សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA)ពន្យល់ពីកត្តាទាញឱ្យប្រាក់ចំណូលរបស់បណ្តាក្រុមហ៊ុនអាកាសចរធ្លាក់ចុះខ្លាំងនៅក្នុងឆ្នាំនេះ

បរទេស ៖ ឆ្នាំនេះមានការព្យាករណ៍អំពីប្រាក់ចំណូលរបស់បណ្តាក្រុមហ៊ុនអាកាសចរទាំងឡាយរបស់ពិភពលោកនឹងមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ជាពិសេស ចាប់តាំងតែពីពេលដែលបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយសហរដ្ឋអាមេរិកបានផ្ទះឡើង។

សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ហៅកាត់ថា IATA បានបង្ហាញពីការស្ទាបស្ទង់របស់ខ្លួនថា ប្រាក់ចំណូលសរុបបញ្ចូលគ្នានៃក្រុមហ៊ុនអាកាសចរទាំងអស់សម្រាប់ឆ្នាំ២០២៥នេះអាចធ្វើបានត្រឹមតែ៣៦ពាន់លានដុល្លារប៉ុណ្ណោះដែលតួលេខនេះមានការធ្លាក់ចុះប្រមាណជា៦០០លានដុល្លាររួចទៅហើយធៀបទៅនឹងការព្យាករណ៍កាលពីខែធ្នូ ឆ្នាំ២០២៤ ពោលគឺត្រឹមតែប៉ុន្មានខែប៉ុណ្ណោះក្រោយពេលដែលរដ្ឋបាលលោក Donald Trump បានត្រឡប់មកកាន់តំណែងសាជាថ្មី។

ដូចដែលបានគ្រោងទុក ប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមបង្កបញ្ហា និងប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសទាំងឡាយលើពិភពលោក ជាពិសេសប្រទេសចិន ហើយថែមទាំងបានអនុវត្តគោលនយោបាយសំខាន់ៗផ្សេងទៀត ដូចជាកាត់បន្ថយមូលនិធិមនុស្សធម៌ និងការរឹតបន្តឹងជនអន្តោប្រវេសជាដើម។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយកាលពីពេលថ្មីៗនេះ ប្រធានសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) លោក Willie Walsh បានធ្វើការពន្យល់បន្ថែមអំពីកត្តាដែលបានជះឥទ្ធិពលទៅដល់ប្រាក់ចំណូលធ្លាក់ចុះរបស់ក្រុមហ៊ុនអាកាសចរ រួមជាមួយនឹងបណ្តាក្រុមការងារជាអ្នកសារព័ត៌មានមួយចំនួនផងដែរ។

កាសែតរ៉យទ័របានដកស្រង់សំដីរបស់លោក Walsh ថា៖

«ទោះបីជាប្រាក់ចំណេញដែលយើងបានព្យាករណ៍ធ្លាក់ចុះក្តី ប៉ុន្តែតម្លៃថ្លៃដើមរបស់យើងក៏ធ្លាក់ចុះដែរ ហើយជាលទ្ធផល យើងនឹងអាចមើលឃើញប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនអាកាសចរដែលអាចធ្វើបាន៣៦ពាន់លានដុល្លារ។ តួលេខនេះ មើលទៅពិតជាធំ និងល្អខ្លាំងណាស់ ប៉ុន្តែបើគិតជាអត្រាកំណើនវិញ យើងទទួលបានត្រឹមតែ៣,៧ភាគរយប៉ុណ្ណោះពោលគឺជាអត្រាកំណើនស្តួចស្តើងបំផុតសម្រាប់ឧស្សាហកម្មធ្វើដំណើរតាមផ្លូវអាកាស»។

លោកបន្ថែមដែរថា ក្រៅពីនេះ ចំពោះបញ្ហានៃការពន្យាពេលក្នុងការផ្គត់ផ្គង់យន្តហោះដឹកជញ្ជូនថ្មីៗវាក៏ជាមូលហេតុរួមផ្សំដែលបង្កឲ្យមានបញ្ហាដល់ប្រាក់ចំណូលនៅក្នុងឧស្សាហកម្មនេះផងដែរ។

ក្រុមហ៊ុនអ្នកផលិតយន្តហោះធំៗរបស់ពិភពលោក ដូចជា Boeing និង Airbus សុទ្ធតែអះអាងដូចគ្នាថា កំពុងជួបបញ្ហាសង្វាក់ផ្គត់ផ្គង់ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអឺរ៉ុបទាំងនេះក៏បានព្រមានដែរថាការផ្គត់ផ្គង់យន្តហោះថ្មីៗនឹងអាចបន្តពន្យាពេលយ៉ាងហោចណាស់៣ឆ្នាំទៀត។ បញ្ហានេះនឹងធ្វើឲ្យក្រុមហ៊ុនអាកាសចរត្រូវបង្ខំដំណើរការយន្តហោះចាស់ៗ ដែលមិនមានប្រសិទ្ធភាពខ្ពស់នោះទេ។

កាន់តែលំបាកជាងនេះទៀត លោកបានពន្យល់ថា ក្រុមហ៊ុនអាកាសចរជាច្រើន នឹងជួបប្រទះបញ្ហាកើនឡើងនៃតម្លៃគ្រឿងបន្លាស់សំខាន់ៗ បើទោះបីជាបច្ចុប្បន្នតម្លៃប្រេងសាំងកំពុងបន្តធ្លាក់ចុះក្តី។

ក្នុងនោះផងដែរ IATA បានព្យាករណ៍ថា ប្រាក់ចំណេញនៃជើងហោះហើរសម្រាប់ដឹកទំនិញ ឬ Cargo នឹងមានការធ្លាក់ចុះប្រមាណជា ៤,៧ភាគរយ ដោយសារតែបញ្ហាការតម្លើងពន្ធគយដាក់គ្នា និងដោយសារតែកំណើនសេដ្ឋកិច្ចសកលមានភាពយឺតយ៉ាវផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោកដំឡើងថ្លៃដឹកជញ្ជូនដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងត្រូវប្តូរផ្លូវក្នុងការដឹកជញ្ជូនដែលមានរយៈពេលយូរជាងមុន

បុណ្យទន្លេឆ្នាំនេះរំពឹងថា អាចស្រូបទាញទេសចរចូលទៅកម្សាន្តនៅខេត្តក្រចេះបានច្រើនកុះករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា បុណ្យទន្លេក្នុងឆ្នាំ ២០២៦ ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត និងស្វែងយល់សក្ដានុពលខេត្តក្រចេះបានច្រើន

កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *