កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល គាំទ្រដល់ក្រុមធុរកិច្ចថ្មីដែលអាចបង្កើតដំណោះស្រាយឌីជីថល ឆ្លើយតបនឹងតម្រូវការទីផ្សារ និង MSME

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) នាថ្ងៃដើមសប្ដាហ៍នេះ បានរៀបចំ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាល ទី៤ បានរកឃើញធុរកិច្ចថ្មីឆ្នើមចំនួន ៥ក្រុម និងបានផ្តល់ទឹកប្រាក់ចំនួន១២០លានរៀលសម្រាប់ក្រុមជ័យលាភី។ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” អមជាមួយវត្តមានរបស់អ្នកតំណាងនៃដៃគូសហការជាច្រើនរួមមាន មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, សហគ្រិនខ្មែរ, ធនាគារ វីង និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ត្រូវបានរៀបចំឡើងរយៈពេល ៣ខែ ដើម្បីផ្តល់ការគាំទ្រដល់ក្រុមធុរកិច្ចថ្មីដែលអាចបង្កើតដំណោះស្រាយឌីជីថល ឬ ថ្នាលឌីជីថលដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ ជាពិសេសតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម(MSME)។

កម្មវិធីពន្លឿនអាជីវកម្មនេះ ផ្ដល់ការគាំទ្ររយៈពេល ១២ សប្តាហ៍ដែលរួមមានការបណ្ដុះបណ្ដាល, ការតម្រង់ទិស និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធបន្ថែម ជាពិសេស ធុរកិច្ចថ្មីក៏អាចភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយដៃគូសហការក្នុងប្រទេស និងថ្នាក់តំបន់ផងដែរ ក្នុងគោលដៅជំរុញឱ្យធុរកិច្ចថ្មីអាចដាក់ដំណើរការផលិតផលរបស់ខ្លួននៅលើទីផ្សារ ក៏ដូចជាអាចបង្កើនគុណភាពនៃផលិតផលឌីជីថលកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

កម្មវិធីបានទទួលពាក្យស្នើសុំរហូតដល់ទៅ ៦១ ហើយបន្ទាប់ពីការសម្រាំងយ៉ាងលម្អិតក្នុងវគ្គដំបូង, ធុរកិច្ចថ្មីចំនួន ១០ ក្រុមត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះ។ យ៉ាងណាមិញ ក្រោយពីការជម្រុះក្នុងវគ្គបុរេពន្លឿនអាជីវកម្ម, កម្មវិធីបានជ្រើសរើសធុរកិច្ចថ្មីចំនួន ៧ ឱ្យធ្វើបទបង្ហាញទៅកាន់គណកម្មការក្នុងថ្ងៃបទបង្ហាញ និងវាយតម្លៃនាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៥។ ដោយធុរកិច្ចថ្មីទាំង ៧ ក្រុមចុងក្រោយ រួមមាន BeOne HR, Bomnorng Digital, Digi-Lab, Espass, TosTov, Niyai និង Point Hub។ ជាលទ្ធផល ធុរកិច្ចថ្មីចំនួន ៥ បានទទួលទុនវិនិយោគដែលមិនយកភាគហ៊ុន (Equity-free Investments) ពីកម្មវិធី។

នៅក្នុង «ថ្ងៃបទបង្ហាញសាធារណៈ» ជាថ្ងៃប្រកាសលទ្ធផលបានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Oakwood Premier Phnom Penh, ក្រុមធុរកិច្ចថ្មីឆ្នើមទាំង ៥ ក្រុមបានទទួលនូវទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបជាទឹកប្រាក់ចំនួន ១២០ លានរៀលពីកម្មវិធីដោយក្នុងនោះរួមមាន៖

១. ធុរកិច្ចថ្មី Point Hub បានទទួល Top Performance Award ដែលនឹងទទួលបានទុនចំនួន ៤០ លានរៀល ព្រមជាមួយនឹងការចូលរួមក្នុងកម្មវិធី Regional Exhibition ក្នុងខែសីហា ឆ្នាំ ២០២៥

