យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ​ជួយដល់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដោយសម្តេចធិបតី បានគូសបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវយុទ្ធសាស្ត្រជាតិជួយប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធនេះ គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម និងជំរុញកំណើនសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ចេញ “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” គឺប្រៀបបានការបាញ់សត្វដែលប្រើព្រួញមួយ អាចទាញយកសត្វចំនួនបីក្នុងពេលតែមួយ  ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ឆ្នាំ២០២៣-២០២៨) ៥ឆ្នាំម្តង តើគោលនយោបាយនេះ ដាក់ចេញមកដើម្បីអ្វី ទស្សនវិស័យរបស់យើង គោលដៅធំរបស់យើងគឺជួយប្រជាពលរដ្ឋរបស់យើង នៅក្រៅប្រព័ន្ធ ប៉ុន្តែទស្សនវិស័យរបស់យើង គឺមានច្បាស់លាស់ តាមរយៈការជួយប្រជាពលរដ្ឋរបស់យើងនៅក្រៅប្រព័ន្ធ។ យើងអាចបាញ់សត្វ ៣បានក្នុងពេលតែមួយ ប្រើព្រួញតែ១ បាញ់បានសត្វ៣ ពង្រឹងបងប្អូន ជួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើន មួយចំនួនស្ថិតក្នុងប្រជាពលរដ្ឋ ដែលងាយរងហានិភ័យ និងជីវភាពក្រីក្រ យើងជួយ៣ហ្នឹង»។

សម្តេចសម្ដេចធិបតី បានពន្យល់ថា សត្វទាំងបី ដែលត្រូវផ្លែព្រួញតែមួយបបាន ដូចខាងក្រោម៖

ទី១- កាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម៖ ការជួយប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកឱ្យកាន់តែមានជីវភាពល្អ គឺជាការកាត់បន្ថយគម្លាតរវាងអ្នកមានជីវភាពលំបាកឱ្យមកនៅកៀកជាមួយនឹងអ្នកដែលមានជីវភាពធូរធា ដែលនេះជាការបង្កើននូវគោលនយោបាយអភិវឌ្ឍន៍ដោយសមធម៌ ដែលជាការរុញការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ទី២- ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច សង្គមជាតិ៖ ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ និងក្រីក្រ គឺជាអ្នកដែលងាយរងគ្រោះផ្សេងៗ ដូចជា កូវីដ១៩ ផលប៉ះពាល់អតិផរណាជាដើម ដូច្នេះរាជរដ្ឋាភិបាលត្រូវរកពួកគាត់ឱ្យឃើញ ដើម្បីជួយពួកគាត់ ក្នុងការពង្រឹងភាពធន់ តាមរយៈការជួយនូវគោលនយោបាយគាំពារ និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត។

ទី៣- ជំរុញការកំណើនសេដ្ឋកិច្ច៖ ដោយសារតែប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ជាចលករសំខាន់ក្នុងសេដ្ឋកិច្ចជាតិ បើសិនរាជរដ្ឋាភិបាលជួយឱ្យពួកគាត់រីកចម្រើន នោះសេដ្ឋកិច្ចជាតិក៏រីកម្រើនផងដែរ។

សម្ដេចធិបតី បានបន្ថែមថា នេះជាគោលដៅ និងទស្សនទាន នៅក្នុងការដាក់ចេញ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថា ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ពិតណាស់លទ្ធភាពរបស់គាត់អាចរករបរប្រក​បជីវិតតូចតាច ប៉ុន្ដែគាត់ក៏ជាកម្លាំងចលករមួយធំ សម្រាប់សេដ្ឋកិច្ចជាតិ។ សម្ដេចថា នៅទូទាំងពិភពលោកជាង៧០ភាគរយ ​នៃការបង្កើតការងារ គឺនៅក្រៅប្រព័ន្ធ ហើយនៅកម្ពុជា ក៏ដូចគ្នាទំហំនៃការគិតគូរនេះ គឺសំខាន់។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបទពិសោធន៍របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានលក្ខណៈតូចតាចនេះ គឺជាប្រជាជនងាយរងគ្រោះបំផុត ដោយបញ្ហាសេដ្ឋកិច្ច និងបញ្ហាវិបត្ដិផ្សេងៗ។ ជាក់ស្ដែង នៅជំនាន់កូវីដ-១៩ ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលមានជីវភាពតូចតាច ជាពិសេសប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ គឺងាយស្រួលណាស់នៅក្នុងការរងគ្រោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាល តាំងពីអាណត្ដិទី៦ និងអាណត្ដិមុនៗ ហើយអាណត្ដិទី៧នេះ គឺជាគោលដៅអាទិភាពសម្រាប់រាជរដ្ឋាភិបាល នៅក្នុងការចាត់ចែងនូវវិធានការផ្សេងៗជាបន្ទាន់ ដើម្បីជួយឱ្យបាន គឺបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងលំបាក ដែលនេះជាគោលការណ៍សំខាន់។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​