សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ ឬហៅកាត់ថា IATA ធ្លាប់បានបង្ហាញរបាយការណ៍កាលពីពេលកន្លងមកហើយថា ការហោះហើរតាមអាកាសនាពេលបច្ចុប្បន្នដោយប្រើប្រាស់ថាមពលឥន្ធនៈបានធ្វើឲ្យកកើតឡើងនូវឧស្ម័នបំពុលបរិយាកាស C02 ដល់ទៅ២ទៅ៣ភាគរយនៃការបំពុលអាកាសសរុបដែលមាននៅលើសកលលោក។

បញ្ហានេះបានក្លាយទៅជាចំណោទសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនក្នុងការនាំគ្នាធ្វើការដោះស្រាយរួមគ្នា ហើយក្នុងនោះជាលទ្ធភាពគួរឲ្យចាប់អារម្មណ៍មួយពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រជនជាតិស្វីសដោយពួកគេអាចធ្វើការកែច្នៃផលិតប្រេងសាំងថ្មីម្យ៉ាងតាមរយៈការធ្វើប្រតិកម្មរវាងគ្នានៃថាមពលព្រះអាទិត្យជាមួយនឹងខ្យល់ដែលស្ថិតនៅក្នុងបរិយាកាស។

ប្រេងសាំងថ្មីនេះអាចប្រើប្រាស់ជាមួយនឹងយន្តហោះបានយ៉ាងមានប្រសិទ្ធភាព ហើយក៏ជាផលិតផលដែលបានមកពីការធ្វើប្រតិកម្មរវាងកំដៅព្រះអាទិត្យជាមួយនឹងខ្យល់បរិយាកាសដែលមានទាំងឧស្ម័នកាបូនិកផង។ ដំណាក់កាលផលិតធ្វើឡើងដំបូងតាមរយៈការចាប់យកឧស្ម័នកាបូនិកព្រមទាំងសារជាតិទឹកដែលមាននៅក្នុងខ្យល់ទៅធ្វើប្រតិកម្មជាមួយនឹងឧបករណ៍មួយទៀតដែលមានជំនាញខាងទាញយកថាមពលព្រះអាទិត្យ។ ប្រតិកម្មរវាងអ៊ីដ្រូសែនជាមួយនឹងកាបូនម៉ូណូអុកស៊ីតអាចបង្កើតបានទៅជាឧស្ម័នម្យ៉ាងហៅថា syngas ដែលឧស្ម័ននេះបន្ទាប់មកវានឹង ត្រូវបានគេទាញយកចេញបានជាប្រភេទប្រេងកាតដ៏មានថាមពលម្យ៉ាងជាវត្ថុធាតុដើមដ៏ចាំបាច់ក្នុងការយកទៅផលិតបានជាប្រេងសាំងសម្រាប់ចាក់ឲ្យយន្តហោះបាន។

បច្ចេកវិទ្យាដែលត្រូវបានរកឃើញនិងកំពុងអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្ត្រនៃទីក្រុង Zurich ដែលមានឈ្មោះថា ETH។កន្លងមកការសាកល្បងបានធ្វើឡើងតាមរយៈការរៀបចំឧបករណ៍ទាញយកថាមពលព្រះអាទិត្យដែលមាននៅតាមទីតាំងដំបូលនៃសកលវិទ្យាល័យមួយចំនួន ហើយពេលនេះបណ្តាក្រុមហ៊ុនស្ថិតនៅក្នុងឧស្សាហកម្មផលិតនិងធ្វើដំណើរដោយយន្តហោះគឺអាចធ្វើការដាក់ពាក្យស្នើសុំក្នុងការទិញយកបច្ចេកវិទ្យានេះបានហើយ។ គេជឿជាក់ថានាពេលខាងមុខទីតាំងតាមវាលខ្សាច់ធំៗនឹងក្លាយទៅជាទីកន្លែងសម្រាប់ផលិតកម្មផលិតប្រេងសាំងសម្រាប់យន្តហោះប្រភេទនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content