រដ្ឋាភិបាល​ រំពឹង​ទទួលបានចំណូល​ប្រមាណ ២៥០​លានដុល្លារអាមេរិកពី​ពន្ធ ពាក់់ព័ន្ធនឹ​ងអចលនទ្រព្យ​ ក្រោយ​បញ្ចប់​ការ​វាស់វែង ​និងចេញបណ្ណកម្មសិទ្ធិ​ដីធ្លី​

ភ្នំពេញ ៖  ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និ​ងសំណង់​ បានវាស់វែង ​និ​ងចុះបញ្ជីដីធ្លី​បាន​ចំនួន​ជាង ​៧លាន​​ ៧សែ​ន​ក្បាល​ដី និង​បានចេញបណ្ណ​ប្រមាណ​ ៧លាន​បណ្ណ​ ។​ ​នៅក្នុង​អាណត្តិទី​៧​នេះ ក្រសួង​បានវាស់វែង​ដីធ្លី​បន្ថែម​បាន​ចំ​នួន​ប្រមាណ ៣លាន​ក្បាល​ដី និងចេញបណ្ណ​បាន​ប្រមាណ ៥៩​ម៉ឺន​បណ្ណ​បន្ថែមទៀត ដោយក្បា​ល​ដី​នៅ​សេស​សល់​ប្រមាណ​ ១,៥លាន​ទៀត រំពឹង​បញ្ចប់​នៅ​ពេល​ឆាប់ៗនេះ ។​

ថ្លែង​នៅក្នុង​ពិធី​បិទសន្និ​បាត​បូក​សរុបលទ្ធផល​ការងារ​ ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋ​មន្ត្រី​ក្រសួ​ង​​​​រៀបចំដែនដី ​នគរូបនីយកម្ម​ និងសំណង់​ មានប្រសាសន៍​ថា​ ក្រោយ​បញ្ចប់​ការ​វាស់វែង ចុះបញ្ជី​ និងចេញបណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​រួចរាល់ ក្រសួង​រំពឹងថា​នឹងជួយ​ប្រមូលចំណូល​ពន្ធពាក់​ពន្ធ​នឹង​អចលនទ្រព្យ​ប្រមាណ​២៥០​លានដុល្លា​រ​អាមេរិកក្នុងមួយឆ្នាំ​ ។​

ឯកឧត្តម​មានប្រសាសន៍ថា ការ​វាស់វែង​បញ្ចប់នេះដែរ នឹងអនុញ្ញាតឱ្យ​ក្រសួងអាច​រៀបចំ​ប្លង់​ព្រំ​ប្រទល់​រដ្ឋបាល និងនាម​ភូមិសាស្ត្រ​ ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ ​និងទីធ្លា​សាធារណៈ ប្លង់គោល​ប្រើប្រាស់ដី​ និងពង្រីកកំណើន​ជីវភាព​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ ។​

ឯកឧត្តមមានប្រសាសន៍ថា​​​ បច្ចុប្បន្ន​នេះ ក្រសួង​បាន និង​កំពុង​ដំណើរការ​វាស់វែង ចុះបញ្ចី​ និងចេញបណ្ណ​ដីរដ្ឋ និង​ដី​សមូហភាព ដែល​កាន់កាប់​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេ​សាទ ក្រសួង​បរិស្ថាន ក្រសួង​ធនធាន​ទឹក ​និង​ឧត្តុ​និយម ក្រសួងព្រះបរម​រាជវាំង ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ក្រសួងសាធារណការ​ និងដឹកជញ្ជូន អង្គភាព​រដ្ឋ​តាម​បណ្ដា​​រាជធានី/ខេត្ត​ សរុប​ចំនួន ៥៨ ០៦៣ក្បាល​ដី ស្មើនឹង​៥៨ ០៦៣​បណ្ណ ​ក្នុងនោះ​ក៏មាន​ដីតំបន់​បឹងទន្លេសាប ក្នុ​ង​ខេត្តទាំង​៦ ដីសម្បទាន​សេដ្ឋកិច្ច​ និងដីគរុភណ្ឌរបស់វត្តផងដែរ ។​

ឯកឧត្តម​បានបញ្ជាក់ថា​ ការ​បញ្ចប់​ការ​វាស់វែង​ចុះបញ្ជី និងចេញបណ្ណ​នេះដែរ ក៏អាច​បញ្ចប់​នូវ​វិវាទដីធ្លី រវាង​រដ្ឋ​ និង​ឯកជន និង​រវាងឯកជន​ និងឯកជន ហើយក្នុ​ងអាណត្តិនេះដែរ​ ក្រសួង​ក៏បាន​ដោះស្រាយ​បញ្ចប់វិវាទ​ចំនួន ១៤ ៩១៩​ករណី និ​ងនៅសល់​សេសសល់​ចំនួន ១ ០៤១​ករណី ក្នុងនោះគណៈកម្មការ​សុរិយោដីថ្នាក់ជាតិ​ដោះស្រា​យបាន ៩ ៥៦៦​ករណី លើ​ករណី​ចំនួន​ ៩​ ៨១១​ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់ដីធ្លី ដោះស្រាយ​បាន​ ១ ៩៨១​ករណី ក្នុង​ចំណោ​ម​វិវាទចំនួន​ ២០១២ករណី ការ​ប្រើប្រាស់​មន្ត្រីក្រសួង ​និងមេធាវីស្មគ្រ​ចិត្ត​ ដោះស្រយាបាន ៣ ៣៧២ករណី លើ​វិវាទ​ចំនួន ៤ ១៣៧​ករណី និង​សហការ​ជាមួយសមាគម​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា ដោះស្រាយ​បាន ៤០​លើ​វិវាទ​ចំនួន ៥៧ករណី ។

​សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានប្រសាសន៍ថា រាជ​រដ្ឋាភិបាល​បានគាំទ្រ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ ទៅលើការអនុវត្តគោលការណ៍សំខាន់ៗមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យដីធ្លី ហើយរដ្ឋាភិបាលក៏បានគ្រោង​កញ្ចប់​ថវិកា​ប្រមាណ​១០០​លានដុល្លារអាមេរិក​ ដើម្បី​បញ្ចប់​ដំណើរការ​វាស់វែង​ដីធ្លី​ ចុះ​ប​ញ្ជី​ និងចេញបណ្ណ​ឱ្យបានសព្វគ្រប់​នៅមុន​ដំណាច់ឆ្នាំ២០២៩ ហើយ​ការ​បញ្ចប់​ការងារ​ទាំងនេះ នឹងអាច​បញ្ចប់​​វិវាទដីធ្លី​នៅទូទាំង​ប្រទេស ធ្វើឱ្យ​ពលរដ្ឋ​ដែល​ជាម្ចាស់​កម្មសិទ្ធិអាចទទួលបានបណ្ណកម្មសិទ្ធិសម្រាប់​ប្រើប្រាស់​ក្នុងសកម្មភាពសេដ្ឋកិច្ច​បាន​ថែមទៀតផង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​