កំពូលមហាសេដ្ឋីបច្ចេកវិទ្យាពិភពលោក២នាក់ប៉ះទង្គិចគ្នាជុំវិញការយល់ឃើញមួយជ្រុងម្នាក់នៃមូលនិធិ USAID

បរទេស ៖ ទីភ្នាក់ងារប្រសិទ្ធភាព DOGE របស់អាម៉េរិកបានបង្ករការភ្ញាក់ផ្អើលជាច្រើននៅក្នុងប្រព័ន្ធរដ្ឋបាលដឹកនាំដោយលោក Donald Trump ក្នុងនោះក៏មានទាំងបញ្ហានៅទីភ្នាក់ងារជំនួយអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ផងដែរ។ ទីភ្នាក់ងារនេះជាធម្មតាត្រូវការលុយសម្រាប់ចំណាយរាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

នៅដើមខែឧសភាកន្លងទៅនេះ កំពូលមហាសេដ្ឋី លោក Bill Gates បានចេញមកធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តដោយ DOGE ដឹកនាំដោយមហាសេដ្ឋីលោក Elon Musk ក្នុងការកាត់បន្ថយខ្ទង់ចំណាយយ៉ាងច្រើនរបស់រដ្ឋាភិបាលអាម៉េរិកជាមួយទីភ្នាក់ងារ USAID។

សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះបានធ្វើការចំអកខ្លាំងៗ និងចំៗ ទៅកាន់លោក Elon Musk ថា ការកាត់បន្ថយចំណាយរបស់ USAID បាន និងកំពុងបណ្តាលឲ្យមនុស្សរាប់លាននាក់បាត់បង់ជីវិតហើយវាគឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុតរបស់រដ្ឋាភិបាលអាម៉េរិក។

ការប៉ះទង្គិចបានចាប់ផ្តើមនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចនៅក្នុងប្រទេសកាតា (Qatar Economic Forum) កាលពីថ្ងៃអង្គារ ហើយមហាសេដ្ឋី លោក Elon Musk ក៏បានចេញមកឆ្លើយតបនឹងរិះគន់របស់លោក Bill Gates ចំពោះអ្វីដែលក្រុមការងារ DOGE បានអនុវត្តទៅលើទីភ្នាក់ងារ USAID។

Elon Musk បានប្រាប់ទៅកាន់ក្រុមអ្នកកាសែត រួមទាំង Bloomberg ផងដែរនោះថា វាគឺជាព័ត៌មានមិនពិត ហើយប្រសិនបើជាមានរឿងនេះកើតឡើងមែនដែលធ្វើឱ្យមនុស្សស្លាប់ដ៏ច្រើនបែបនេះ DOGE សុំស្នើឲ្យលោក Bill Gates គួរតែបង្ហាញភស្តុតាងឲ្យបានច្បាស់លាស់ជាងនេះបន្ថែមទៀត។

លោក Musk បានបញ្ជាក់ថា ៖

«ខ្ញុំសុំឲ្យគាត់ (Bill Gates) បង្ហាញយើងនូវភស្តុតាងបន្ថែមទៀតប្រសិនបើវាជាទិន្នន័យពិតប្រាកដ ប៉ុន្តែជាក់ស្តែងខ្ញុំជឿជាក់ថាវាគ្រាន់តែជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ»។

កន្លងមកមហាសេដ្ឋីបច្ចេកវិទ្យា និងជាស្ថាបនិកក្រុមហ៊ុន Tesla រូបនេះធ្លាប់បានបរិហារអង្គភាព USAID ដែរថា ជាអង្គភាពបង្កឧក្រិដ្ឋកម្មទៅវិញនោះទេ ( Criminal Organization ) ដោយសារតែអង្គភាពរដ្ឋមួយនេះមិនអាចបង្ហាញទិន្នន័យឲ្យបានត្រឹមត្រូវថាបានជួយសង្គ្រោះ និងគាំទ្រកុមារអន្តរជាតិបានកម្រិតណានោះឡើយ។

គួរឲ្យដឹងដែរថា ក្រោយឡើងមកកាន់តំណែងជាប្រធាន DOGE លោក Musk បានសម្រេចចិត្តកាត់បន្ថយចំណាយរបស់ USAID ព្រមទាំងកាត់ចោលបុគ្គលិកដល់ទៅ៨០ភាគរយចោល។

យ៉ាងណាក៏ដោយ គេនៅចាំបានថា កាលពីពេលកន្លងទៅនេះ លោក Bill Gates ធ្លាប់បានសន្យាថា មូលនិធិ Gates Foundation របស់លោកនឹងបរិច្ចាគប្រាក់រហូតដល់ទៅ១០០ពាន់លានដុល្លារសម្រាប់អង្គការសុខភាពពិភពលោកដើម្បីធ្វើកិច្ចការងារមនុស្សធម៌ក្នុងរយៈពេល២០ឆ្នាំខាងមុខ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *