ស្រាព្រីង ខេត្តតាកែវ ផ្អែមឆ្ងាញ់ និងកំពុងទទួលបានការគាំទ្រច្រើន

តាកែវ ៖ ជារបកគំហើញថ្មីក្រោមស្នាដៃអ្នកខេត្តតាកែវ ដែលយកផ្លែព្រីងកែច្នៃ ចម្រាញ់ និងផ្អាប់បន្ទុំទុកផលិតបានជាស្រាព្រីង ក្រោមយីហោ ស្រាព្រីង តាកែវ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត ជួយដល់សុខភាពអ្នកទទួលទាន និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើននៅលើទីផ្សារ។

ស្រាព្រីង តាកែវ (Takeo Jambolan Wine) ជាសិប្បកម្មក្នុងស្រុកមួយ ដែលចម្រាញ់ចេញពីផ្លែព្រីងក្នុងតំបន់ និងត្រូវបានបន្ទុំទុកស្រដៀងនឹងស្រាក្រហមផលិតចេញពីផ្លែទំពាំងបាយជូរ ប្រកបដោយក្លិនឈ្ងុយរសជាតិផ្អែមឆ្ងាញ់ ចត់ប្លែកម្យ៉ាង ជាពិសេសបើបងប្អូនពិសាតិចៗ និងទៀងទាត់អាចមានប្រយោជន៍ដល់សុខភាពថែមទៀតផង។

លោក រស់ ខេត ជាម្ចាស់សិប្បកម្ម ស្រាព្រីង តាកែវ ស្ថិតក្នុងស្រុកអង្គរបូរី ខេត្តតាកែវ បានប្រាប់ AMS ឱ្យដឹងថា ដោយសារតែមើលឃើញពីអត្ថប្រយោជន៍របស់ផ្លែព្រីង និងបានសាកកែច្នៃក្រោយបានហាត់រៀនជំនាញពីសាលាភូមិន្ទកសិកម្មចំការដូង លោកបានកែច្នៃស្រាព្រីងនេះកាលពីឆ្នាំ២០១២ និងបានដាក់លក់នៅលើទីផ្សារលើកដំបូងក្នុងឆ្នាំ២០១៣ ។

លោកមានប្រសាសន៍ថា ៖

“កាលនោះសាលាភូមិន្ទកសិកម្មចំការដូង គេចុះមកបង្រៀនពីរបៀបធ្វើស្រាស្វាយទេ តែខ្ញុំនឹកឃើញថាផ្លែព្រីងមានប្រយោជន៍ច្រើនដូចជាថ្នាំបុរាណដែរ ខ្ញុំក៏យកមកបន្ទុំធ្វើជាស្រា ហើយវាមានរសជាតិឆ្ងាញ់ និងជួយដល់សុខភាពទៀតផង”

បច្ចុប្បន្ន សិប្បកម្ម ស្រាពីរង តាកែវ មានស្រានៅក្នុងស្តុក និងកំពុងស្ថិតក្នុងដំណាក់កាលបន្ទុំប្រមាណ ១៦ ០០០លីត្រ ដែលត្រូវបានចែកចេញជាប្រភេទខុសៗគ្នា ពោលគឺបែងចែកសម្រាប់អាយុកាលបន្ទុំផ្សេងគ្នា ដែលមានអាយុចាប់ពី ៦ខែ រហូតដល់ ៥ឆ្នាំ ដោយសារការផលិតស្រាគឺគេត្រូវបន្ទុំទុកកាន់តែយូរកាន់តែមានរសជាតិ។ សម្រាប់រយៈពេលផ្អាប់ទុកនេះមានត្រឹម ៦ខែ តែបើចង់បានរសជាតិឆ្ងាញ់គឺអាចត្រឹម១ឆ្នាំ ដោយគិតរួមទាំងការច្រកដាក់ដប និងវេចខ្ចប់តាមស្តង់ដារផងដែរ។

លោកបន្តថា កាលមិនទាន់មានបញ្ហាកូវីដ ១៩ លោកអាចលក់បានច្រើនតាមរយៈការលក់នៅទីតាំងផ្ទាល់ លក់តាមការតាំងពីព័រណ៌នៅតាមបណ្ដាខេត្តផ្សេងៗ ក៏ដូចជានៅតាមទីផ្សារទូទៅ រាប់ទាំងផ្សារទំនើបផងដែរ ដែលយ៉ាងហោចណាស់លក់បានប្រមាណ ៥០០-៦០០លីត្រក្នុងមួយខែ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែបញ្ហាជំងឺឆ្លងលោកអាចលក់បានតែតាមអនឡាញប្រមាណ ៣០០ដបក្នុងមួយខែប៉ុណ្ណោះ ដែលមានតម្លៃចាប់ពី៦ដុល្លារឡើងទៅក្នុងមួយដបអាស្រ័យតាមអាយុកាលនៃការបន្ទុំ។

