សមរភូមិទាំង​៥ របស់ក្រសួងរៀបចំដែនដី បាន និងកំពុងគាំទ្រ​ លើកទឹកចិត្ត​ដល់វិស័យឯកជន​

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានដាក់ចេញនូវ​សមរភូមិចំនួន៥ សម្រាប់​បេសកកម្ម​របស់ខ្លួន​នៅឆ្នាំ២០២៦ ​និង​ឆ្នាំបន្ត​បន្ទាប់ ដែលសមរភូមិទាំង​៥នេះ មានគោលដៅគាំទ្រ និង​លើក​ទឹកចិត្ត​ដល់​វិស័យឯកជន ។ នេះបើតាមរបាយការណ៍របស់​ក្រសួង ស្ដីពីការ​រួម​ចំណែកលើក​កម្ពស់​បរិយាកាស​វិនិយោគ និងការងារ​នៅកម្ពុជា ។

នៅក្នុង​របាយការណ៍របស់​ក្រសួង​ដែនដីបាន​បង្ហាញពីសមរភូមិ​ទាំង​៥ ដែលនឹងត្រូវអនុវត្ត​បន្ត​ រួមមាន ការ​ចុះបញ្ជី​ដីបង្ហើយ និង​បរិយាកាស​គ្មានវិវាទ ការផ្ដល់​សេវាគាប់ចិត្ត ការ​សម្របសម្រួល​កម្ចីក្នុងវិស័យអចលនទ្រព្យ​ ការកសាង​ផែនកា​ររៀបចំដែនដី និង​ការរៀបចំ​លិខិត​បទដ្ឋានគតិ​យុត្ត ។

សម្រាប់​សមរភូមិ​នៃការ​ចុះបញ្ជីដីបង្ហើយ និង​បរិយាកាស​គ្មានវិវាទ ត្រូវ​បានដាក់ឱ្យ​អនុវត្ត​ សំដៅធានា​សុវត្ថិភាពនៃការ​កាន់​កាប់​ដីធ្លី ផ្ដល់ទុន​ដល់​ប្រជាពលរដ្ឋ បង្កើតបរិយាកាស​វិជ្ជមាន​ដល់ការវិនិយោគ និង​បង្កើត​បរិយាកា​សគ្មាន​វិវាទនៅកម្ពុជា ។​ ជាក់ស្ដែង គិតត្រឹម​ចុងឆ្នាំ២០២៥ ក្រសួង​បានវាស់វែង​ក្បាលដីរួចរាល់ទាំង​ស្រុង និងបានចេញបណ្ណកម្មសិទ្ធិ​សរុប​ ៩លានក្បាលដី ចេញ​វិញ្ញា​បន​បត្រ​អគារ​សហកម្ម​សិទ្ធិ​ប្រមាណ ៨ម៉ឺន​ចំណែក​ឯកជន ក្នុងនោះ ជនបរទេស​កាន់កាប់ប្រមាណ ​៩ពាន់​ចំណែក​ឯកជន ។​ ទន្ទឹមនេះ ក៏បានដោះស្រាយវវាទដីធ្លីនៅសល់ក្រោម ​៥០ករណី ហើយបានដោះស្រាយ​វិវាទបុរីចំនួន​ ១១៥គម្រោង ​ក្នុង​ចំណោម​គម្រោង​១៧៧គម្រោង ។ ជាមួយ​គ្នា​នេះដែរ ក្រសួងក៏បាន និងកំពុង​ដោះស្រាយ​សំណង់​ចាស់ទ្រុឌទ្រោម​ចំនួន២១​ទីតាំង និងសំណង់មិនរៀបរយ​សរុបចំនួន ៣ ២៣៧ខ្នងផ្ទះផងដែរ ។​

សមរភូមិ​ទី២ គឺការផ្ដល់​សេវាគាប់​ចិត្ត ដោយក្រសួង​រៀបចំដែនដី បានផ្ដល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ​ ដើម្បីផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ចំណាយតិច ហើយបានកែសម្រួល​បែបបទ និង​នីតិវិធី​ក្នុងការ​ចុះបញ្ជី​ដីបន្ត ព្រមជាមួយនឹង​ការ​សម្រួល​នីតិវិធី​ពាក់ព័ន្ធនឹង​ក្បាលដីចុះបញ្ជី​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ​ដែលជាប់ពន្ធសូន្យ ។ ក្រៅពីនោះ ក្រសួងក៏បានសម្រួល​នីតិវិធី​ក្នុងកា​រស្នើ​សុំ​សាងសង់​លើ​ករណី​កំណត់ធ្លាគម្លាត​អគារ និងការ​សាងសង់លើ​ក្បាលដីមួយ ឬច្រើន ដែលមានរូបភាពប្រើប្រាស់ដីកសិកម្ម ។

ដោយឡែក ​សមរភូមិទី​៣ របស់ក្រសួ​ងដែនដី គឺការ​សម្រប​សម្រួល​កម្ចីក្នុង​វិស័យ​អចលនទ្រព្យ ដោយក្រសួងបានសម្របសម្រួលជាមួយធនាគារ ដើម្បីបន្ទាប​អត្រា​ការ​ប្រាក់​កម្ចីទិញផ្ទះ និងកំពុង​សម្របសម្រួលជាមួយ​ធនាគារ​ដៃគូ​ ដើម្បីបន្ទាប​អត្រា​ការ​ប្រាក់​កម្ចីអាជីវកម្ម​ផងដែរ ។  ទន្ទឹមនេះដែរ ក្រសួងក៏បាន និងកំពុង​សម្រ​បសម្រួល​ជាមួយភាគីពាក់ព័ន្ធ ដើម្បីសិក្សា​សមិទ្ធិលទ្ធភាព​ក្នុងការ​រៀបចំឥណទានឡើងវិញ​ជូន​ដល់អតិថិជន​ទិញផ្ទះ និងខុដូ ។

ក្នុង​របាយការណ៍​របស់ក្រសួងដែនដីដដែល ក៏បានបង្ហាញខ្លឹមសារ​សំខាន់ៗនៃសមរភូមិ​ទី៤ គឺការកសាងផែនការ​រៀបចំដែនដី ដែលផែនការ​នេះសំដៅធានា​ដល់ការអភិវឌ្ឍនៅមូលដ្ឋាន​ និងការ​ប្រើប្រាស់​ធនធានធម្មជាតិ ការ​ប្រើប្រាស់ដីឱ្យ​បាន​ស្រ​ប​តាមសក្ដានុពល​របស់ដីប្រកបដោយតម្លាភាព ​និង​ប្រសិទ្ធភាព ។ បន្ថែមពីនេះ ក្រសួងក៏បាន​រៀបចំនូវ​ប្លង់គោល​ប្រើប្រាស់​ដីរាជធានីភ្នំពេញ និងផែនការ​រៀបចំដែនដីខេត្ត រៀបចំប្លង់​គោល​ប្រើប្រាស់​ដីថ្នាក់​ក្រុង ស្រុក​ ខណ្ឌ និងទីប្រជុំជន ផែនការប្រើប្រាស់​ដីថ្នាក់ឃុំ សង្កាត់ និងកំពុងរៀបចំ​ផែនការ​ប្រើប្រាស់​ដីតំបន់​អង្គរ រួមទាំងតំបន់ជុំវិញបឹងទន្លេសាបផងដែរ។ ដោយឡែក ការរៀបចំ​លិខិត​បទដ្ឋានគតិ​យុត្តដែលពាក់ព័ន្ធនានា ក៏ជាចំណុចសំខាន់ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់ជាអាទិភាព ដែលស្ថិតនៅក្នុងសមរភូមិទី៥ ។

គ្រប់ចំណុចសំខាន់ដូចដែលបានលើកយកមកបង្ហាញជូនខាងលើនេះ សុទ្ធតែទទួលបានការសារទរពីសំណាក់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែលក្រៅពីជៀសផុតពីវិវាទ ថែមទាំងបង្កើនទំនុកចិត្តទៅលើការវិនិយោគពីវិស័យឯកជនទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *