អាមេរិក និងជប៉ុន សង្ស័យកំពុងរៀបផែនការរួមត្រៀមប្រព័ន្ធបាញ់មីស៊ីលក្នុងករណីបន្ទាន់នៅកោះតៃវ៉ាន់

បរទេស ៖ សារព័ត៌មានអន្តរជាតិជាច្រើននៅសប្តាហ៍នេះបានធ្វើការចេញផ្សាយថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងរៀបចំផែនការក្នុងការបង្កើតជាអង្គភាពរួមដែលអាចប្រតិបត្តិការប្រព័ន្ធបាញ់មីស៊ីលចំងាយឆ្ងាយថ្មីមួយក្នុងគោលបំណងធំដើម្បីអាចគាំទ្រដល់កោះតៃវ៉ាន់ក្នុងករណីវាយប្រហារបន្ទាន់ណាមួយ។

ទាំងកាសែតក្នុងស្រុករបស់ជប៉ុន ដូចជា Japan Times និង Kyodo news ក៏បានចុះផ្សាយដូចគ្នានេះដែរថា ផែនការនេះអាចនឹងបញ្ចប់រួចរាល់នៅត្រឹមដំណាច់ខែធ្នូខាងមុខ ដោយក្នុងនោះរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងដាក់ពង្រាយមីស៊ីល និងអង្គភាពរបស់ខ្លួនជាច្រើនកន្លែងនៅលើដែនកោះ Nasei Island ហើយទីតាំងមួយចំនួនទៀតនៅលើទឹកដីនៃប្រទេសហ្វីលីពីនផងដែរ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះទាំងភាគីខាងយោធាអាមេរិក អាមេរិក និងជប៉ុនបានអះអាងថា ក្រៅតែពីអាវុធជាច្រើនប្រភេទនោះ គេក៏អាចមើលឃើញប្រព័ន្ធបាញ់មីស៊ីលចំងាយឆ្ងាយទំនើបបំផុតរបស់អាមេរិក គឺ HIMARS ផងដែរ ដែលត្រូវដាក់ពង្រាយលើទីតាំងទាំងនោះ។

ដោយឡែក សម្រាប់អង្គភាពជំនាញរបស់សហរដ្ឋអាមេរិកលើកិច្ចការងារទីអវកាសការវាយប្រហារទីអវកាស និងរលករំខានផងនោះ នឹងត្រូវរៀបចំនៅលើទឹកដីនៃប្រទេសហ្វីលីពីន។

ទោះបីជាយ៉ាងណាក្តី មកទល់ពេលនេះអស់រយៈពេលជាច្រើនថ្ងៃមកហើយដែលទាំងខាងភាគីក្រសួងការពារជាតិជប៉ុន-អាមេរិក និងហ្វីលីពីន ព្រមទាំងទូតរបស់ពួកគេផងដែរ មិនមានអ្នកណាម្នាក់ហ៊ានធ្វើការអះអាង ឬសូម្បីតែឆ្លើយតបទៅនឹងព័ត៌មានទាំងនេះនោះទេ។

គួរឲ្យដឹងដែរថា ក្នុងឆ្នាំ២០២៤នេះ រដ្ឋាភិបាលក្រុងប៉េកាំងដែលតែងតែទាមទារថា កោះតៃវ៉ាន់គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាព ហើយអំពាវនាវឲ្យអន្តរជាតិគោរពនូវគោលការណ៍ចិនតែមួយចំពោះរដ្ឋាភិបាលកោះតៃវ៉ាន់នោះ បានរៀបចំធ្វើសមយុទ្ធយោធាធំៗចំនួន២លើករួចមកហើយដែលជាសកម្មភាពយោធាក្នុងទម្រង់លុកលុយយកកោះតៃវ៉ាន់។

សូមជម្រាបដែរថា មកទល់នឹងពេលនេះ មានប្រទេសមិនច្រើននោះទេដែលហ៊ានធ្វើទំនាក់ទំនងផ្លុវការជាមួយនឹងកោះតៃវ៉ាន់ ពោលគឺមានតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនប៉ុណ្ណោះ ហើយជារឿយៗអាមេរិកតែងតែបានបញ្ចេញសកម្មភាពប្រឆាំងទៅនឹងបំណងរបស់ចិនដោយមានការបំពេញទស្សនកិច្ចផ្លូវរដ្ឋដោយមន្ត្រីជាន់ខ្ពស់ ជាពិសេសការចុះហត្ថលេខាលើកុងត្រាផ្គត់ផ្គង់អាវុធឲ្យកោះតៃវ៉ាន់ដ៏សន្ធឹកសន្ធាប់ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2026

ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