ស្ថាប័ន The Recovery Worldwide បានបង្ហាញតួលេខថា កាកសំណល់ជាកែវ និងកញ្ចក់បច្ចុប្បន្នដល់ទៅ ៧៩ ភាគរយលើពិភពលោកគឺមិនត្រូវបានយកមកច្នៃឡើងវិញឡើយ ដែលនេះមានន័យថា សកម្មភាពកែច្នៃឡើងវិញនៅតាមបណ្តាប្រទេសទាំងឡាយលើសកលលោកមានចំនួនត្រឹមតែ ២១ ភាគរយប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់សិង្ហបុរីរកឃើញវិធីសាស្ត្រថ្មីមួយ ក្នុងការជួយដោះស្រាយបញ្ហានេះ តាមរយៈបច្ចេកវិទ្យាកែច្នៃថ្មីកាន់តែមានប្រសិទ្ធភាព និងជឿជាក់ថានឹងអាចផ្គត់ផ្គង់តម្រូវការដ៏ចាំបាច់សម្រាប់ជីវិតមនុស្សលោកនាពេលអនាគត។
បច្ចេកវិទ្យាថ្មី ដែលអាចកែច្នៃកែវ និងកញ្ចក់ ទៅជាវត្ថុធាតុដើមក្នុងការផលិតបេតុង ដែលអាចប្រើប្រាស់ជាមួយនឹងម៉ាស៊ីន 3-D គឺជាបច្ចេកវិទ្យាដ៏សំខាន់ សម្រាប់ការងារសាងសង់ដ៏មានសារៈសំខាន់របស់ពិភពលោកនាពេលអនាគត។

ការិយាល័យកិច្ចការងារសេដ្ឋកិច្ច និងកិច្ចការងារសង្គមរបស់អង្គការសហប្រជាជាតិ បានធ្វើការព្យាករណ៍ថា គិតត្រឹមឆ្នាំ២០៥០ ពលរដ្ឋប្រមាណជា ៦៦ ភាគរយ ឬត្រូវជា ២៥០០ លាននាក់នឹងប្រមូលផ្តុំគ្នារស់នៅតាមតំបន់ប្រជុំជន និងទីក្រុង ដែលវាជាកត្តាមួយដ៏សំខាន់រុញច្រានឱ្យការងារសាងសង់មានសន្ទុះកាន់តែខ្លាំងក្លា ហើយចាំបាច់ត្រូវស្វែងរកការផលិតបេតុងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
វត្ថុធាតុផលិតជាបេតុងចេញពីកាកសំណល់កែវ និងកញ្ចក់នេះ ត្រូវបានអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានជាតិសិង្ហបុរី NTU ជឿជាក់ថានឹងជួយឱ្យវិស័យសាងសង់កាន់តែមាននិរន្ត ភាពព្រមទាំងអាចដោះស្រាយបញ្ហាវិបត្តិកង្វះខាតខ្សាច់នាពេលខាងមុខ ពីព្រោះថា បច្ចុប្បន្ន ខ្សាច់គឺជាធនធានដែលពិភពលោកប្រើប្រាស់ច្រើនបំផុត បន្ទាប់ពីទឹកក្នុងនោះត្រឹមរយៈពេល ២០ ឆ្នាំចុងក្រោយ តម្រូវការប្រើប្រាស់ខ្សាច់មានការកើនឡើងដល់ទៅ ៣ ដង។

លើសពីនេះ បច្ចេកវិទ្យានេះនឹងអាចជួយកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាស ដូចជាការបំផ្លាញប្រព័ន្ធអេកូឡូស៊ីនិងការបំពុល ដែលកើតឡើងមកពីការជីកយកខ្សាច់នៅតាមទន្លេសមុទ្រនាពេលបច្ចុប្បន្ននេះផងដែរ និងកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់សិង្ហបុរីអាចច្នៃកាកសំណល់កែវ និងកញ្ចក់ផលិតបានទៅជាកៅអី សម្រាប់អង្គុយជាលើកដំបូងរួចរាល់ហើយ ដែលមានភាពរឺងម៉ាំអាចប្រើប្រាស់បានយូរអង្វែង និងមិនមានផលប៉ះពាល់ដល់បរិស្ថានឡើយ ហើយពួកគេបានអះអាងថា ផលិតផលដំបូងនេះនឹងក្លាយទៅជាការត្រួសត្រាយផ្លូវ សម្រាប់វដ្ដនៃការប្រើប្រាស់ផលិតផលដ៏ចាំបាច់ផ្សេងទៀតនៅក្នុងឧស្សាហកម្មនៃវិស័យសំណង់របស់ពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ចិន-រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ១ សប្តាហ៍នៅដែនសមុទ្រនៃខេត្ត Qingdao
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានប្រកាសថា លំហាត់សមយុទ្ធប្រចាំឆ្នាំ Joint Sea-2026 នៅក្នុងទឹកដីនៃប្រទេសចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃចន្ទនេះ តទៅ
AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content