរ។ 

ក្នុងឱកាសពិធីសម្ពោធកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល (SAAMBAT) រដូវកាលទី២ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានថ្លែងថា គម្រោងនេះនឹងបន្តផ្ដល់ហិរញ្ញប្បទានដល់អាជីវកម្មណាដែលផ្ដល់នូវគំនិតអភិវឌ្ឍន៍ថ្មីៗលើវិស័យកសិកម្ម។

ឯកឧត្តមបណ្ឌិតបន្តថា ៖

«យើងចង់ផ្សារភ្ជាប់កសិកម្មប្រពៃណីជាមួយនឹងបច្ចេកវិទ្យា ដើម្បីជំរុញសង្វាក់ផលិតកម្មយើងឱ្យកាន់តែរីកធំធាត់ឡើង ឈានទៅធានាបាននូវសន្តិសុខស្បៀង»។

ក្នុងរដូវកាលទី១កន្លងទៅ កម្មវិធីខាងលើបានផ្ដល់ហិរញ្ញប្បទានដល់ក្រុមជ័យលាភីចំនួន ៤ក្រុម ដែលពួកគេសុទ្ធសឹងតែជាម្ចាស់អាជីវកម្មកសិកម្មឌីជីថល។ តួយ៉ាងដូចជា អាជីវកម្មប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណាំតាមទូរស័ព្ទដៃ និងអាជីវកម្មបង្កើតកម្មវិធី (App) ដាំដុះជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អាជីវកម្មជាប់ជ័យលាភីទាំង៤ក្រុម ក៏បានប្រើប្រាស់កញ្ចប់របស់គម្រោងក្នុងការចុះទៅតាមតំបន់មូលដ្ឋាន ដើម្បីបណ្ដុះបណ្ដាលប្រជាកសិករឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បម្រើឱ្យវិស័យកសិកម្មផងដែរ។

លោក គួង វុត្ថា អ្នកសម្របសម្រួលផ្នែកបច្ចេកវិទ្យាឌីជីថលនៃអនុសមាសភាគ ២.២ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មីតេជោ ក៏បានរៀបរាប់ផងដែរថា ក្នុងការអនុវត្តកម្មវិធីទាំងរដូវកាលទី១ និងទី២​នេះ គឺមានគោលដៅបញ្ច្រាបការបណ្ដុះបណ្ដាលឱ្យទៅដល់ប្រជាកសិករចំនួន ១២ ៥០០នាក់ នៅទូទាំងប្រទេស។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល ដើរស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ដែលផ្ដោតលើ “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល” ដោយរួមមានកិច្ចការអាទិភាព​​ចំនួន ៥។

ក្នុងនោះ មុំទី២ គឺផ្តោតលើការអភិវឌ្ឍ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថលតាមរយៈការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យ​សេដ្ឋកិច្ច ការបង្កើតធុរកិច្ចឌីជីថលថ្មី ការជំរុញការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស ការជំរុញការអភិវឌ្ឍ​ខ្សែច្រវាក់ឌីជីថល និងការជំរុញការកសាង និងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ឌីជីថល​ដើម្បីសម្រួល​ធុរកិច្ច ក៏ដូចជាជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ។

គួរបញ្ជាក់ថា កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល (SAAMBAT) ស្ថិតក្រោមការគាំទ្រពីក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងពង្រឹង និងពង្រីកសង្វាក់ផលិតកម្ម ហើយមានក្រសួង​សេដ្ឋកិច្ច​ជាអ្នកអនុវត្តដោយផ្ដោតសំខាន់លើការបង្កើនជំនាញ បច្ចេកវិទ្យា និងសហគ្រិនភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់