២. ធុរកិច្ចថ្មី Espass បានទទួល Excellence Award ដែលនឹងទទួលបានទុនចំនួន ៣០ លានរៀល ព្រមជាមួយនឹងការចូលរួមក្នុងកម្មវិធី Regional Exhibition ក្នុងខែ សីហា ឆ្នាំ ២០២៥

៣. ធុរកិច្ចថ្មី Digi-Lab និង ធុរកិច្ចថ្មី BeOne HR បានទទួល Merit Award ដែលនឹងទទួលបានទុនចំនួន ២០ លានរៀល ក្នុងមួយក្រុម ព្រមជាមួយនឹងការចូលរួមក្នុងកម្មវិធី Regional Exhibition ក្នុងខែ សីហា ឆ្នាំ ២០២៥

៤. ធុរកិច្ចថ្មី Bomnorng Digital បានទទួល Honorable Mention ដែលនឹងទទួលបានទុនចំនួន ១០ លានរៀល ព្រមជាមួយនឹងការចូលរួមក្នុងកម្មវិធីRegional Exhibition ក្នុងខែ សីហា ឆ្នាំ២០២៥ផងដែរ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានប្រសាសន៍ថាមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានបង្កើតកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលក្នុងគោលបំណងចង់ចូលរួមជាមួយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះធុរកិច្ចថ្មី( Start Up) ឱ្យក្លាយទៅជាក្រុមហ៊ុនដែលអាចផ្តល់នូវសេវានិងផលិតផលថ្មីៗជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ នៅពេលដែលក្រុមហ៊ុនStart Up ក្លាយជាក្រុមហ៊ុនធំ រីកលូតលាស់ នឹងជួយកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ បានមានប្រសាសន៍ទៀតថា ៖ មជ្ឈមណ្ឌលបណ្តុះអាជីវកម្មថ្មីតេជោ បានបង្កើតកកម្មវិធីពន្លឿនអាជីវកម្មផ្តោតទៅលើធុរកិច្ចថ្មីប្រភេទឌីជីថល ។ខាងមជ្ឈមណ្ឌល ផ្តល់ជាប្រាក់រង្វាន់ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងចំណាយពេលអស់រយៈពេលជាង២០សប្តាហ៍ ដើម្បីយកធ្វើជាទុនបឋមយកផលិតផលរបស់គាត់ដែលបានបង្កើតដាក់ទៅក្នុងទីផ្សារនិងកែសម្រួលផលិតផលគាត់ឱ្យកាន់តែប្រសើរនិងត្រូវនឹងទីផ្សារ។មជ្ឈមណ្ឌលនៅតែបន្តព្យាយាមគាំទ្រពួកគាត់ទាំងស្មារតី ថវិកា ព្រមទាំងផ្គូផ្គងជាមួយអាជិវកម្មឬវិនិយោគិនផ្សេងៗ។

គួរបញ្ជាក់ផងដែរថាកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមជាមួយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ដោយមានការសហការរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង នវានុវត្តន៍, សហគ្រិនខ្មែរ, រួមជាមួយមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ហើយក៏មានការឧបត្ថម្ភពីធនាគារ វីង និង ចូលរួមគាំទ្រជាដៃគូចែករំលែកចំណេះដឹង (Knowledge Partners)ពីមជ្ឈមណ្ឌលសាន់វ៉ានវានុវត្តន៍រាជធានីភ្នំពេញ, មជ្ឈមណ្ឌលសាន់វ៉ានវានុវត្តន៍នៅប្រទេសវៀតណាម, Business Startup Support Centre, Quest Venture និង Impact Investment Exchange រួមទាំងដៃគូផ្សព្វផ្សាយ រួមមាន Fresh News, Technology Cambodia, និង Cambodia Investment Review ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *