ការពឹងផ្អែកលើឧស្ម័នរបស់អាម៉េរិកអាចបង្កហានិភ័យដល់វិស័យថាមពលរបស់អឺរ៉ុប

បរទេស ៖ យោងតាមប្រភពពីរ៉យទ័រ បានរាយការណ៍ថា ការជំនួសហ្គាសរុស្ស៊ីដោយឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិកនៅក្នុងប្រព័ន្ធថាមពលរបស់សហភាពអឺរ៉ុបអាចផ្តល់ការគំរាមកំហែងដល់ផ្នែកសន្តិសុខ។

បច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិកគឺជាអ្នកផ្គត់ផ្គង់ហ្គាសធំបំផុតទីពីរទៅកាន់សហភាពអឹរ៉ុបបន្ទាប់ពីប្រទេសន័រវេស។ នៅឆ្នាំ២០២៣ សហរដ្ឋអាម៉េរិកបានក្លាយជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវ LNG កំពូលរបស់ពិភពលោក ហើយសមាជិកសហភាពអឺរ៉ុបជាច្រើនបានបង្កើនការទិញ LNG យ៉ាងខ្លាំងនៅឆ្នាំ ២០២៣ ដដែលនោះ បន្ទាប់ពីដាក់ទណ្ឌកម្មបញ្ឈប់ការទិញពីរុស្ស៊ី និងការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរ Nord Stream។

Ira Joseph សហការីស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ Columbia បាននិយាយថា ការពឹងផ្អែករបស់អឺរ៉ុបលើឧស្ម័នធម្មជាតិរាវ LNG របស់សហរដ្ឋអាម៉េរិកនឹងកើនឡើង ប្រសិនបើពួកគេបញ្ឈប់ការនាំចូលឧស្ម័នរុស្ស៊ី ហើយកាតារសម្រេចចិត្តមិនចូលរួមក្នុងការប្រកួតប្រជែងតម្លៃនៅក្នុងទីផ្សារ។ ប្រសិនបើអាម៉េរិកផ្លាស់ប្តូរគោលនយោបាយ នោះវាក៏អាចបង្កឱ្យមានហានិភ័យធំផងដែរ។

ថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក Joe Biden បានបញ្ជាឱ្យផ្អាកបណ្តោះអាសន្នលើការយល់ព្រម និងកម្មវិធីនាពេលអនាគតសម្រាប់ការនាំចេញ LNG ដោយលើកឡើងពីការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ។ គេរំពឹងថា ការផ្អាកនេះនឹងអនុញ្ញាតឱ្យនាយកដ្ឋានថាមពលធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសេដ្ឋកិច្ច និងបរិស្ថានដែលខ្លួនប្រើនៅពេលអនុម័តអាជ្ញាប័ណ្ណនាំចេញថ្មី។ បន្ថែមពីនេះ សេតវិមានបានសន្យាចំពោះទីក្រុងប្រ៊ូសែល ដើម្បីពិនិត្យមើលឡើងវិញនូវពាក្យស្នើសុំសម្រាប់សមត្ថភាពនាំចេញថ្មី បន្ទាប់ពីប្លុកអឺរ៉ុបបានផ្តាច់ខ្លួនចេញពីការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី។

លោក David Seduski អ្នកវិភាគខាងឧស្ម័នមកពី Energy Aspects លើកឡើងថា ការផ្អាកនេះអាចនឹងមិនបន្តសកម្មភាពឡើងវិញ ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះឆោ្នត ហើយ​ការ​ផ្អាកនេះគឺជាគោល​បំណង​នយោបាយ ដើម្បី​សម្រួល​ដល់ការ​បោះឆ្នោត​សកលរបស់លោក Joe Biden​។ ម៉្យាងទៀត ការផ្អាករយៈពេលវែងអាចធ្វើឲ្យការអនុញ្ញាតនៃការនាំចេញឧស្ម័នធម្មជាតិរាវ LNG មានភាពតឹងរឹង​ជាងមុន។

យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែល​មាន​សក្តានុពល​នៅ​ខាង​មុខ ដោយបានព្រមានថាការពឹងផ្អែកកាន់តែខ្លាំងឡើងលើឧស្ម័នរបស់សហរដ្ឋអាមេរិកកំពុងបង្កើតហានិភ័យសម្រាប់វិស័យទាំងមូល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព