អាម៉េរិក ព្រមានសហភាពអឺរ៉ុបចំពោះការផាកពិន័យលើក្រុមហ៊ុន Apple និង Meta Platforms សរុបជិត ៨០០ លានដុល្លារ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា អាម៉េរិក បានព្រមានសហភាពអឺរ៉ុបចំពោះការផាកពិន័យលើក្រុមហ៊ុន Apple និង Meta Platforms សរុបជិត ៨០០ លានដុល្លារ ហើយខ្លួននឹងមិនអត់ឱនជាដាច់ខាត។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុន Apple ជាទឺកប្រាក់ចំនួន ៥០០ លានអឺរ៉ូ (៥៧០ លានដុល្លារ) និង Meta ២០០ លានអឺរ៉ូ (២២៦ លានដុល្លារ) ពាក់ព័ន្ធនឹងករណីរំលោភលើកាតព្វកិច្ចក្រោមច្បាប់ទីផ្សារឌីជីថលរបស់សហភាពអឺរ៉ុប (DMA)។ Apple ត្រូវបានផាកពិន័យបន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុបសន្និដ្ឋានថា ក្រុមហ៊ុននេះបានរារាំងអ្នកអភិវឌ្ឍន៍កម្មវិធីពីការលក់កម្មវិធីរបស់ពួកគេក្រៅពី App Store ។

លើសពីនេះ សហភាពអឺរ៉ុបបានផាកពិន័យលើ Meta ពាក់ព៍ន្ធនឹងករណីដែលវេទិកាមួយនេះតម្រូវឲ្យអ្នកប្រើប្រាស់បង់សម្រាប់ភាពឯកជន ដែលមានន័យថា អ្នកប្រើប្រាស់ត្រូវបង់ប្រាក់ ដើម្បីចៀសវាងការប្រមូលទិន្នន័យ ឬការយល់ព្រមចែករំលែកទិន្នន័យរបស់ពួកគេជាមួយវេទិកាដែលគ្រប់គ្រងដោយ Meta មានដូចជា Facebook និង Instagram ជាដើម។  គណៈកម្មការសហភាពអឺរ៉ុប សន្និដ្ឋានថា Meta មិនបានផ្តល់ឱ្យអ្នកប្រើប្រាស់ Facebook និង Instagram នូវការបញ្ចេញលក្ខណៈឯកជនភាពក្នុងបរិមាណតិចនោះទេ។ ការផាកពិន័យនេះបានធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតរយៈពេលមួយឆ្នាំដោយគណៈកម្មការអឺរ៉ុប ដើម្បីវាយតម្លៃថា តើក្រុមហ៊ុនទាំងនោះគោរពតាមច្បាប់ DMA ដែលអនុញ្ញាតឱ្យគូប្រជែងតូចៗចូលទៅក្នុងទីផ្សារដែលគ្រប់គ្រងដោយក្រុមហ៊ុនធំៗបាន ដែរឬទេ?

ទន្ទឹមនឹងនេះ ការផាកពិន័យនេះត្រូវបានគេមើលឃើញថាជាសកម្មភាពដែលអាចបង្កភាពតានតឹងរវាងសហភាពអឺរ៉ុប និងប្រធានាធិបតីអាម៉េរិក លោក Donald Trump ដែលគំរាមយកពន្ធលើប្រទេសដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាម៉េរិក។ កាលពីថ្ងៃពុធ សេតវិមានអាម៉េរិកបានឆ្លើយតបមកវិញ និងហៅច្បាប់ទីផ្សារឌីជីថល (DMA) នេះថា ជាការរើសអើង។ អ្នកនាំពាក្យសេតវិមានបានលើកឡើងថា សកម្មភាពនេះ គឺជាទម្រង់នៃការជំរិតគំរាមផ្នែកសេដ្ឋកិច្ច ហើយអាម៉េរិកនឹងមិនអត់ឱននោះទេ។ បទបញ្ញត្តិក្រៅទឹកដីដែលកំណត់គោលដៅជាពិសេស, ការរធ្វើឱ្យក្រុមហ៊ុនអាម៉េរិកខូចខាត, ការរារាំងការបង្កើតថ្មី និងការអនុញ្ញាតឱ្យមានការចាប់ពិរុទ្ធត្រូវបានទទួលស្គាល់ថាជារនាំងឧបសគ្គពាណិជ្ជកម្ម និងការគំរាមកំហែងដោយផ្ទាល់ដល់សង្គមស៊ីវិលសេរី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

Leave a Reply

Your email address will not be published.Required fields are marked *