លោកបានបញ្ជាក់ថា ទាក់ទងទៅនឹងអតិថិជនដែលនិយមគាំទ្រស្រាព្រីង តាកែវ ភាគច្រើនជាអ្នករស់នៅតាមបណ្តាខេត្តក្រុងស្ទើរទូទាំង និងមានវ័យចាប់ពី ២០ឆ្នាំឡើងទៅ ពោលគឺអ្នកដែលនិយមទទួលទានស្រាតិចៗដើម្បីសុខភាព មិនថាជាស្រ្តី ឬបុរសនោះទេ។

លោកបន្ថែមថា ៖

“ស្រាព្រីង មានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ច្រើនដល់សុខភាព បណ្ដេញជាតិពុល អ្នកមានជំងឺទឹកនោមក៏អាចពិសាបាន ពិសាអត់ឈឺក្បាល ជួយសម្រួលសរសៃឈាម និងបេះដូង និងមានអត្ថប្រយោជន៍ផ្សេងៗទៀត”

ចំពោះការផលិតវិញត្រូវបានម្ចាស់សិប្បកម្មរូបនេះរៀបរាប់ថា ៖

“យើងសម្រុកផលិតនៅរដូវព្រីងផ្លែដែលមានរយៈពេលប្រមាណ ២ខែគិតចាប់ពីខែឧសភា ដល់ខែកក្កដា ហើយយើងទិញប្រមាណ ៤-៥ តោនក្នុងមួយរដូវ។ ក្នុងការផលិតប្រមាណពីរខែនេះ ត្រូវជួលកម្មករប្រមាណ ១០នាក់ ដើម្បីរូតរះផលិតឱ្យទាន់រដូវ តែក្រៅពីនេះសមាជិកនៅក្នុងគ្រួសារជាអ្នកកាន់កាប់ដោយផ្ទាល់”

គួរបញ្ជាក់ដែរថា កាលពីដំបូងឡើយ លោកបានសាកផលិតក្នុងទំហំតូចដោយប្រើដើមទុនប្រមាណ ១០០ ដុល្លារប៉ុណ្ណោះ ដែលចំណាយលើវត្ថុធាតុដើមដូចជាផ្លែព្រីង ស្ករ មេ និងធុងសម្រាប់បន្ទុំជាដើម។ ទំហំផលិតនេះ គឺជាចំណុចសាកល្បងដើម្បីចែកបងប្អូនជិតខាងភ្លក្សរសជាតិស្រាប្រភេទថ្មីនេះមុននឹងធ្វើការពង្រីកទំហំផលិត។ លុះក្រោយពេលទទួលបានការគាំទ្រទៅលើរសជាតិ លោកក៏សម្រេចចិត្តពង្រីកអាជីវកម្ម និងបើកជាសិប្បកម្មកែច្នៃផលិតស្រាព្រីងតែម្ដង។

ដោយឡែក ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈម ត្រូវបានលោកបញ្ជាក់ថា បញ្ហាដើមទុនគឺជាកត្តាសំខាន់ដែលត្រូវការចំណាយច្រើនទៅលើវត្ថុធាតុដើមក៏ដូចជាសម្ភារក្នុងការផលិត ហើយក្រៅពីនេះក៏មានកត្តាទីតាំងដែលគេត្រូវការកន្លែងស្តុកទុកស្រាដែលត្រូវបានបន្ទុំជាបន្តបន្ទាប់ និងចំណាយពេលយូរផងដែរ។ ជាមួយគ្នានេះ ការវេចខ្ចប់ក៏នៅមានចំណុចខ្វះខាតនៅឡើយ ដោយសារត្រូវទិញដបពីខាងសិប្បកម្មដទៃ ដែលនាំចូលពីប្រទេសជិតខាងមកមានតម្លៃថ្លៃ។

សម្រាប់ថ្ងៃអនាគត សិប្បករ រស់ ខេត ចង់ពង្រីកសិប្បកម្មមួយនេះឱ្យកាន់តែធំ និងទុករបកគំហើញមួយនេះឱ្យកូនចៅជំនាន់ក្រោយដែលជាការកែច្នៃធនធនក្នុងស្រុកឱ្យក្លាយជាផលិតផលថ្មី ប្លែក និងមានតម្លៃ។ ក្រៅពីនេះ លោកក៏មានគម្រោងផ្សព្វផ្សាយអំពីផលិតផលស្រាព្រីងឱ្យមានទីផ្សារកាន់តែទូលំទូលាយ និងឈានដល់ការនាំចេញទៅបរទេសផងដែរ។ ចុងក្រោយ លោកក៏សូមអំពាវនាវឱ្យបងប្អូនខ្មែរ គាំទ្រផលិតផលកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត ដែលជាផ្នែកមួយជួយបង្កើតការងារជូនដល់ប្រជាជនក្នុងស្រុក ហើយក៏ជាការចូលរួមគាំទ្រជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